អាវុធនុយក្លេអ៊ែររុស្ស៊ី

តើអាមេរិកចេញប្រតិកម្មអ្វីខ្លះ ក្រោយលោក ពូទីន ប្រកាសនឹងដាក់អាវុធនុយក្លេអ៊ែរនៅប្រទេសបេឡារុស?


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចុងសប្ដាហ៍មុននេះថាប្រទេសរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសបេឡារុសដែលជាការផ្ញើសារព្រមានដល់អង្គការណាតូជុំវិញការគាំទ្រយោធារបស់ពួកគេ ចំពោះប្រទេសអ៊ុយក្រែន ហើយទង្វើនេះរបស់រុស្ស៊ីនេះ ក៏បានបង្កើនការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយបស្ចិមលោកផងដែរ។ ពិសេស គឺសហរដ្ឋអាមេរិកតែម្ដង ដោយមហាអំណាចផុតលេខមួយនេះ បានចេញប្រតិកម្មខ្លាំងៗចំពោះការប្រកាសរបស់មេដឹកនាំរុស្ស៊ីរូបនេះ។
តើអាមេរិកចេញប្រតិកម្មអ្វីខ្លះ ក្រោយលោក ពូទីន ប្រកាសនឹងដាក់អាវុធនុយក្លេអ៊ែរនៅប្រទេសបេឡារុស?
ដោយ

ការប្រកាសរបស់លោក ពូទីន ក្នុងការដាក់ពង្រាយនុយក្លេអ៊ែរនៅប្រទេសបេឡារុសនេះត្រូវបានគេមើលឃើញថា គឺជាសញ្ញាមួយបង្ហាញពីការប្រកាសសង្គ្រាមនុយក្លេអ៊ែរយ៉ាងច្បាស់ក្រឡែតរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានទៅលើអ៊ុយក្រែនកាលពី ១៣ ខែមុនមក ទោះជាគម្រោងនេះមិនទាន់កើតឡើងក៏ដោយ ប៉ុន្ដែលោក ពូទីន បានបញ្ជាក់ទុកជាមុនរួចស្រេចហើយថា ទង្វើនេះនឹងមិនបំពានលើការសន្យាមិនរីកសាយភាយនុយក្លេអ៊ែរនោះទេ។

សហរដ្ឋអាមេរិកដែលជាមហាអំណាចនុយក្លេអ៊ែរធំបំផុតក្នុងពិភពលោកនោះ បានប្រតិកម្មយ៉ាងប្រយ័ត្នប្រយែងចំពោះសេចក្តីថ្លែងការណ៍របស់លោក ពូទីន នេះដោយមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា មិនមានសញ្ញាណាមួយ ដែលទីក្រុងម៉ូស្គូគ្រោងនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។

លោក ពូទីន បានប្រដូចផែនការរបស់លោកថា ដូចជាសហរដ្ឋអាមេរិកដែលបានដាក់ពង្រាយអាវុធរបស់ខ្លួននៅតំបន់អឺរ៉ុបអ៊ីចឹងដែរ ហើយថា រុស្ស៊ីនឹងមិនប្រគល់ការគ្រប់គ្រងទៅឱ្យប្រទេសបេឡារុសនោះទេ។ ទោះយ៉ាងណា នេះអាចជាលើកទីមួយហើយចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ជាពេលដែលរុស្ស៊ីមានមូលដ្ឋានអាវុធបែបនេះនៅខាងក្រៅប្រទេស។

ភាពតានតឹងបានកើនឡើងជុំវិញសង្គ្រាមនៅអ៊ុយក្រែនបន្ទាប់ពីការផ្គត់ផ្គង់សព្វាវុធយ៉ាងសន្ធឹកសន្ធាប់របស់បស្ចឹមលោកដល់ទីក្រុងកៀវ និងក្រោយពីទីក្រុងមូស្គូបានផ្លាស់ប្តូរវោហាសាស្ត្រអំពីប្រតិបត្តិការយោធារបស់ចាប់ពី«ការដកកងទ័ព»ចេញពីប្រទេសជិតខាងរបស់ខ្លួនរហូតដល់ការប្រយុទ្ធតតាំងនឹង«ក្រុមប្រទេសបស្ចឹមលោក»នៅទីនោះ។

អ្នកនយោបាយ និងអ្នកអត្ថាធិប្បាយរុស្ស៊ីមួយចំនួនដែលល្មោភសង្គ្រាម ត្រូវបានគេមើលឃើញថា គឺបានធ្វើការប៉ាន់ស្មានទុកជាយូរមកហើយ អំពីការវាយប្រហារនុយក្លេអ៊ែរនេះ ដោយពួកគេនិយាយថា រុស្ស៊ីមានសិទ្ធិការពារខ្លួនដោយប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើវាមានការដើរហួសពីព្រំដែនកំណត់មែននោះ។

អាវុធនុយក្លេអ៊ែរ«យុទ្ធសាស្ត្រ»គឺសំដៅលើអាវុធដែលប្រើសម្រាប់វាយប្រហារទៅលើសមរភូមិប៉ុន្តែមិនមែនជាអាវុធនុយក្លេអ៊ែរ ដែលមានសមត្ថភាពកម្ទេចទីក្រុងទាំងមូលនោះទេ ហើយមកដល់ពេលគេមិនច្បាស់ដែរថា តើរុស្ស៊ីមានអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនេះ ប៉ុន្មានគ្រាប់នោះទេ ព្រោះវានៅតែជាចំណុចដ៏អាថ៌កំបាំងមួយតាំងពីសង្គ្រាមត្រជាក់។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានកត់សម្គាល់ថា ប្រទេសរុស្ស៊ី និងបេឡារុសបាននិយាយគ្នាច្រើនពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្នុងមួយរយៈពេលមកនេះ ហើយមន្ត្រីរូបនេះបានបញ្ជាក់ថា អាមេរិកមិនបានឃើញហេតុផលណាមួយក្នុងការកែសម្រួលជំហរនុយក្លេអ៊ែរយុទ្ធសាស្ត្រផ្ទាល់របស់អាមេរិកនោះទេ។ ទោះយ៉ាងណាអាមេរិកនៅតែប្ដេជ្ញាចិត្តចំពោះការការពាររួមគ្នារបស់សម្ព័ន្ធមិត្តណាតូជាដដែល។

លោក ពូទីន មិនបានបញ្ជាក់ពីពេលវេលាបញ្ជូននុយក្លេអ៊ែរនេះ ទៅប្រទេសបេឡារុសដែលមានព្រំប្រទល់ជាប់សមាជិកណាតូចំនួន៣ គឺប្រទេសប៉ូឡូញ លីទុយអានី និងឡាតវីនោះទេប៉ុន្តែលោកបាននិយាយថា រុស្ស៊ីនឹងបញ្ចប់ការសាងសង់កន្លែងស្តុកអាវុធនេះនៅទីនោះត្រឹមថ្ងៃទី១ ខែកក្កដា៕

None



អត្ថបទបន្ទាប់


បក្សប្រឆាំងរិះគន់រាជរដ្ឋាភិបាលថៃ ក្រោយសម្រេចដំឡើងថ្លៃអគ្គិសនីសម្រាប់ពលរដ្ឋទូទៅ ប៉ុន្តែបញ្ចុះតម្លៃសម្រាប់សហគ្រាសឧស្សាហកម្ម

គណកម្មការគ្រប់គ្រងថាមពលថៃបានប្រកាសកាលពីពេលថ្មីៗនេះថា តម្លៃអគ្គិសនីដែលពលរដ្ឋថៃកំពុងតែប្រើប្រាស់នៅពេលបច្ចុប្បន្ននេះនឹងត្រូវដំឡើងថ្លៃបន្ថែម ០,០…

ជនជាតិចិនឈរកំពូលតារាងទិញខុនដូរច្រើនជាងគេនៅក្នុងប្រទេសថៃ

ប្រទេសថៃ ត្រូវបានគេដឹងថា គឺជាទីផ្សារខុនដូដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ហើយអ្នកដែលទិញភាគច្រើនគឺជាជនបរទេស ប៉ុន្តែតើជនជាតិណាជាអតិថិជនសំខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ