វ៉ាក់សាំងកូវីដ-១៩

វ៉ាក់សាំងកូវីដ-១៩ផលិតក្នុងស្រុកវៀតណាម អាចនឹងទទួលបានអាជ្ញាបណ្ណ្យប្រើប្រាស់នៅមុនដំណាច់ឆ្នាំ ២០២១


នៅទីបំផុតវ៉ាក់សាំងកូវីដ១៩ ផលិតនៅវៀតណាម ធ្វើបានហើយ ! តំណាងមកពីក្រសួងសុខាភិបាលវៀតណាម បានបង្ហើបឲ្យដឹងថា យ៉ាងហោចណាស់ មានវ៉ាក់សាំងកូវីដ១៩ មួយប្រភេទ ដែលផលិតក្នុងស្រុកវៀតណាម នឹងទទួលបានអាជ្ញាបណ្ណសម្រាប់ការប្រើប្រាស់ជាផ្លូវការ នៅមុនដំណាច់ឆ្នាំ ២០២១នេះ ខណៈដែលវៀតណាម គឺជាប្រទេសទី ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបាន ធ្វើតេស្តសាកល្បងប្រើប្រាស់វ៉ាក់សាំងផលិតក្នុងស្រុក ទៅលើមនុស្ស ដល់ទៅដំណាក់កាលទី ៣ និងបច្ចុប្បន្នកំពុងរង់ចាំលទ្ធផលវាយតម្លៃជាផ្លូវការពីអាជ្ញាធរ។
: វ៉ាក់សាំងកូវីដ-១៩ផលិតក្នុងស្រុកវៀតណាម
ដោយ

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ សារព័ត៌មាន​ក្នុងស្រុក​វៀតណាម កាលពី​ពេល​ថ្មី​ៗ​នេះ​។

លោក ង្វៀ​ន ង៉ុ​ក​ក្វា​ង អនុប្រធាន​នាយកដ្ឋាន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​បណ្តុះបណ្តាល ស្ថិត​ក្រោម​ក្រសួងសុខាភិបាល​វៀតណាម បាន​បញ្ជាក់​អំពី ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់ វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ ដែល​ផលិត​ក្នុងស្រុក​វៀតណាម អាច​នឹង​ធ្វើ​ឡើង​មុន​ដំណាច់ឆ្នាំ ២០២១​នេះ ដើម្បី​យក​មក​ប្រើប្រាស់​ជា​ផ្លូវការ​។ ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី ការ​ស្រាវជ្រាវ ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ការ​ប្រើប្រាស់​សាកល្បង នៅ​ក្នុង​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី ១៤ ខែកញ្ញា​នេះ​។

នៅ​ក្នុង​កិច្ចប្រជុំ​ខាងលើ​នេះ អ្នកជំនាញ និង អ្នក​វិទ្យាសាស្ត្រ បាន​សាទរ​ចំពោះ សញ្ញា​វិជ្ជមាន​នៃ ផែនការអភិវឌ្ឍន៍​វ៉ាក់សាំង​របស់​ប្រទេស​វៀតណាម​នេះ ហើយ​ពួក​គេ​ក៏​បាន​ផ្តល់​ជា​យោបល់​ទៅ​លើ យុទ្ធសាស្ត្រ​ទិញ នាំ​ចូល និង នាំ​ចេញ​វ៉ាក់សាំង​កូ​វី​ដ​១៩​ផង​ដែរ​។

អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម លោក ត្រាន វ៉ា​ន់ ធួន បាន​លើក​ឡើង​ថា ក្រៅពី​ការ​ចរចា​ទិញ​វ៉ាក់សាំង​ពី​បរទេស រដ្ឋាភិបាល​វៀតណាម បាន​បង្កើត​លក្ខខណ្ឌ​អំណោយផល សម្រាប់​អ្នក​បង្កើត​វ៉ាក់សាំង​ក្នុងស្រុក ពាក់ព័ន្ធ​ទៅ​នឹង ការ​ស្រាវជ្រាវ​វ៉ាក់សាំង ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ការ​ធ្វើតេស្ត​សាកល្បង​។

លោក​បន្ត​ថា វ៉ាក់សាំង Nano Covax ស្ថិត​ក្នុង​ដំណាក់កាល​ទី ៣ នៃ​ការ​សាកល្បង​ប្រើប្រាស់​ទៅ​លើ​មនុស្ស ដោយ​ដំណាក់កាល​ចុង​ក្រោយ​មួយ ត្រូវ​បាន​បញ្ចប់ និង​បាន​បញ្ជូន​លទ្ធផល​ទៅ​កាន់ ក្រសួងសុខាភិបាល​វៀតណាម ដើម្បី​វាយតម្លៃ​ហើយ​។ លទ្ធផល​ជាបឋម ក៏​បាន​បង្ហាញ​ថា វ៉ាក់សាំង​នេះ បំពេញ​បាន​គ្រប់​តម្រូវការ​សុវត្ថិភាព និង ភាពស៊ាំ​។

ទោះ​យ៉ាងណា ក្រុមប្រឹក្សា​សម្រាប់​ការ​ចុះបញ្ជី​នៃ ការ​ធ្វើ​ចរចា​ឱសថ និង សមាសធាតុ​ឱសថ ពុំ​ទាន់​អនុម័ត​ទៅ​លើ​លទ្ធផល ដែល​បាន​បង្ហាញ​កាលពីដើម​ខែកញ្ញា​នេះ នៅឡើយ​ទេ ដោយ​អះអាង​ថា ពួក​គេ ត្រូវការ​ទិន្នន័យ​វិទ្យាសាស្ត្រ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ថា វ៉ាក់សាំង​ថ្មី​នេះ អាច​នឹង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង មេរោគ​កូ​វី​ដ​១៩ ប្រភេទ​ថ្មី ដូច​ជា ដែល​តា អាល់​ហ្វា និង​ប្រភេទ​ដទៃ​ទៀត​។

ក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC ដែល​ជា​ក្រុមហ៊ុន​បង្កើត​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩​នេះ ក៏​ធ្លាប់​បាន​ដាក់​សំណើ​ទៅ​កាន់ នាយក​រដ្ឋមន្ត្រី​វៀតណាម និង​ក្រសួងសុខាភិបាល ដើម្បី​ផ្តល់​អាជ្ញាប័ណ្ណ​ដល់ វ៉ាក់សាំង សម្រាប់​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន​ក្នុង​ប្រទេស​វៀតណាម តែ​យ៉ាងណា ក្រសួងសុខាភិបាល បញ្ជាក់​ថា ពួក​គេ​ត្រូវការ​ពេលវេលា និង​ទិន្នន័យ​បន្ថែម ដើម្បី​បញ្ជាក់​ថា វ៉ាក់សាំង​នេះ គឺ​មាន​សុវត្ថិភាព ១០០% និង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​។

អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏​បាន​សង្កត់ធ្ងន់​ទៅ​លើ ការ​រៀបចំ និង​ត្រៀមខ្លួន​ឲ្យ​បាន​ម៉ត់ចត់ ព្រោះ​បញ្ហា​មេរោគ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​រហូត ដូច្នេះ​ហើយ បើសិនជា ការ​ផ្គត់ផ្គង់​ឱសថ និង​ការ​បង្កើត​វ៉ាក់សាំង​ក្នុងស្រុក​សម្រេច​ទៅ​ដោយ​ជោគជ័យ វៀតណាម នឹង​អាច​រស់នៅ​ជាមួយ​មេរោគ​កូ​វី​ដ​១៩​បាន​។

បើ​តាម​ទិន្នន័យ​ពី ការិយាល័យ​ច្រក​ចាក់​ថ្នាំ​បង្ការ​រោគ​ជាតិ បាន​ឲ្យ​ដឹង​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី ១៤ ខែកញ្ញា​នេះ វៀតណាម សម្រេច​នូវ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ លើស ៣០​លាន​ដូ​ស​ហើយ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញអង្ករថៃ រំពឹងសម្រេចបានគោលដៅ៦លានតោននៅឆ្នាំនេះ ដោយសារតែកត្តាប្រាក់បាតចុះថោក

ព័ត៌មាន
តើថៃអាចនឹងសម្រេចគោលដៅនាំចេញអង្ករតាមផែនការដោយសារប្រាក់បាតចុះថោកដែរ ឬយ៉ាងណា? ប្រទេសថៃ ត្រូវបានពិភពលោកទទួលស្គាល់ថាជាអ្នកនាំចេញអង្ករធំ ល…

អង្គការ OPEC ៖ តម្រូវការប្រេងនៅឆ្នាំ២០២២ នឹងកើនច្រើនជាងមុនពេលមានជំងឺកូវីដ-១៩រាតត្បាត

ព័ត៌មាន
អង្គការប្រទេសនាំចេញប្រេង OPEC បានព្យាករណ៍ថា នៅក្នុងឆ្នាំ ២០២២ខាងមុខ ទីផ្សារសកលលោក នឹងត្រូវការប្រើប្រាស់ប្រេងកាន់តែច្រើន ពោលគឺច្រើនជាង តម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ