កសិកម្ម-ដំណាំលម៉ើ

ដំណាំលម៉ើក្រហមមានទីផ្សារមិនចាញ់លម៉ើលឿងទេ! ប៉ុន្ដែ មិនសូវមានអ្នកដាំ


ដំណាំលម៉ើ កំពុងមានទីផ្សារគួរឲ្យកត់សម្គាល់ ខណៈដែលការដាំដុះដំណាំនេះ នៅមិនទាន់មានការដាំដុះទ្រង់ទ្រាយធំនៅឡើយទេ។ ជាមួយគ្នានេះ ក្រៅតែពី ពូជលម៉ើលឿង បច្ចុប្បន្ន នៅកម្ពុជាក៏មានកសិករមួយចំនួនកំពុងដាំដុះពូជលម៉ើក្រហមដែរ ដោយតម្រូវការទីផ្សារ និងតម្លៃរបស់វា គឺខ្ពស់មិនចាញ់លម៉ើលឿងនោះឡើយ។
អ្នកស្រី កង សុជា ជាកសិករដាំលម៉ើក្រហម ដែលមានទីតាំងនៅក្នុងស្រុក សូទ្រ និគម ខេត្តសៀមរាប។
ដោយ

នៅ​ពេល​និយាយ​ដល់​ឈ្មោះ​ដំណាំ​លម៉ើ មនុស្ស​ភាគច្រើន​ស្គាល់​តែ​ប្រភេទ​លម៉ើ​លឿង ប៉ុន្ដែ ក្រៅពី​ពូជ​លម៉ើ​លឿង នៅ​កម្ពុជា​ក៏​មាន​ដាំ​ប្រភេទ​ពូជ​លម៉ើ​ក្រហម​ដែរ​ហើយ​ចំពោះ​ទីផ្សារ​របស់​លម៉ើ​ទាំង​ពីរ​ប្រភេទ​នេះ ក៏​មិនសូវ​ចាញ់​គ្នា​ប៉ុន្មាន​ដែរ​។

អ្នកស្រី កង សុ​ជា ជា​កសិករ​ដាំ​លម៉ើ​ក្រហម​បាន​រៀបរាប់​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​ថា រូប​គាត់​បាន​ប្រកប​របរ​ដំណាំ​លម៉ើ​ក្រហម​នេះ រយៈ​ពេល ៥ ឆ្នាំ​មក​ហើយ ដែល​មា​នទី​តាំងនៅ​ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប​។

មូលហេតុ​ដែល​អ្នកស្រី កង សុ​ជា ជ្រើស​យក​ការ​ដាំ​ដុះ​ដំណាំ​លម៉ើ​ក្រហម​នេះ​ក៏​ព្រោះ​ដោយសារ​តែ​ឃើញ​ភាគច្រើន​គេ​និយម​ដាំ​លម៉ើ​លឿង​។ មួយវិញទៀត ដោយសារ​តែ​អ្នកស្រី​សង្កេត​ឃើញ​ថា ទីផ្សារ​ប​ច្ចប្ប​ន្ន​នេះ លម៉ើ​ក្រហម​ក៏​មាន​តម្លៃ​មិន​ចាញ់​លម៉ើ​លឿង​ប៉ុន្មាន​ដែរ ដោយ​លម៉ើ​ក្រហម​នេះ គឺ​សម្រាប់​តែ​ផ្គត់​ផ្គង​ទីផ្សារ​នៅ​ក្នុងស្រុក​ប៉ុណ្ណោះ ហើយ​តម្លៃ​របស់​វា​មាន​ចន្លោះ​ពី​៤​ម៉ឺន ទៅ​៥​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម​។ 

បើ​ទោះបីជា​ទីផ្សារ​នៃ​លម៉ើ​ក្រហម​កំពុង​តែ​មាន​ទីផ្សារ​ក៏​ដោយ ប៉ុន្ដែ កសិករ​បាន​អះអាង​ថា សម្រាប់​ការ​ផ្គត់ផ្គង់​លម៉ើ និង​ការ​ដាំ​ដុះ​ក៏​នៅ​ជួប​បញ្ហា​មួយ​ចំនួន​ផង​ដែរ ពិសេស ការ​រើស​ពូជ​លម៉ើ​មក​ដាំ​ខុស ដោយសារ​តែ​ដាំ​ចំ​លម៉ើ​ឈ្មោល​។

លោក ទា គឹ​ម​សុទ្ធ ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប ក៏​បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស ដែរ​ថា បច្ចុប្បន្ន​ការ​ដាំ​ដុះ​លម៉ើ​ក្រហម​កំពុង​មាន​សន្ទុះ​កើនឡើង​ជាង​មុន ដ្បិតថា វា​មាន​ទីផ្សារ​ល្អ និង​តម្លៃ​ថ្លៃ​។

លោក​បាន​បន្ថែម​ទៀត ប្រសិនបើ​ដំណាំ​លម៉ើ​នេះ មាន​ទីផ្សារ​កាន់តែ​ល្អ​ប្រសើរ​ទៅ​មុខ​ទៀត​នោះ​ខាង​ក្រសួង​នឹង​មានការ​ចុះ​មក​បង្ហាត់បង្រៀន​បន្ថែម​ទៅ​ដល់​ជូន​ប្រជាជន​បន្ថែម ទាក់ទង​នឹង​បច្ចេកទេស​នានា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​ទីផ្សារ​លម៉ើ​នៅ​ពេល​នេះ កំពុង​តែ​មានការ​គាំទ្រ​ក៏​ពិតមែន ប៉ុន្ដែ​ដំណាំ​ឈើ​ហូប​ផ្លែ​មួយ​នេះ នៅ​តែ​មិន​ទាត់​អាច​ចាត់​ចូល​ទៅ​ក្នុង​ចំណោម​ប្រភេទ​ដំណាំ​កសិឧស្សាហកម្ម​ជួរ​មុខ​នៅឡើយ​ទេ ដោយសារ​តែ​ការ​ដំណាំ​ដុះ​ដំណាំ​នេះ​នៅ​មាន​ជា​លក្ខណៈ​ជា​ទ្រង់ទ្រាយ​តូច​នៅឡើយ​៕

អត្ថបទ៖ ហួន ស្រីនីត

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទេសចរណ៍ក្នុងស្រុកហាក់កម្រើកឡើងវិញ កំពុងផ្ដល់ក្ដីសង្ឃឹមខ្លាំងជាងមុនដល់ម្ចាស់អាជីវកម្មទេសចរណ៍

ព័ត៌មាន
ចរន្តនៃការធ្វើដំណើរកម្សាន្តពីសំណាក់ភ្ញៀវទេសចរក្នុងស្រុកហាក់កម្រើកឡើងវិញជាបណ្តើរៗហើយ នៅមួយរយៈចុងក្រោយនេះ ពោលគឺក្រោយរាជរដ្ឋាភិបាលបានបន្ធូរប…

មូលដ្ឋានគ្រឹះរបស់ចិនដើម្បីសម្រេចមហិច្ឆតាក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោក

ព័ត៌មាន
កាលពីមុនប្រទេសចិន បានចាត់ទុក វិស័យអចលនទ្រព្យ និង ហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យដែលសំខាន់ជាងគេក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ប៉ុន្តែតែន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ