វិធានការ​របស់វៀតណាម​អំឡុងពេល​មានវិបត្តិ Covid-19

រដ្ឋាភិបាលវៀតណាមឧបត្ថម្ភ ៧៧ ដុល្លារក្នុងមួយខែ សម្រាប់អ្នកបាត់បង់ការងារ ដោយសារបញ្ហា Covid-19


នៅក្នុងសំណើររបស់រដ្ឋាភិបាលវៀតណាម នឹងផ្ដល់ការអនុញ្ញាតឲ្យពលរដ្ឋមានការងារធ្វើ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយវិបត្តិ Covid-19 ទាំងអស់ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ៧៧ ដុល្លារក្នុងមួយខែ ដោយសំណើនេះ គឺរាប់បញ្ចូលទាំងបុគ្គលិកកិច្ចសន្យា បុគ្គលិកធ្វើការងារក្រៅម៉ោង និងអ្នកដែលឈប់សម្រាកមិនបានប្រាក់ឈ្នួល ឬអ្នកត្រូវបានកាត់បន្ថយប្រាក់ចំណូល ព្រោះតែបញ្ហា Covid-19។
កម្មការី​កាត់ដេរ​វៀតណាម កំពុងធ្វើការ​​ក្នុងរោងចក្រ​ (http://vietnamfriendship.vn)
ដោយ

នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក បាន​លើកសំណើនេះ នៅក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល កាលពីថ្ងៃអង្គារទី ៣១ ខែមីនាកន្លងទៅនេះ ដែលការឧបត្ថម្ភនេះ គឺ​ត្រូវកំណត់​ស្មើនឹង​ពាក់កណ្ដាល​នៃប្រាក់ឈ្នួល​អប្បរមា​​របស់កម្មករ​នយោជិត។

នាយករដ្ឋមន្ត្រីវៀតណាម បាន​ស្នើទៀតថា អាជីវកម្ម​ត្រូវប្រាកដថា ពួកគេ​មានមូលនិធិ​គ្រប់គ្រាន់ ដើម្បី​ទូទាត់​សម្រាប់​បុគ្គលិក​របស់ពួកគេទាំងអស់ ដែលរងផល​ប៉ះពាល់។ អាជីវកម្ម ដែល​មិនមាន​មូលនិធិ​គ្រប់គ្រាន់ នឹងត្រូវបានអនុញ្ញាត​ឲ្យខ្ចី​ប្រាក់​ពី​ធនាគារវៀតណាម​សម្រាប់​គោលនយោបាយសង្គម (VBSP)​ ក្នុងអត្រាការប្រាក់​អនុគ្រោះ ហើយ​ធនាគាររដ្ឋរវៀតណាម នឹងតម្រូវឲ្យ​មានការ​ផ្គត់ផ្គង់​មូលនិធិបន្ថែមទៀត​សម្រាប់​ធនាគារ VBSP នេះ។

ក្រោម​សំណើនេះដែរ អ្នកក្រីក្រ នឹងទទយលបាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ៤៣ ដុល្លារ ខណៈអ្នកដែល​ទទួលបាន​អត្ថប្រយោជន៍​គាំពារសង្គម នឹងទទួលបាន​ប្រមាណជាង ២១ ដុល្លារអាមេរិក ក្នុងមួយខែ។ ​រីឯ អាជីវកម្មខ្នាតតូចលក់ដូរចតិចតួច (Household Business) ដែល​ត្រូវបានព្យួរ​ប្រតិបត្តិការ​អាជីវកម្ម ដោយសារតែ Covid-19 នឹងទទួលបាន​ប្រាកឧបត្ថម្ភគាំទ្រ ៤៣ ដុល្លារអាមេរិក​ដូចគ្នាដែរ។

ប្រាក់ឧបត្ថម្ភទាំងនេះ នឹង​ត្រូវបាន​ផ្ដល់ជូនយ៉ាងហោចណាស់​ រយៈពេល ៣ខែ ពោលគឺរហូតដល់ខែ មិថុនា ហើយថវិកានេះ ត្រូវបាន​ដកចេញពី​កញ្ចប់ថវិកា​រដ្ឋាភិបាលកណ្ដាល និង​រដ្ឋបាលក្នុងស្រុក​ ដែលមាន​តម្លៃជាទឹកប្រាក់​សរុប​ប្រមាណ ១,២ ទៅ១,៣ ពាន់លាន​ដុល្លារអាមេរិក។

លោក ង្វៀន សៀនហ្វុក និយាយថា ស្ថានភាព​បន្ទាន់​នាពេល​បច្ចុប្បន្ន ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធានា​នូវកម្រិត​ជីវភាព​រស់នៅ​ជាមូលដ្ឋាន​របស់ប្រជាជន ពិសេស​សម្រាប់​កម្មករ​អ្នកក្រ, អ្នកទន់ខ្សោយ​ងាយរងគ្រោះ, អ្នកធ្វើការងារ​ក្រៅម៉ោង និងអ្នកទាំងឡាយណា ដែលបានបាត់បង់​ការងារធ្វើ ព្រោះថា បញ្ហា Covid-19នេះ មិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរ ដល់​ផលិតកម្ម អាជីវកម្ម និង​ចំណូលរដ្ឋ​ប៉ុណ្ណោះទេ  ប៉ុន្ដែ វាក៏ប៉ះពាល់ដល់​ជីវិតរស់នៅរបស់ប្រជាជនផងដែរ។

ទោះយ៉ាងណា នាយករដ្ឋមន្ត្រី​វៀតណាម​សង្កត់ធ្ងន់ថា គម្រោង​សំណើនេះ អាចនឹង​គាំទ្រ​សម្រាប់​តែ​ពលរដ្ឋ​ដែល​រងផលប៉ះពាល់ពិតប្រាកដ​ប៉ុណ្ណោះ ដោយមិនរំលង​នរណាម្នាក់នោះឡើយ ហើយក៏មិនបណ្ដោយឲ្យ​កញ្ចប់ថវិកានេះ ត្រូវបានកិបកេង​សម្រប់​ជាប្រយោជន៍​របស់នរណា​ម្នាក់នោះឡើយ។

គិតត្រឹមព្រឹក​ថ្ងៃទី ០១ មេសានេះ វៀតណាម រកឃើញ​អ្នកឆ្លង​មេរោគ Covid-19 សរុប​កើនដល់ ២១២ ករណីហើយ ក្នុងនោះ មាន​៦០ករណី ត្រូវបានអនុញ្ញាត​ឲ្យចេញពីមន្ទីរពេទ្យ ក្រោយពីព្យាបាលជាសះស្បើយ៕

ប្រភព៖ VN Express

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងថយចុះមកនៅត្រឹម ២,៥% ប៉ុណ្ណោះនៅឆ្នាំ២០២០

ព័ត៌មាន
សេដ្ឋកិច្ច​កម្ពុជា ដែលធ្លាប់តែមាន​កំណើន​ក្នុង​រង្វង់ ៧% ជារៀងរាល់ឆ្នាំ អស់រយៈពេលជាច្រើន​ឆ្នាំមកហើយនោះ នៅពេល​ថ្មីៗនេះ ត្រូវបាន ធនាគារពិភ…

កម្មករ-និយោជិតរោងចក្រកាត់ដេរនឹង“ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ ២០% នៃប្រាក់ខែ” តែ៤០%ទៀតពីថៅកែ កំពុងនៅស្រពេចស្រពិល

ព័ត៌មាន
កាលពីអំឡុងខែកុម្ភៈកន្លងទៅ រាជរដ្ឋាភិបាលធ្លាប់បានប្រកាសថា នៅពេលរោងចក្រវាយន ភណ្ឌកាត់ដេរសម្លៀក និងស្បែកជើង ផ្អាកដំណើរការ ឬព្យួរការងារដោយសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ