គួរគិតពីតម្លៃអាជីវកម្ម ជាជាងប្រាក់ចំណេញរយៈពេលខ្លី?

ហេតុអ្វីម្ចាស់អាជីវកម្មគួរតែគិតគូរពីតម្លៃនៃអាជីវកម្មឲ្យបានច្រើន ជាជាងគិតតែលើប្រាក់ចំណេញ?


អ្នកជំនាញ អះអាងថា ការធ្វើអាជីវកម្មទាមទារឲ្យមានការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ប្រសិនបើចង់ឲ្យអាជីវកម្មបន្ដដំណើរបានវែងឆ្ងាយ និង រឹងមាំ។ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មមានការគិតគូឲ្យបានវែងឆ្ងាយ ក្នុងការកសាងក្រុមហ៊ុនដែលមានតម្លៃខ្ពស់ ជាជាងការគិតគូរតែប្រាក់ចំណេញក្នុងរយៈពេលខ្លី។
ផ្សារមូលបត្រកម្ពុជា

នៅ​ពេល​ដែល​ក្រុមហ៊ុន​មាន​តម្លៃ​ខ្ពស់ មាន​ប្រតិបត្តិការ​ល្អ និង​ប្រព័ន្ធ​ស្ដង់ដារ​ត្រឹមត្រូវ នោះ​ម្ចាស់​អាជីវកម្ម​អាច​ចូល​បោះផ្សាយ​លក់​មូល​ប​ត្រ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែល​ជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់ សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​ពង្រីក​ខ្លួន​ឲ្យ​កាន់តែ​ធំ និង​ទទួល​បាន​ប្រាក់​ចំណូល​កាន់តែ​ខ្ពស់​។ នេះ​ជា​ការ​លើក​ឡើង​ពី​ឯកឧត្តម ហុង សុ​ហួរ ដែឡ​បាន​ធ្វើ​ឡើង​នា​ឱកាស​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ជាមួយ​អង្គភាព​ព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២២​។

ឯកឧត្តម ហុង សុ​ហួរ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា តាម​រយៈ​ផ្សា​រមូល​ប​ត្រក​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា មាន​គោលបំណង​បង្កើត​មហាវិថី​ហិរញ្ញវត្ថុ​សម្រាប់​កម្ពុជា សម្រាប់​វិស័យ​ឯកជន សាធារណជន ក៏​ដូច​ជា អ្នក​វិនិយោគ ជាដើម​។ បើ​តាម​ការ​ពន្យល់​ពី​ឯកឧត្តម ហុង សុ​ហួរ អំពី​គោលបំណង​នៃ​ការ​បង្កើត​មហាវិថី​ហិរញ្ញវត្ថុ​សម្រាប់​កម្ពុជា គឺ​ដើម្បី​ប្រែក្លាយ​ឲ្យ​សាធារណៈជន ម្ចាស់​អាជីវកម្ម ឬ​វិនិយោគិន មានការ​រីក​ចម្រើន ពិសេស​អាច​កៀរគរ​ប្រភព​ទុន​កាន់តែ​ច្រើន​សម្រាប់​ពង្រីក​អាជីវកម្ម និង​បង្កើន​ប្រាក់​ចំណូល​។ 

ដោយឡែក ទាក់ទង​ទីផ្សារ​មូល​ប​ត្រ នា​ពេល​បច្ចុប្បន្ន វិញ​ត្រូវ​បាន​ឯកឧត្តម ហុង សុ​ហួរ កត់សម្គាល់​ឃើញ​ថា ហាក់​នៅ​មាន​កម្រិត​នៅឡើយ បើ​ប្រៀប​នឹង​ទីផ្សារ​ប្រទេស​ដទៃ​។ ដ្បិតថា ទីផ្សារ​មូល​ប​ត្រ​កម្ពុជា មិន​ទាន់​អាច​ប្រកួតប្រជែង​នឹង​ទីផ្សារ​ប្រទេស​ដទៃ តែ​អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ បាន​គូសបញ្ជាក់​ថា នា​រយៈពេល​ចុង​ក្រោយ​នេះ ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា កាន់តែ​មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្ដែង រយៈពេល ២​ខែ​ដំបូង ក្នុង​ឆ្នាំ​២០២២​នេះ ទំហំ​ជួញដូរ​ជា​មធ្យម​ប្រចាំ​ថ្ងៃ​បាន​កើន​ដល់ ជាង​៤០​ម៉ឺន​ដុល្លារ ក្នុង​មួយ​ថ្ងៃ ពិសេស​នៅ​ខែកុម្ភៈ​បាន​កើន​ដល់​ទៅ​ជិត​១​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។ ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ ក៏​បាន​បង្ហាញ​នូវ​គំនិត​សុទិដ្ឋិនិយម​ទៀត​ថា នៅ​រយៈពេល​ប្រមាណ ៣​ឆ្នាំ​ខាង​មុខ ទំហំ​ជួញដូរ​ជា​មធ្យម​នឹង​អាច​កើន​ដល់​១​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចំនួន​១៥ ដែល​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន ដែល​ក្នុង​នោះ​មាន ៩​ក្រុមហ៊ុន​បាន​ចុះបញ្ជី​ជា​ភាគហ៊ុន និង​៦​ក្រុមហ៊ុន​បាន​ចុះបញ្ជី​ជា​សញ្ញា​បណ្ណ​។ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​តែ​បង្ហាញ​នូវ​គំនិត​សុទិដ្ឋិនិយម​ថា វិស័យ​ផ្សា​រមូល​ប​ត្រ​នៅ​កម្ពុជា នៅ​តែ​មាន​ភាពរឹងមាំ​នឹង​បន្ត​កើនឡើង ខណៈ​នៅ​ឆ្នាំ​២០២១ ទំហំ​នៃ​ការ​ជួញដូរ​ជា​មធ្យម​បាន​កើនឡើង​រហូត ២៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ហុង សុ​ហួរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាព្យាករថា អតិផរណាឆ្នាំនេះនឹងកើនលើសការរំពឹងទុក ក្រោយតម្លៃប្រេងកើនខ្ពស់

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ព្យាករថា អតិផរណានៅឆ្នាំ២០២២ នឹងកើនឡើងលើសការរំពឹងទុក ដែលបានព្យាករណ៍កាលពីចុងឆ្នាំ២០២១ទៅទៀត។ ការកើន…

«ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥សម័យកាល» ជ្រើសរើសអ្នកសារព័ត៌មានទាំង ១៤រូប

ព័ត៌មាន
អ្នកសារព័ត៌មានចំនួន ១៤ រូប នៅ ៥ សម័យកាលផ្សេងគ្នា ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ ២០១០ ត្រូវបានជ្រើសរើសក្នុងការផ្តល់នូវ «ពានរង្វាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ