
ពិធីបើកបង្ហាញនេះ ប្រារព្ធធ្វើឡើងនៅអគារតាំងបង្ហាញរបស់ ក្រុមហ៊ុនអ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម ដែលស្ថិតនៅលើផ្លូវជាតិលេខ 6A ជាប់នឹងមហាវិថីឈ្នះ ឈ្នះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនួញក្នុងវិស័យកសិកម្ម អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មានជាច្រើនរូប ហើយភ្ញៀវកិត្តិយសជាច្រើនបានចូលរួម និងរីករាយជាមួយការពិសាភោជនាហារនាពេលរាត្រី និងទទួលយកនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យដូចជា ការបើកបង្ហាញវត្តមានត្រាក់ទ័រកម្លាំងសេះធំ ការទស្សនាផ្ទាល់ម៉ូដែល 6195M និង 8RT370 ការសម្តែងល្បុក្កតោ ដែលញាំងបរិយាកាសកាន់តែរីករាយបំផុតនារាត្រីដ៏អស្ចារ្យនេះ។

ចនឌារ ម៉ូដែល 6195M និង 8RT370 ត្រូវបានគេចាត់ទុកថាជាផលិតផលដ៏អស្ចារ្យ ដែលមានសមត្ថភាព និងប្រសិទ្ធភាពបំផុតសម្រាប់ការងារកសិកម្មតាមបច្ចេកវិទ្យាសម័យថ្មី។ អ្នកចូលរួមទទួលបានបទពិសោធន៍ថ្មីៗ និងពិភាក្សាលើគំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់ត្រាក់ទ័ររបស់ចនឌារ (JOHN DEERE) សម្រាប់ការកសាងអាជីវកម្មកសិកម្មទំនើប និងការរួមចំណែកក្នុងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។សង្កត់ធ្ងន់ផងដែលថាត្រាក់ទ័រ ចនឌារ ម៉ូដែល 6195M ជាប្រភេទត្រាក់ទ័រមួយ នៅក្នុងត្រកូល 6M ដែលមានកម្លាំងចាប់ពី 110 សេះ រហូតដល់ 195សេះ ។ ចំពោះម៉ូដែល 8RT370 ជាត្រាក់ទ័រនៅក្នុងត្រកូល 8R ដែលមានកម្លាំងចាប់ពី 280 សេះ រហូតដល់ 410សេះ ដែលមានជម្រើសជាប្រភេទកង់កៅស៊ូ កង់ច្រវ៉ាក់២ និងកង់ច្រវ៉ាក់៤ ជាដើម ហើយត្រាក់ទ័រប្រភេទនេះគឺមានចំណុចពិសេសៗជាច្រើនដែលកម្រឃើញមាននៅលើត្រាក់ទ័រផ្សេងៗទៀត គឺកាឌីស្សាញបែបទំនើបស៊ីវិល័យ មិនធ្លាប់មាននៅក្នុងទីផ្សារប្រទេសកម្ពុជា។ ចនឌារប្រភេទកម្លាំងសេះធំទាំងពីរនេះជាប្រភេទត្រាក់ទ័រ បំពាក់មកជាមួយទំហំម៉ាស៊ីនស៊ីឡាំងធំ ប្រអប់លេខអូតូទៅមុខទៅក្រោយ ជាត្រាក់ទ័រប្រភេទកាប៊ីន ដែលមានកៅអីប្រភេទខ្យល់ Air Seat Plus Cab Suspension និងបំពាក់ជាមួយម៉ាស៊ីនត្រជាក់ដូចឡានទំនើប កុងទ័រផ្នែកខាងក្នុងមានបំពាក់ជាមួយ LED Touch Screen ដើរដោយប្រព័ន្ទអេឡិចត្រូនិច អំពូលមុខក្រោយ LED ធ្វើការពេលយប់ភ្លឺដូចថ្ងៃ និងមានលក្ខណៈពិសេសៗជាច្រើនទៀត។ កាន់តែពិសេសជាងនេះទៅទៀត ត្រាក់ទ័រនេះមានភ្ជាប់រួចជាស្រេចជាមួយបច្ចេកវិទ្យា JDLINK ដែលអាចគ្រប់គ្រងម៉ាស៊ីន និងទិន្នន័យការងារក្នុងកសិដ្ឋានបានយ៉ាងងាយស្រួលតាមរយៈកម្មវិធីលើទូរស័ព្ទដៃ ឬកំព្យូទ័រផងដែរ។

ក្រុមហ៊ុន អ អិម អេ ខេមបូឌា សូមអរគុណចំពោះដៃគូ និងអតិថិជនទាំងអស់ដែលបានចូលរួមជាផ្នែកមួយនៃពិធីបង្ហាញដ៏ចាប់អារម្មណ៍នេះ ហើយយើងខ្ញុំរីករាយក្នុងការផ្តល់ជូនផលិតផលត្រាក់ទ័រល្អបំផុតសម្រាប់អាជីវកម្មកសិកម្ម និងកសិឧស្សាហកម្មរបស់លោកអ្នក។
គួរបញ្ជាក់ថាសម្រាប់ផ្នែកគ្រឿងយន្តកសិកម្មក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាននាំចូល ត្រាក់ទ័រ
ចនឌារ (JOHN DEERE) ដែលជាផលិតផលលេខមួយរបស់សហរដ្ឋអាមេរិក ជាច្រើនប្រភេទត្រាក់ទ័រចាប់ពីកម្លាំង 28សេះ រហូតដល់ 410សេះ សម្រាប់បំពេញតម្រូវការការងារកសិកម្មគ្រប់ប្រភេទ ទាំងខ្នាតតូច មធ្យម និងកសិឧស្សាហកម្ម សេវាកម្មជួសជុល និងចែកចាយគ្រឿងបន្លាស់សុទ្ធទូទាំងប្រទេស។
សម្រាប់ព៌ត័មានបន្ថែម៖
☎️ ត្រាក់ទ័រចនឌារ៖ ១៨០០-២០-៨០៨៦ (ហៅចូលឥតគិតថ្លៃ)






