វិស័យទេសចរណ៍

សម្តេចធិបតីរំពឹងវិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញនៅឆ្នាំ២០២៥


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រំពឹងថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកស្ថានភាពដូចមុនពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២៥ ខាងមុខ ក្រោយសម្តេចមើលពីភាពល្អប្រសើររបស់វិស័យនេះ នៅមួយរយៈចុងក្រោយ។ ជាមួយគ្នានេះ សម្តេចធិបតី ជំរុញក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ពិសេសក្រសួងទេសចរណ៍បង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែម ដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាបង្កើនភាពសម្បូរបែបនៃផលិតផលទេសចរណ៍របស់កម្ពុជា។
វិស័យទេសចរណ៍
ដោយ

បើតាមការអះអាងរបស់សម្តេចធិបតី កម្ពុជានឹងមានការតភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសមួយចំនួន ពិសេសឥណ្ឌាក្នុងពេលឆាប់ៗខាងមុខនេះ។

នាពិធីបើកបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ដែលជាវិស័យរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានងើបឡើងវិញជាបណ្តើរៗហើយ។ សម្តេចធិបតី ជឿជាក់ថា វិស័យទេសចរណ៍ដែលជាសសរស្ដម្ភមួយដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច នឹងអាចវិលមករកប្រក្រតីភាពឡើងវិញ ដូចមុនពេលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩ នៅឆ្នាំ២០២៥ ខាងមុខនេះ។

ការរំពឹងបែបនេះ ធ្វើឡើងក្រោយ សម្តេចធិបតី មើលឃើញសន្ទុះលំហូរភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា នៅមួយរយៈចុងក្រោយ គួបផ្សំកម្ពុជា បានដាក់គោលនយោបាយមួយចំនួនក្នុងការទាក់ទាញភ្ញៀវទេសចរ និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន។ ជាពិសេសកម្ពុជានឹងតភ្ជាប់ជើងហោះហើរត្រង់ថ្មីៗជាមួយប្រទេសមួយចំនួន ជាពិសេសឥណ្ឌា ដែលជាទីផ្សារទេសចរណ៍ដ៏ធំមួយរបស់ពិភពលោកតែម្តង។

​យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាក្រសួងទេសចរណ៍ខិតខំបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យបានយូរជាងមុន ក៏ដូចជាធ្វើឱ្យផលិតទេសចរណ៍របស់កម្ពុជា​ កាន់តែសម្បូរបែប។ ក្នុងនោះសម្តេចជំរុញឱ្យក្រសួងពាក់ព័ន្ធអភិវឌ្ឍន៍តំបន់ទេសចរណ៍ភ្នំគូលែនឱ្យក្លាយជាទេសបែបវប្បធម៌ធម្មជាតិឱ្យកាន់តែទាក់ទាញបន្ថែមទៀត ដើម្បីអមជាមួយតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរ។

​គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កន្លងទៅកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥លាននាក់ ដោយរកចំណូលបានជាង៣ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងឆ្នាំ២០២៤ នេះ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៦លាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីភ្នាក់ងារថាមពលអន្តរជាតិ IEA ដំឡើងការព្យាករថា តម្រូវការប្រេងនឹងឈានដល់១,៣លានបារ៉ែលក្នុង១ថ្ងៃនៅឆ្នាំនេះ ខណៈតម្លៃប្រេងកំពុងធ្លាក់ចុះ

ព័ត៌មាន
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ថា ស្ថានការណ៍ជ្រួលច្របល់ក្រោយវិបត្តិកូវីដ-១៩ និងទស្សនវិស័យសេដ្ឋក…

អ្នកជំនាញពាក់ព័ន្ធនឹងស្វែងរកយុទ្ធសាស្រ្តរក្សាលំនឹងតម្លៃផ្លែស្វាយ ដែលកំពុងចុះថោក

ព័ត៌មាន
បើមិនមានការប្រែប្រួលទេ អ្នកជំនាញរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត គ្រោងជួបពិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ