អត្ថបទក្រុមហ៊ុន

ការកើនឡើងនូវតម្លៃថាមពលអាចនឹងបង្កើនចលាចលសង្គមនៅទូទាំងតំបន់អឺរ៉ុបនៅរដូវរងាឆ្នាំនេះ


បណ្តាប្រទេសអ្នកមានៗបំផុតនៅតំបន់អឺរ៉ុបកំពុងប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំងឡើងនៃចលាចលសង្គមនៅក្នុងរដូវរងារខាងមុខនេះ មានដូចជាការតវ៉ាតាមដងផ្លូវ និងបាតុកម្មជាដើម ដោយសារតម្លៃថាមពលហក់ឡើងខ្ពស់ និងការកើនឡើងនូវចំណាយលើការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ គេឃើញមានក្រុមកម្មករនៅប្រទេសអង់គ្លេសបាននាំគ្នាធ្វើកូដកម្មទាមទារអត្ថប្រយោជន៍ការងារ នៅចំពេលដែលប្រទេសនេះកំពុងប្រឈមនឹងវិបត្តិអតិផរណាកាន់តែខ្លាំង។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ពីហានិភ័យមួយបានឱ្យដឹងថ្មីៗនេះ។
តម្លៃថាមពលអាចនឹងបង្កើនចលាចលសង្គមនៅទូទាំងតំបន់អឺរ៉ុប
ដោយ

ប្រទេសអាឡឺម៉ង់ និងន័រវេសគឺស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេសដែលមានសេដ្ឋកិច្ចរីក​ចម្រើន​មួយចំនួន​ ដែល​កំពុង​​ជួបប្រទះការរំខានដល់ជីវភាពប្រចាំថ្ងៃ​របស់ពលរដ្ឋ ​ដោយសារតែសកម្មភាពពលករតវ៉ា​ ហើយ​វាត្រូវបាន​ចាប់ផ្ដើមាននិន្នាការកើនឡើង​នៅក្នុងចក្រភពអង់គ្លេស​នាពេលថ្មីៗនេះ។ នេះបើតាមការអះអាង​របស់​អ្នកវិភាគ​នៅ​ក្រុម​ហ៊ុនប្រឹក្សាអំពីហានិភ័យ ​Verisk Maplecroft ​។

របាយការណ៍ចុងក្រោយបង្អស់របស់ក្រុម​ហ៊ុន​ Verisk ស្តីពីសន្ទស្សន៍នៃ​ភាពចលាចលស៊ីវិលបានរកឃើញថា អត្រា​ជាង ៥០​% នៃបណ្តាប្រទេសជិត ២០០​ បាន​ជួបប្រទះនឹង​ការកើនឡើងនូវ​ហានិភ័យនៃការតវ៉ា​របស់​មហា​ជន​​នៅចន្លោះត្រីមាសទី២ និងទី៣​នៃឆ្នាំ២០២២​​ដែលជាចំនួន​ដ៏ធំបំផុតមិនធ្លាប់មាន​ចាប់តាំងពីក្រុមហ៊ុននេះ​​បានចេញផ្សាយរបាយការណ៍របស់ខ្លួន​នៅ​ក្នុងឆ្នាំ២០១៦មក។

បញ្ជីឈ្មោះ​នៃបណ្តាប្រទេសដែលមានការកើនឡើងនូវ​ហានិភ័យខ្លាំង​បំផុតដែលបានព្យាករណ៍​នោះ​រួមមាន​​ប្រទេស​បូបូស្នី និងហឺហ្សីហ្គូវីណា ប្រទេស​ស្វីស និងប្រទេស​ហូឡង់។​

អ្នកវិភាគរបស់ក្រុមហ៊ុន Verisk ​លោក Soltvedt បាននិយាយថា ក្នុងរដូវរងារខាង​មុខ​នេះ​ វានឹងគ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ប្រសិនបើប្រទេសអភិវឌ្ឍន៍មួយចំនួន​នៅអឺរ៉ុបចាប់ផ្តើមឃើញ​មាន​ភាព​ចលាចល​​ក្នុង​ទម្រង់ធ្ងន់ធ្ងរ​បែប​នេះ ​គឺ​ដោយ​សារ​តែ​ការ​ឡើងថ្លៃ​ថាម​ពល​នេះ​ឯង​។​

សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនតាំងពីថ្ងៃទី២៤ ខែកុម្ភៈ​​មក បានជំរុញ​ឱ្យ​មាន​ការកើនឡើងនូវ​តម្លៃម្ហូបអាហារ​យ៉ាង​​ខ្លាំងតែ​ម្ដង​នៅ​ក្នុង​អំឡុង​ខែ​កុម្ភៈ​​បន្ត​ចូល​ដល់​​ខែមីនា។ មិន​តែ​ប៉ុណ្ណោះ​ សង្គ្រាម​នេះ​ក៏​បាន​ធ្វើ​ឱ្យ​តម្លៃ​ថាមពល​​កើន​ឡើង​យ៉ាង​ខ្លាំងផង​ដែរ ​​ដោយ​ធ្វើ​ឱ្យ​​អឺរ៉ុបក្លាយ​ជា​ចំណុច​​កណ្តាល​នៃ​ការ​​រង​គ្រោះ​ជាង​គេ​បំផុត​​តែ​ម្ដង​។

ក្រុមអ្នកវិភាគលើហានិភ័យទាំងនេះ បានបន្ថែមថា ក្រៅពីរឿងថាមពល និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែននេះ ​អឺរ៉ុប​នៅតែរង​គ្រោះ​ដោយ​បញ្ហាមួយចំនួន​បណ្ដាល​​មក​ពីជំងឺរាតត្បាតកូវីដ១៩ ដោយបាន​បង្ក​ឱ្យ​មានការរំខានដល់ខ្សែច្រវាក់​ផ្គត់ផ្គង់ផង​ដែរ​។

គ្រោះរាំងស្ងួតដ៏បំផ្លិចបំផ្លាញ និងកម្រិតទឹក​ស្រក​ចុះ​ច្រើន​​​ដែលជាប់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ​នៅផ្នែកជាច្រើននៅ​ទូទាំង​ពិភពលោកក៏​ជា​ការ​រួម​ចំណែក​ដល់​ការ​ធ្វើឱ្យតម្លៃអាហារ​ និងថាម​ពល​កើនឡើងខ្លាំង​ដូចគ្នាដែរ​។

របាយការណ៍របស់​ក្រុមហ៊ុនប្រឹក្សាហានិភ័យ Verisk ក៏បាន​ឲ្យដឹងទៀតថា ប្រទេសម៉ូរីទូស ប្រទេស​ស៊ីប​ និង​ប្រទេស​អ៊ុយ​ក្រែន​បានជួបប្រទះការកើនឡើងដ៏ធំបំផុតនៃភាពចលាចលក្នុងសង្គមនៅក្នុងត្រីមាសទី៣ បើ​​ធៀបនឹងត្រីមាសទី២​ ចំណែក​​ប្រទេសរុស្ស៊ី​ស្ថិតនៅលំដាប់ទី៧ ហើយ​ប្រទេសន័រវេសនៅក្នុងចំណាត់ថ្នាក់ទី១៣​នៃ​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​អាច​នឹង​មាន​ភាព​ចលាចល​កើន​ឡើង​ក្នុងរដូវត្រជាក់​​ខាង​មុខ​នេះ​ដោយ​សារ​តែតម្លៃ​ថាម​ពល​កើន​ឡើង​។

យ៉ាងណាក៏ដោយចុះ ថ្មីៗនេះ ប្រធានគណៈកម្មការសហភាពអឺរ៉ុប និងប្រទេសអាល្លឺម៉ង់ បានសន្យាថា នឹងរួមគ្នា​ចាត់វិធានការ ដើម្បីកាត់បន្ថយ​តម្លៃអគ្គិសនី​នៅឆ្នាំក្រោយនេះ បើទោះបីជា ប្លុកនេះ កំពុង​ប្រឈមនឹងការកាត់ផ្ដាច់​ប្រេង និងឧស្ម័នទាំងស្រុងពីរុស្ស៊ី​ក៏ដោយ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើនៅជិត៣០ឆ្នាំកន្លងមកនេះ ជប៉ុនបានវិនិយោគខ្លាំងក្លាកម្រិតណានៅកម្ពុជា?

រយៈពេលជិត៣០ឆ្នាំនៃទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ជប៉ុន ពោលចាប់ពីឆ្នាំ១៩៩៤ រហូតមកដល់ ខែកក្កដា ឆ្នាំ២០២២ ក្…

ក្រុមហ៊ុន LG Energy ទទួលបានការបញ្ជាទិញអាគុយរថយន្តអគ្គិសនីក្នុងតម្លៃជាង ២០០ពាន់លានដុល្លារ

ថ្មីៗនេះ ក្រុមហ៊ុនថាមពលខ្មាតយក្ស LG Energy Solution របស់កូរ៉េខាងត្បូងបានវាយលុកលើការបណ្តាក់ទុនរួមគ្នាដ៏ធំមួយ ដើម្បីសាងសង់រោងចក្រអាគុយរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ