កម្ចី​សម្រាប់​វិស័យ​ថាមពល

ADB អនុម័តប្រាក់កម្ចីជិត ១២៨លានដុល្លារ ឲ្យកម្ពុជាសម្រាប់ពង្រីកបណ្ដាញបញ្ជូនថាមពលអគ្គិសនី


ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ ADB បានអនុម័តប្រាក់កម្ចី ១២៧,៨ លានដុល្លារ​សម្រាប់គាំទ្រដល់ការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដើម្បីជួយឱ្យរាជធានីភ្នំពេញ និងខេត្ត ៣ ផ្សេងទៀតនៃប្រទេសកម្ពុជាទទួលបានការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាពនិងអាចទុកចិត្តបាន។ នេះបើតាមការបញ្ជាក់របស់សេចក្ដីប្រកាសព័ត៌មាន របស់ ADB។
ADB អនុម័តប្រាក់កម្ចីជិត ១២៨លានដុល្លារ ឲ្យកម្ពុជាសម្រាប់ពង្រីកបណ្ដាញបញ្ជូនថាមពលអគ្គិសនី
ដោយ

គម្រោង​នេះ​នឹង​ជួយ​ដល់ អគ្គិសនី​កម្ពុជា (EDC) ដែល​ស្ថាប័ន​អគ្គិសនី​ជាតិ របស់​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ចរន្ត តាម​រយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន ដល់​ការ​សាងសង់​បណ្តាញ បញ្ជូន ១១៥-២៣០ គីឡូវ៉ាត់ ចំនួន ៤ និង​អនុ​ស្ថានីយ​អគ្គិសនី​ចំនួន ១០ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ ឆ្នាំង  កំពង់ចាម និង​តាកែវ​។

គម្រោង​នេះ ក៏​នឹង​សាកល្បង​ប្រព័ន្ធ​ផ្ទុក​ថាមពល ដើរ​ដោយ​អា​គុយ ខ្នាត​ធំ​ដំបូង​បង្អស់ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ប្រើ​ថវិកា​ចំនួន ៦,៧ លាន​ដុល្លារ​។ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង ៤,៧ លាន​ដុល្លារ ពី​មូលនិធិ​អាកាសធាតុ​ជា​យុទ្ធសាស្ត្រ​(Strategic Climate Fund)​នៃ​ការ​ពង្រីក​ការ​អនុវត្ត កម្មវិធី​ថាមពល កកើត​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប និង ២ លាន​ដុល្លារ​ពី​មូលនិធិ​ថាមពល​ស្អាត​(Clean Energy Fund) នៃ​គម្រោង​ដៃគូ​ហិរញ្ញប្បទាន​សម្រាប់​ថាមពល​ស្អាត (Clean Energy Financing Partnership Facility)​។ មូលនិធិ​ទាំង​ពីរ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​។

លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារអភិវឌ្ឍន៍អាស៊ី មាន​ប្រសាសន៍​ថា “​គម្រោង​បង្កើន​ប្រព័ន្ធ​បញ្ជូន​ចរន្ត រួម​ជាមួយ​ជំនួយ​ជា​បន្ត របស់​ធនាគារ​អភិវឌ្ឍន៍ អាស៊ី​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​រៀបចំ​ផែនការ​បណ្តាញ​ថាមពល បង្ហាញ​ថា​ការ​ផ្គត់ផ្គង់​ថាមពល​គ្រប់គ្រាន់​អាច​ទុកចិត្ត​បាន និង​មាន​និរន្តរភាព​បរិស្ថាន អាច​ត្រូវ​បាន​ផ្តល់​ជូន ក្នុង​តម្លៃ​សមរម្យ ដើម្បី​គាំទ្រ​ដល់ ការ​អភិវឌ្ឍ​ប្រកបដោយ​សមធម៌​។ ប្រព័ន្ធ​ផ្ទុក​ថាមពល​ដោយ​អា​គុយ នឹង​បង្ហាញ​ពី​របៀប ដែល​ការ​អភិវឌ្ឍ ខ្នាត​ធំ​នៃ​ការ​អនុវត្ត បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី អាច​ត្រូវ​បាន​ប្រើ ដើម្បី​ដំណើរការ​បណ្តាញ​អគ្គិសនី ក្នុង ប្រទេស​កម្ពុ​ជានា​ពេល​អនាគត និង ដើម្បី​បង្កើត​ថាមពល​កកើត​ឡើង​វិញ​បន្ថែម​ទៀត​។

រាជរដ្ឋាភិបាល បាន​កំណត់​ការ​អភិវឌ្ឍ​វិស័យ​ថាមពល ជា​អាទិភាព​របស់​ជាតិ ព្រោះថា​ការ​ផ្គត់ផ្គង់​អគ្គិសនី​កាន់តែ​រឹង​មាំ នឹង​ជួយ​ជំរុញ​ផលិតភាព​សេដ្ឋកិច្ច​និង​គុណភាព​ជីវិត​។ ខណៈ​ពេល​ដែល​កម្ពុជា មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ពង្រីក​ការ​ផលិត​ថាមពល​តម្លៃ​ទាប​ក្នុង​រយៈពេល ១៥ ឆ្នាំ​កន្លង​មក​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ចរន្ត ដែល​មាន​ស្រាប់​កំពុង​ឈាន​ដល់​ការ​ប្រើប្រាស់​អស់​សមត្ថភាព ហើយ​ត្រូវការ ការ​ពង្រីក​និង​ពង្រឹង​បន្ថែម ដើម្បី​ចៀសវាង​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​។

លោកស្រី Daniela Schmidt អ្នកឯកទេស​ផ្នែក​ថាមពល​អគ្គិសនី​របស់ ADB មាន​ប្រសាសន៍​ថា    “​គម្រោង តាម​រយៈ ការ​ផ្តល់​ហិរញ្ញប្បទាន និង ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ច​ន្ត​ចាំបាច់ សម្រាប់ ការ​ផ្គត់ផ្គង់​អគ្គិសនី ប្រកបដោយ​និរន្តរភាព នឹង​ជម្រុញ​ផលិតភាព​សេដ្ឋកិច្ច​របស់​កម្ពុជា សមត្ថភាព ប្រកួតប្រជែង និង​ការ​ធ្វើ​ពិពិធ​កម្ម​នានា បង្កើត​ការងារ និង​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ របស់​ប្រទេស ពី​វិបត្តិ​នៃ​ការ​រាតត្បាត​នៃ COVID-19​។ គម្រោង​នេះ​នឹង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ចំនួន ១៣០០ នៅ​ក្នុង វិស័យ​សំណង់ ជាមួយនឹង​ការ​ផ្តល់​ជា​ប្រយោជន៍ ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​។ វា​ក៏​នឹង​គាំទ្រ ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អគ្គិសនី​កម្ពុជា​(EDC) ក្នុង​ការ​លើកកម្ពស់​បរិ​យា​ប័ន្ន និង​សមភាព​យេ​ន​ឌ័​រ នៅ​កន្លែងធ្វើការ​និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ​ថាមពល​។​”

ជំងឺ​រាតត្បាត COVID-19 គម្រាមកំហែង​កាត់​បន្ថយ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល មាន​អត្រា​ជា​មធ្យម ៧,១% ជា​រៀង​រាល់​ឆ្នាំ ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៩ ។ សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​ក្នុង​រង្វង់ -៥,៥ ភាគរយ​នៅ​ឆ្នាំ ២០២០ ដែល​អាច​ជំរុញ​ប្រជាពលរដ្ឋ​ប្រមាណ ១,៣ លាន​នាក់​បន្ថែម​ទៀត​ឱ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​។ រាជ​ដ្ឋា​ភិ​បាល កំពុង​អនុវត្ត​កម្មវិធី​ជំនួយ ដើម្បី​កាត់ បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​។

ចាប់តាំងពី​ឆ្នាំ ១៩៩៤ មក ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ផ្តល់​ប្រាក់​កម្ចី និង​ជំនួយ​ឥត​សំណង​ជិត ២០០ លាន​ដុល្លារ ដល់​វិស័យ​ថាមពល របស់​ប្រទេស​កម្ពុជា និង​ផ្តល់​ជំនួយ​បច្ចេកទេស​ប្រមាណ ៦ លាន ដុល្លារ​។ ថវិកា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ផ្តោត​លើ​ការ​ពង្រីក​បណ្តាញ​បញ្ជូន និង​ចែកចាយ​ចរន្ត និង គាំទ្រ​ដល់​កំណែទម្រង់ វិស័យ​អគ្គិសនី ព្រមទាំង​ការ​កសាង​សមត្ថភាព​ស្ថាប័ន​។ កាលពី​ឆ្នាំ​មុន ធនាគារ អភិវឌ្ឍន៍​អាស៊ី​បាន​ផ្តល់ ៧,៦៤ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការ​សាងសង់​ឧទ្យាន​ពន្លឺព្រះអាទិត្យ​តាម​រយៈ​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន រួម​ជាមួយ​ការ​បង្កើត​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការ​អភិវឌ្ឍ ថាមពល​ពន្លឺព្រះអាទិត្យ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម​គាំទ្រ​តួនាទី​អាមេរិក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ជំទាស់​នឹង​ចិន​​ នៅ​ឯ​កិច្ច​ប្រជុំ​អាស៊ាន

ព័ត៌មាន
ប្រទេសវៀតណាម​និយាយថា បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​ដើរតួនាទី​មួយ នៅក្នុងការថែរក្សា​សន្តិភាព​នៅក្នុង​សមុទ្រ​ចិន​ខាង…

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ស្ថានភាពគ្រោះរាំងស្ងួតថ្មីៗនេះ នឹងមិនជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្ករកម្ពុជាទេ!

ព័ត៌មាន
កាលពីខែសីហា របាយការណ៍ក្រសួងកសិកម្ម ឲ្យដឹងថា យ៉ាងហោចណាស់ មានផ្ទៃដីដំណាំស្រូវក្នុងចំនួន ១០ខេត្ត ដែលមានផ្ទៃដីជាង១៣ម៉ឺនហិកតា រងផលប៉ះពាល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ