ប្រទេស BRICS

រុស្ស៊ីកំពុងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលប្លុកប្រទេស BRICS ក្រោមស្រមោលសង្គ្រាមនៅអ៊ុយក្រែន


ប្រទេសរុស្ស៊ី ចង់ប្រើកិច្ចប្រជុំកំពូលនៃប្លុកប្រទេសប្រ៊ីក (BRICS) ដើម្បីបង្ហាញពីការកើនឡើងឥទ្ធិពលរបស់ប្លុកនេះទៅកាន់ពិភពលោក និងចង់បង្ហាញថា ការចង់ដាក់រុស្ស៊ីឱ្យនៅឯកោរបស់លោកខាងលិចទទួលបរាជ័យ។ ប៉ុន្តែប្រទេសដៃគូរបស់ក្រុងម៉ូស្គូចំនួន៤ បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ស្វែងរកមធ្យោបាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រទេស BRICS
ដោយ

លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីកំពុងរៀបចំកិច្ចប្រជុំកំពូលនៃប្លុកប្រទេស BRICS ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៤ ខែតុលា នៅក្នុងទីក្រុងកាហ្សាន (Kazan) ប្រទេសរុស្ស៊ីនៅក្រោមស្រមោលនៃសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានចូលរួមកិច្ចប្រជុំនេះ ប៉ុន្តែប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) មិនបានចូលរួមនោះទេដោយសារមានបញ្ហាសុខភាព។

បច្ចុប្បន្នក្រុមប្រទេសប្រ៊ីក (BRICS) មានសមាជិក១០ប្រទេសហើយ ដែលមានចំនួនប្រជាជនសរុបស្មើនឹង៤៥% នៃចំនួនប្រជាជនសរុបក្នុងពិភពលោក និងមានទំហំសេដ្ឋកិច្ចស្មើនឹង៣៥% នៃសេដ្ឋកិច្ចពិភពលោក ក្នុងនោះប្រទេសចិន មានចំណែកច្រើនជាងគេ។ ដោយមើលឃើញពីសក្តានុពលទីផ្សារ និងសេដ្ឋកិច្ច លោក ពូទីន បានជំរុញឱ្យក្រុមប្រទេស BRICS បង្កើនឥទ្ធិពលរបស់ខ្លួន ដោយមិនចាំបាច់ពឹងផ្អែកលើបស្ចិមលោក ប៉ុន្តែនៅមានការខ្វែងគំនិតគ្នានៅក្នុងក្រុមនេះនៅឡើយដោយសារចិន និងឥណ្ឌាមានទំនាក់ទំនងមិនចុះសម្រុងគ្នា ហើយវានឹងមានការខាតបង់បន្តិចបន្ដួចរវាងពិភពអារ៉ាប់ និងអ៊ីរ៉ង់។

លោក ពូទីន ត្រូវបានចោទសួរដោយអ្នកសារព័ត៌មានមកពីក្រុមប្រទេស BRICS ពីក្ដីរំពឹងនៃបទឈប់បាញ់គ្នានៅអ៊ុយក្រែន ហើយលោកបានឆ្លើយយ៉ាងខ្លីថា ក្រុងម៉ូស្គូនឹងមិនបោះបង់តំបន់ទាំងបួននៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនឡើយ ព្រោះវាជាផ្នែកមួយនៃទឹកដីរបស់រុស្ស៊ី។

ប្រភពពីប្រទេសរុស្ស៊ីចំនួនពីរបាននិយាយថា នៅពេលនេះមានការពិភាក្សាគ្នាកាន់តែខ្លាំងឡើងនៅទីក្រុងមូស្គូ អំពីកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចកើតមាននាពេលខាងមុខ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានអ្វីច្បាស់លាស់នៅឡើយទេ ព្រោះពិភពលោកកំពុងរង់ចាំមើលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើប្រធានាធិបតីថ្មីរបស់វៀតណាម ដែលទើបត្រូវបានតែងតាំងជានរណា?

សភាវៀតណាម បានបោះឆ្នោតជ្រើសតាំងឧត្តមសេនីយ៍យោធាលោក លឿង កឿង ឱ្យធ្វើជាប្រធានាធិបតីថ្មីរបស់វៀតណាម ជាការផ្លាស់ប្តូរមួយដែលគេរំពឹងទុកយ៉ាងទូលំ…

ក្រសួងទេសចរណ៍ច្រានចោលចំពោះការផ្សព្វផ្សាយដែលថា កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមទិដ្ឋាការទេសចរណ៍«៦ប្រទេស គោលដៅ១»

ក្រសួងទេសចរណ៍ច្រាលចោលចំពោះការផ្សព្វផ្សាយដែលថា កម្ពុជាគាំទ្រគម្រោងផ្តល់ទិដ្ឋាការទេសចរណ៍ «៦ប្រទេស គោលដៅ១» ដែលផ្តួចផ្តើមដោយប្រទេសថៃ។ ការចេញមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ