ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី

ធនាគារកណ្តាលរបស់រុស្ស៊ីនឹងបើកកិច្ចប្រជុំបន្ទាប់ពីប្រាក់រុបបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល១៦ខែមកនេះ


ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ីបានប្រកាសថាខ្លួននឹងបើកកិច្ចប្រជុំមួយនៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីកម្រិតនៃអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួនបន្ទាប់ពីតម្លៃប្រាក់រុបបានធ្លាក់ចុះដល់ចំណុចទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិត១៧ខែមកនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានឌឹហ្គាឌៀន។
ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី
ដោយ

តម្លៃរូបិយប័ណ្ណរុបរបស់រុស្ស៊ីបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីដើមឆ្នាំនេះដោយបានបន្តធ្លាក់ចុះដល់កម្រិតបំផុតរហូតក្នុងមួយ១០០រុប ដូរបានត្រឹមតែជាង១ដុល្លារអាមេរិកប៉ុណ្ណោះកាលពីព្រឹកថ្ងៃចន្ទពោលគឺវាបានធ្លាក់ចុះ២៦%នៅឆ្នាំនេះដោយសារតែការដួលរលំនៃចំណូលពីការនាំចេញ និងការកើនឡើងចំណាយលើយោធាធ្វើឱ្យវាក្លាយជារូបិយប័ណ្ណដែលមានចរន្តអាក្រក់បំផុតទី៣នៅលើពិភពលោកនៅឆ្នាំ២០២៣។ ការធ្លាក់ចុះនេះបានជំរុញឱ្យមន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងធ្វើការអំពាវនាវឱ្យមានការចំណាយលើកម្ចីប្រាក់ឱ្យកាន់តែខ្លាំង។

កាលពីថ្ងៃចន្ទធនាគារកណ្តាលរុស្ស៊ីបាននិយាយថា ខ្លួនមិនបានមើលឃើញការគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុរបស់រុស្ស៊ីបណ្ដាលមកពីការធ្លាក់ចុះតម្លៃប្រាក់រុបនោះទេប៉ុន្តែដាក់បន្ទុកទៅលើការធ្លាក់ចុះបរិមាណនៃការនាំចេញ និងការធ្លាក់ចុះតម្រូវការក្នុងស្រុក។
ប៉ុន្តែនៅរសៀលថ្ងៃដដែលនោះ ធនាគារកណ្តាលរុស្ស៊ីបានចេញសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួននឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះដើម្បីពិភាក្សាពីអត្រាការប្រាក់ជាមួយការសម្រេចចិត្តថានឹងផ្សព្វផ្សាយនៅព្រឹកថ្ងៃនេះនៅទីក្រុងម៉ូស្គូ។
ប្រតិបត្តិការប្រាក់រុបរបស់រុស្ស៊ីមានភាពច្របូកច្របល់ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ដោយបានធ្លាក់ចុះដល់កម្រិតទាបបំផុតដោយ១៥០រុបអាចប្ដរបានតែជាង១ដុល្លារអាមេរិកប៉ុណ្ណោះនៅពេល២សប្តាហ៍បន្ទាប់ពីការចាប់ផ្តើមសង្រ្គាមនេះប៉ុន្តែក្រោយមកតម្លៃប្រាក់នេះបានងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីធនាគារកណ្តាលរុស្ស៊ីបានធ្វើការគ្រប់គ្រងដើមទុនយ៉ាងតឹងរ៉ឹងដោយបានដាក់កម្រិតលើរំហូរសាច់ប្រាក់ចេញពីប្រទេសនេះ។
គិតត្រឹមរដូវក្តៅឆ្នាំមុន ប្រាក់រុបបានស្ទុះងើបឡើងវិញដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៧ឆ្នាំដោយសារការកើនឡើងតម្លៃប្រេង និងឧស្ម័នដែលមួយផ្នែកបណ្ដាលមកពីការលុកលុយអ៊ុយក្រែននេះបានជួយឱ្យរុស្ស៊ីបង្កើនប្រាក់ចំណូលនាំចេញខណៈដែលការនាំចូលថាមពលទាំងនេះបានធ្លាក់ចុះ។
លោកបណ្ឌិត ជេនីស គ្លួច (Janis Kluge) អ្នកស្រាវជ្រាវនិងអ្នកវិភាគពីសេដ្ឋកិច្ចរុស្ស៊ីនៅវិទ្យាស្ថានអាល្លឺម៉ង់បាននិយាយថា ប្រាក់រុបរបស់រុស្ស៊ីនៅតែស្វែងរកអត្រាប្តូរប្រាក់ទណ្ឌកម្ម សង្គ្រាមរយៈពេលវែងសមស្របរបស់វា ហើយបើកុំតែមានការគ្រប់គ្រងមូលធន កុំអីក្រុមឈ្មួញប្រហែលជាបានកំណត់តម្លៃនៅក្នុងទស្សនវិស័យមិនល្អកាលពីឆ្នាំមុនបាត់ទៅហើយ។
ជំនួយការជាន់ខ្ពស់របស់វិមានក្រឹមឡាំងម្នាក់ក៏បានសារភាពកាលពីថ្ងៃចន្ទដែរថា ការធ្លាក់ចុះតម្លៃប្រាក់រុបបានជះ«ឥទ្ធិពលអវិជ្ជមាន»ទៅលើប្រាក់ចំណូលពិតប្រាកដរបស់ប្រជាជនក៏ប៉ុន្តែបាននិយាយថា ទីក្រុងម៉ូស្គូរំពឹងថារូបិយប័ណ្ណនេះនឹងឡើងថ្លៃមកវិញនៅក្នុងពេលឆាប់ៗនេះ។
ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក វ្ល៉ាឌីមៀ ពូទីន គឺលោក ម៉ាស៊ីម អូរ៉េសឃីន (Maxim Oreshkin) បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី តាស (Tass) ថាអត្រាប្តូរប្រាក់បច្ចុប្បន្នបានប្រែប្រួលពីកម្រិតមូលដ្ឋានយ៉ាងខ្លាំងប៉ុន្តែគេរំពឹងថា វានឹងវិលទៅរកធម្មតាវិញនាពេលអនាគតដ៏ខ្លីខាងមុខនេះព្រោះវាទាក់ទឹងនឹងផលប្រយោជន៍សេដ្ឋកិច្ចរុស្ស៊ីដែលត្រូវពង្រឹងតម្លៃប្រាក់រុប៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ការស្ទុះងើបឡើងវិញសេដ្ឋកិច្ចរបស់ចិនមិនបានដូចបំណងទេនៅក្នុងខែកក្កដា ចំពេលមានវិបត្តិអចលនទ្រព្យកំពុងអុកឡុកយ៉ាងធ្ងន់ធ្ងរ

ការស្ទុះងើបឡើងវិញសេដ្ឋកិច្ចរបស់ចិនមិនបានដូចបំណងទេនៅក្នុងខែកក្កដា ចំពេលមានវិបត្តិអចលនទ្រព្យកំពុងអុកឡុកយ៉ាងធ្ងន់ធ្ងរ!!! ឃើញថា ការស្ទុះងើប…

ឥណ្ឌូនេស៊ីមានផែនការផ្លាស់ប្តូរដ្ឋធានីទៅកាន់ទីក្រុងថ្មីនៅឆ្នាំ២០២៤ខាងមុខ ប៉ុន្តែនៅតែចាត់ទុកហ្សាការតាជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់របស់ជាតិ

រដ្ឋបាលលោកប្រធានាធិបតី ចូកូ វីដូដូ ដែលពលរដ្ឋឥណ្ឌូនេស៊ីហៅថា ចូកូវី គ្រោងរើរដ្ឋធានី ពីហ្សាកាតា ទៅកាន់រដ្ឋធានីថ្មីដែលកំពុងតែកសាង ក្រោមឈ្មោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ