នាវាសហរដ្ឋអាមេរិក និងកាណាដា ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាថ្មី

នាវាចម្បាំងអាមេរិក និងកាណាដា ធ្វើនាវាចរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ចំពេលទីក្រុងប៉េកាំងដាក់សម្ពាធយោធាកាន់តែខ្លាំងលើក្រុងតៃប៉ិ


យោធាអាមេរិកបានអះអាងថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក និងនាវាចម្បាំងកាណាដា បានធ្វើប្រតិបត្តិការនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្ការ ទី ២០ ខែកញ្ញា ជាថ្មី ចំពេលដែលអស្ថិរភាព និងភាពតានតឹងផ្នែកយោធាកំពុងកើនឡើងកាន់តែខ្លាំងនៅច្រកសមុទ្រនេះ ដោយចិនដីគោកតែងចាត់ទុកច្រកនេះ ព្រមទាំងកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
នាវាចម្បាំងអាមេរិក និងកាណាដា ធ្វើនាវាចរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ចំពេលទីក្រុងប៉េកាំងដាក់សម្ពាធយោធាកាន់តែខ្លាំងលើក្រុងតៃប៉ិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាមេរិក និងក៏មានដែរប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា អង់គ្លេស និងកាណាដា បានធ្វើដំណើរឆ្លងតាមច្រកសមុទ្រតៃវ៉ាន់នេះ​ជាទម្លាប់ ប៉ុន្តែជារឿយៗតែងបង្កការខឹងសម្បារទីសំណាក់ទីក្រុងប៉េកាំង ដែលគេមានការព្រួយបារម្ភថា អាចបណ្តាលឲ្យមានការប៉ះទង្គិចផ្នែកយោធាដោយ​ចេតនា​ក៏ថាបាននៅថ្ងៃណាមួយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក​បានថ្លែងថា «នាវាពិឃាតបំពាក់មីស៊ីលប្រភេទយ៉ូអេសអេស ហីងជីន (Arleigh Burke-class Higgins) ជាមួយនិង នាវាចម្បាំងប្រភេទហាលីហ្វាស (Halifax-class) របស់កងនាវាចរជើងទឹកកាណាដា (Royal Navy) បានធ្វើការឆ្លងកាត់តាមច្រករបៀងមួយនៃច្រកសមុទ្រតៃវ៉ាន់ ដែលហួសពីដែនដីសមុទ្រនៃប្រទេសចិន និងកោះតៃវ៉ាន់។

សេចក្តីថ្លែងការណ៍​របស់កងទ័ពជើងទឹកអាមេរិកបានបន្ថែមថា «នេះសរបង្ហាញ​ពីកិច្ច​សហប្រតិបត្តិរបស់យោធាជើងទឹកអាមេរិក​ជាមួយសម្ព័ន្ធមិត្តកាណាដា នៅក្នុងតំបន់​ដែលមានស្ថិរភាព និងវិបុលភាពនេះ»។

ក្នុងនោះដែរ រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី Anita Anand បាននិយាយថា «ប្រទេសកាណាដា ក្នុងនាមជាប្រជាជាតិប៉ាស៊ីហ្វិកមួយ មានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការលើកកម្ពស់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល»។

លោកស្រីបានបន្ថែមទៀតថា «ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ថ្ងៃនេះ និងជាប្រចាំនាពេលកន្លងមក បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងច្បាស់របស់កាណាដា ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរ។

បើយោងតាមអាជ្ញាធរកោះតៃវ៉ាន់បាននិយាយថា កប៉ាល់ទាំងនោះបានធ្វើដំណើរក្នុងទិសដៅភាគខាងជើង ដោយបេសកកម្មនេះគឺគ្មានអ្វីខុសធម្មតានេះទេ។

ជុំវិញការធ្វើនាវាចរណ៍​នាវាចម្បាំងរបស់អាមេរិក​ និងកាណាដានេះ នៅមិនទាន់មានការឆ្លើយតបភ្លាមៗពីខាងភាគីចិននោះទេ ប៉ុន្ដែ អ្នកនាំពាក្យ​រដ្ឋាភិបាលចិន នៅថ្ងៃទី ២១ ខែកញ្ញា បាន​ចេញមុខអះអាងថា ប្រទេសចិន មានឆន្ទៈ​ក្នុងការ​ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព​ ដើម្បី​ធ្វើយ៉ាងណា​ឲ្យមានការបង្រួបបង្រួម​ជាមួយតៃវ៉ាន់ ដោយសន្ដិវិធី។ ការលើកឡើងនេះ ធ្វើឡើង​នៅក្រោយពេលដែល​យោធាចិន​នៅប៉ុន្មានសប្ដាហ៍មកនេះ បានធ្វើ​សមយុទ្ធ និងល្បែងសឹកសង្គ្រាម ព័ទ្ធជុំជិត​កោះតៃវ៉ាន់៕




អត្ថបទបន្ទាប់


មេដឹកនាំប្រទេសធំៗនៅលើពិភពលោក អំពាវនាវឱ្យមានវិធានការជាបន្ទាន់លើបញ្ហាអសន្តិសុខស្បៀងអាហារ

ព័ត៌មាន
ស្របពេលដែលតម្លៃស្បៀងអាហារហក់ឡើងខ្ពស់ ចំពេលមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង មេដឹកនាំពិភពលោកបានអំពាវនាវកាលពីថ្ងៃអង្គារ ទី ២០ ខែកញ្ញា ឲ្យ…

កត្តាអ្វីជំរុញឲ្យធនាគារ ADB រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៥,៣% នៅឆ្នាំ២០២២?

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា នៅកម្រិត ៥,៣% ក្នុងឆ្នាំ២០២២។ ប៉ុន្តែ ធនាគារ ADB…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ