រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចោទប្រទេសបស្ចិមលោក

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីចោទ ប្រទេសបស្ចិមលោកកំពុងស្វែងរកការរៀបចំឲ្យមានមូលដ្ឋានយោធានៅតំបន់អាស៊ីអាគ្នេយ៍


ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងមុនរៀបចំឡើងយន្ដហោះចាកចេញពីកម្ពុជា រដ្ឋមន្ត្រីការបរទេសរុស្សីលោក សឺជេ ឡាវរ៉ូវ (Sergei Lavrov)នៅថ្ងៃទី ១៣ វិច្ឆិកា បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ក្រុមប្រទេសបស្ចិមលោកកំពុងស្វែងរកការ«រៀបចំឲ្យមូលដ្ឋានយោធា»នៅអាស៊ីអាគ្នេយ៍ក្នុងបំណងទប់ស្កាត់ផលប្រយោជន៍របស់រុស្ស៊ី និងចិន ហើយវាបង្កើតឲ្យមានការប្រឈមមុខដាក់គ្នារវាងមេដឹកនាំរុស្ស៊ី និងបស្ចិមលោកនៅឯកិច្ចប្រជុំក្រុមប្រទេសជី២០នៅកោះបាលីប្រទេសឥណ្ឌូនេស៊ីនៅសប្ដាហ៍នេះកាន់តែខ្លាំងឡើងដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
លោក សឺជេ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃទី ១៣ វិច្ឆិកា បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ក្រុមប្រទេសបស្ចិមលោកកំពុងស្វែងរកការ«រៀបចំឲ្យមូលដ្ឋានយោធា»នៅអាស៊ីអាគ្នេយ៍។

លោក ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានដឹកនាំគណៈប្រតិភូរុស្ស៊ីទៅកាន់កិច្ចប្រជុំកំពូលជី២០ ដែលជាកិច្ចប្រជុំកំពូលលើកដំបូងចាប់តាំងពីទីក្រុងមូស្គូបានលុកលុយអ៊ុយក្រែននៅក្នុងខែកុម្ភៈបន្ទាប់ពីវិមានក្រឹមឡាំងបាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន រវល់ពេកមិនអាចចូលរួមកិច្ចប្រជុំនេះបានទេ។

បញ្ហាអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងត្រូវគ្រប់លើកិច្ចប្រជុំផ្សេងៗទៀតនៃរបៀបវារៈដែលបានរៀបចំឡើង ហើយមេដឹកនាំបស្ចិមលោក ដែលទំនងជាត្រូវប្រឈមមុខជាសាធារណៈ ជាមួយរុស្ស៊ីពាក់ព័ន្ធនឹងការជជែកគ្នាលើបញ្ហានៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងជំរុញឱ្យចិន និងឥណ្ឌា ដែលធ្លាប់បានសម្តែងការព្រួយបារម្ភចំពោះសង្គ្រាមនេះ ឱ្យធ្វើការរិះគន់សកម្មភាពរបស់ទីក្រុងម៉ូស្គូផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ានក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៣ វិច្ឆិកា លោក ឡាវរ៉ូវ បានស្តីបន្ទោសសហរដ្ឋអាមេរិកចំៗ ចំពោះសកម្មភាពរបស់ខ្លួននៅក្នុងតំបន់នេះដែលរុស្ស៊ី និងប្រទេសបស្ចិមលោកបានចាត់ទុកថា ជាសមរភូមិភូមិសាស្ត្រនយោបាយជាយុទ្ធសាស្ត្រដ៏មានសក្តានុពលមួយនៅក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។

លោក ឡាវរ៉ូវ បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូកំពុងព្យាយាមធ្វើជាម្ចាស់នៃលំហនេះ ហើយលោកបានបន្ថែមថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់លោក ចូ បៃដិន គឺជាការប៉ុនប៉ងដើរលើផ្លូវវាង នៅក្នុង រចនាសម្ព័ន្ធដែលពោរពេញដោយបរិយាប័ន្ន សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយនឹងមានបំណង«ធ្វើយោធូបនីយកម្មនៃតំបន់នេះដោយផ្តោតជាក់ស្តែងលើការទប់ទល់នឹងប្រទេសចិន និងការខ្ទប់ផលប្រយោជន៍របស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។

ទោះយ៉ាងណាថ្លៃនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០ ដែលរៀបចំឡើងនៅកម្ពុជា លោក បៃដិន បានប្រាប់មេដឹកនាំអាស៊ីអាគ្នេយ៍ថា ទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាចិត្តក្នុងការកសាង«ឥណ្ឌូប៉ាស៊ីហ្វិកឱ្យមានលក្ខណៈសេរី បើកចំហ ស្ថិរភាព វិបុលភាព រឹងមាំ និងមានសុវត្ថិភាព»ខណៈដែលលោកបានគូសបញ្ជាក់អំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងសហរដ្ឋអាមេរិក និងតំបន់នេះ។

សហរដ្ឋអាមេរិក និងរុស្ស៊ីមិនមែនជាសមាជិករបស់អាស៊ាន ដែលមានសមាជិក ១០ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នោះទេ ប៉ុន្តែមេដឹកនាំពិភពលោកមួយចំនួនបានចូលរួមកិច្ចពិភាក្សានេះមុនកិច្ចប្រជុំកំពូលជី២០នៅកោះបាលី ដែលនឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី ១៥ ខែវិច្ឆិកា។

ប្រទេសរុស្ស៊ីបានព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ និងសន្តិសុខកាន់តែជិតស្និទ្ធជាមួយអាស៊ីចាប់តាំងពីបស្ចិមលោកបានវាយប្រហារទីក្រុងមូស្គូជាមួយនឹងការទម្លាក់ទណ្ឌកម្មផ្ទួន ដែលមិនធ្លាប់មានពីមុនមក ដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើជំនួបទ្វេភាគីរវាងជប៉ុន-ចិន និងជប៉ុន-កូរ៉េខាងត្បូងពិភាក្សាគ្នាលើបញ្ហាសំខាន់ៗអ្វីខ្លះ?

អំឡុងពេលដែលកំពុងមានវត្តមាននៅកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានថ្នាក់ដឹកនាំជប៉ុនលោក Fumio Kishida ស្វែងរកបានជំនួបទ្វេភាគីសំខាន់ៗមួយ…

រដ្ឋាភិបាលថៃសុំឱ្យក្រុមហ៊ុនអាជីវកម្មកាត់បន្ថយប្រើប្រាស់អគ្គិសនី ខណៈក្រុមមេដឹកនាំទៅដល់ប្រទេសនេះសម្រាប់កិច្ចប្រជុំAPEC

ក្រុមមេដឹកនាំពិភពលោកអាចនឹងឃើញទីក្រុងបាងកកមានសភាពងងឹតជាងពេលធម្មតានៅពេលពួកគេបានទៅដល់ប្រទេសនេះ សម្រាប់កិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ