វិស័យធនាគារ

រុស្ស៊ី និងអ៊ីរ៉ង់ឈប់ប្រើប្រព័ន្ធផ្ទេរ និងទូទាត់ប្រាក់អន្តរជាតិ SWIFT ហើយងាកមកផ្ទេរប្រាក់ដោយផ្ទាល់តាមធនាគារក្នុងស្រុក


រុស្ស៊ី ដែលជាមហាអំណាចខាងយោធាលំដាប់ទី២ និងសមភាគីអ៊ីរ៉ង់ ដែលជាមហាអំណាចទាំងសេដ្ឋកិច្ច និងយោធានៅមជ្ឈិមបូព៌ា បានប្រកាសបញ្ចប់ការប្រើប្រព័ន្ធផ្ទេរ និងទូទាត់ប្រាក់ ស្វីហ្វ (SWIFT) ជាស្ថាពរ ហើយងាកមកទូទាត់ពាណិជ្ជកម្មអន្តរជាតិតាមរយៈការផ្ទេរប្រាក់ដោយផ្ទាល់តាមធនាគារនៃប្រទេសទាំងពីរ។
វិស័យធនាគារ
ដោយ

អ្នកវិភាគបានព្រមានថា ប្រសិនបើប្រទេសផ្សេងៗទៀត ជាពិសេសគឺសមាជិកនៃប្លុកប្រទេស BRICS បន្តដកខ្លួនចេញពីប្រព័ន្ធទូទាត់អន្តរជាតិមួយនេះ នោះសេដ្ឋកិច្ចពិភពលោកនឹងមានការប្រែប្រួលបន្ថែមទៀត ។

សារព័ត៌មានធំៗបានរាយការណ៍ថា រុស្ស៊ី និងអ៊ឺរ៉ង់ ដែលសុទ្ធតែជាសមាជិកនៃប្លុកប្រទេស BRICS បានបោះបង់ចោលជាផ្លូវការនូវប្រព័ន្ធផ្ទេរ និងទូទាត់អន្តរជាតិ SWIFT សម្រាប់ប្រតិបត្តិការទូទាត់ឆ្លងដែន។ ប្រទេសទាំងពីរនឹងផ្តួចផ្តើមឱ្យមានការទូទាត់ពាណិជ្ជកម្មអន្តរជាតិ តាមរយៈការផ្ទេរប្រាក់ដោយផ្ទាល់តាមធនាគារក្នុងស្រុក និងដោយប្រើរូបិយប័ណ្ណក្នុងស្រុក។ អ្នកវិភាគបានលើកឡើងថា នេះគឺជាការខាតបង់ដ៏ធំមួយនៅពេលដែលប្រទេសទាំងពីរបានបញ្ឈប់ប្រតិបត្តិការទូទាត់សាច់ប្រាក់តាមប្រព័ន្ធ SWIFT។

ក្រុមអ្នកវិភាគបានបន្តទៀត បន្ទាប់ពីរុស្ស៊ី និងអ៊ឺរ៉ង់ ប្រសិនបើសមាជិកនៃប្លុកប្រទេស BRICS ផ្សេងទៀតដូចជាចិន ឥណ្ឌា អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អារ៉ាប៊ីសាអូឌីត និងអេមរីរ៉ាត អារ៉ាប់រួមធ្វើតាម គឺជាបញ្ហារំជើបរំជួយថ្មីមួយនៅលើពិភពលោក ដោយសារតែពេលនេះ ប្លុកប្រទេស BRICS បានក្លាយជាទីផ្សារធំបំផុតនៅលើពិភពលោក ហើយក៏មានសក្តានុពលសេដ្ឋកិច្ចដ៏មហិមាផងដែរ។

ចាប់តាំងពីឆ្នាំ២០២២ មកដល់ពេលនេះគេដឹងថា រុស្ស៊ី និងអ៊ីរ៉ង់ត្រូវបានមហាអំណាច ជាពិសេសសហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មមិនឱ្យទូទាត់តាមប្រព័ន្ធ SWIFT នេះទេ ប៉ុន្តែទោះជាយ៉ាងណា ប្រទេសទាំងពីរនៅតែអាចធ្វើប្រតិបត្តិការទូទាត់បានដដែល។

លោក ម៉ូសេន ការីមី (Mohsen Karimi ) អនុប្រធានធនាគារកណ្តាលអ៊ីរ៉ង់ បានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់លែងត្រូវការប្រព័ន្ធ SWIFT ទៀតហើយ។ លោកបានបន្តថា ធនាគារកណ្តាលអ៊ីរ៉ង់ និងរុស្ស៊ី ពេលនេះកំពុងធ្វើការឆ្ពោះទៅរកការផ្ទេរប្រាក់ដោយផ្ទាល់តាមធនាគារក្នុងស្រុក។

លោកបានអះអាងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថា ប្រទេសទាំងពីរបានភ្ជាប់ប្រព័ន្ធបញ្ជូនសារឱ្យគ្នាទៅវិញទៅមក ដូចនេះធនាគារនៃប្រទេសទាំងពីរលែងត្រូវការប្រព័ន្ធ SWIFT ដើម្បីទំនាក់ទំនងគ្នាទៅវិញទៅមកទៀតហើយ ហើយធនាគារពាណិជ្ជនៃប្រទេសទាំងពីរអាចបង្កើតទំនាក់ទំនងអន្តរការីជាមួយគ្នាបានដោយផ្ទាល់។ លោកបានបន្តទៀតថា អ្នកនាំចេញអាចចេញវិក្កយបត្រគិតជារូបិយប័ណ្ណអ៊ីរ៉ង់ទៅឱ្យភាគីខាងរុស្ស៊ី ហើយទទួលប្រាក់ពីធនាគាររុស្ស៊ី ដែលស្ថិតក្នុងប្រទេសអ៊ីរ៉ង់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារហ៊ុនជប៉ុន ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងពេលជាង៣ទសវត្សរ៍មកនេះ

ព័ត៌មាន
ផ្សារហ៊ុនជប៉ុនក្នុងឆ្នាំថ្មីនេះបានហក់ឡើងខ្លាំងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣៣ឆ្នាំមកនេះ ខណៈក្រុមអ្នកវិនិយោគរំពឹងថា សេដ្ឋកិច្ច…

អាកាសចរណ៍ស៊ីវិលចាត់ទុកការចុះផ្សាយរិះគន់ព្រលានយន្តហោះសៀមរាបថ្មី ជាចេតនាទុច្ចរិត

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចាត់់ទុកការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់តាមបណ្តាញសង្គមតាំងពីមុនពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ