ភាពតានតឹងរវាងអាមេរិក និងចិន

តំបន់អាស៊ីនឹងប្រឈមហានិភ័យខ្ពស់នៅឆ្នាំ២០២២ ពីភាពតានតឹងរវាងអាមេរិក និងចិនទាក់ទងនឹងរឿងកោះតៃវ៉ាន់


បញ្ហាទំនាក់ទំនងដ៏តានតឹងនៅក្នុងទំនាក់ទំនងរវាងអាមេរិក និងចិនជុំវិញបញ្ហាដ៏រសើបកោះតៃវ៉ាន់ នឹងក្លាយជាហានិភ័យធំសម្រាប់តំបន់អាស៊ីនៅក្នុងឆ្នាំ២០២២នេះ។ នេះបើតាមការអះអាងរបស់អ្នកវិភាគព្រឹត្តិការណ៍នយោយបាយអន្តរជាតិមួយរូប គឺលោក Peterson ដែលបានអះអាងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNBC។
ទង់ជាតិ ប្រទេសចិន និងសហរដ្ឋអាមេរិក

លោក Peterson ប្រធាន​ក្រុមហ៊ុនផ្ដល់យោបល់ និងស្រាវជ្រាវ​ Longview Global Advisors បាន​អះអាងថា ទីក្រុងប៉េកាំង​មើលឃើញរាល់សកម្មភាព​របស់​ទីក្រុងវ៉ាស៊ិនតោនចំពោះកោះតៃវ៉ាន់ ជាភាពអវិជ្ជមាន ឬរំលោភផលប្រយោជន៍​របស់ខ្លួន។ លោកបន្ថែមថា ត្រង់នេះហើយ គឺហានិភ័យ​ធំ​សម្រាប់​តំបន់អាស៊ី នៅក្នុងឆ្នាំ២០២២។ អ្នកវិភាគនយោបាយរូបនេះ សង្កត់ធ្ងន់ទៀតថា បើគេមើលទៅលើ​ទំនាក់ទំនង​​រវាង​អាមេរិក និងចិន​នាពេល​បច្ចុប្បន្ននេះ គឺបង្ហាញឃើញយ៉ាងច្បាស់ថា វាគឺទំនាក់ទំនង​បែប​​​​សង្គ្រាមត្រជាក់លើកទី២។

យ៉ាងណាមិញ កាលពីចុងឆ្នាំ២០២១ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ក៏បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្ដីអំពីវិស័យការពារជាតិ សម្រាប់​ឆ្នាំ២០២២ ហើយបើតាម​អ្នកជំនាញ ច្បាប់ថ្មីនេះ ត្រូវបានគេមើលឃើញថា ក៏នឹងអាច​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​ចិន និងអាមេរិក ​កាន់តែយ៉ាប់យ៉ឺនថែមទៀតដែរ។

តើអ្វីដែលជា​ការលំបាកបំផុត​សម្រាប់​ប្រទេសនៅអាស៊ី ត្រូវប្រឈម​នឹង​ភាពតានតឹង​រវាង​ចិន និងអាមេរិក ជុំវិញ​បញ្ហាកោះតៃវ៉ាន់នេះ?

បើតាម​ការបញ្ជាក់​របស់ លោក Peterson ផលលំបាក​ខ្លាំងបំផុតនោះ គឺ​ប្រទេស​អាស៊ី នឹងត្រូវ​ធ្វើយ៉ាងណា​រក្សាតុល្យភាពភូមិសាស្ត្រនយោបាយ ក៏ដូចជា​​ទំនាក់ទំនងជាមួយនឹង​មហាអំណាចទាំងពីរនេះ និងត្រូវ​ខិតខំ​ស្រូបទាញ​ផលប្រយោជន៍​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ បច្ចេកវិទ្យា ពីការប្រជែងឥទ្ធិពល​នៃមហាអំណាចផងដែរ។​

សូមបញ្ជាក់ថា បញ្ហាកោះតៃវ៉ាន់ នៅតែជាក្ដៅគគុក និងជាក្ដីបារម្ភ​សម្រាប់តំបន់ និង​ពិភពលោក។ ជាក់ស្ដែង ដើមឆ្នាំថ្មី ២០២២នេះ មេដឹកនាំ​កោះតៃវ៉ាន់​លោកស្រី សៃ អ៊ីងវេន ក៏បាន​ថ្លែង​ប្រាប់ទៅកាន់ប្រទេសចិន​ឲ្យ​ទប់ស្កាត់​នូវដំណើរផ្សងព្រេង​យោធា​របស់ខ្លួន​ ខណៈដែលច្រើនលើកឡើងច្រើសារ​មេដឹកនាំតៃវ៉ាន់រូបនេះ បាន​ថ្លែងសារខ្លាំងៗ ដោយបង្ហាញពីគោលជំហ​មិនចុះញ៉ម​នឹងការគំរាមកំហែងពីសំណាក់​ក្រុងប៉េកាំងនោះឡើយ។ រីឯ ក្រុងប៉េកាំងវិញ ក៏នៅតែបន្ដដាក់សម្ពាធ​ទៅលើកោះតៃវ៉ាន់ និងព្រមានចាត់វិធានការតឹងរ៉ឹងបំផុត​​ទៅលើ​កោះតៃវ៉ាន់​ បើសិនជាហាន​ប្រកាសទាមទារ​ឯករាជ្យភាពមែននោះ។

អ្នកជំនាញបានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាអូឡាំពិក​នៅប៉េកាំង​នាខែកុម្ភៈខាងមុខនេះ ក៏ជា​រឿងមួយដែលកំពុងចាប់អារម្មណ៍ខ្លាំងដែរ។ ​ចាប់អារម្មណ៍នៅត្រង់ថា វាគឺជា​សាកល្បងវាយតម្លៃអំពី​មុខមាត់របស់ចិន​នៅលើឆាកអន្តរជាតិ ខណៈដែល​គិតមកទល់ពេលនេះ មានប្រទេសខ្លះ​ដែលជា​សម្ព័ន្ធមិត្តអាមេរិក​បាន​នាំគ្នា​ធ្វើពហិការការទូត​ចំពោះព្រឹត្តិការណ៍នេះជាបណ្ដើរៗហើយ។ គេនឹងរង់ចាំមើលថា តើ​ព្រឹត្តិការណ៍កីឡាអូឡាំពិក​នៅប៉េកាំងដែលចិនជាម្ចាស់ផ្ទះនេះ នឹងអាចនឹង​​សញ្ញា​នៃសមិទ្ធផល​ និងឱកាស​សម្រាប់​​ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​​នានាដែរ ឬយ៉ាងណា?

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅសប្ដាហ៍នេះ

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើដំណើរទៅ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមករា ឆ្នាំ២០២…

ប្រទេសអ៊ីស្រាអែលថា វ៉ាក់សាំងដូសទី ៤ អាចបង្កើនភាពស៊ាំប្រឆាំងមេរោគខ្ពស់ជាងមុនបានដល់ ៥ដង

ព័ត៌មាន
បន្ទាប់ពីប្រទេសអ៊ីស្រាអែលបានប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤កាលពីសប្ដាហ៍មុនរួចមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានឱ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ