វិស័យអាកាសចរណ៍

វិស័យអាកាសចរណ៍កម្ពុជាចាប់ផ្ដើមមានសម្ទុះងើបឡើង ទោះកំពុងប្រឈមនឹងអូមីក្រុង


មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អះអាងប្រាប់ខេមបូណូមីសថា បើទោះបីជាបច្ចុប្បន្នមេរោគបំប្លែងថ្មី អូមីក្រុងកំពុងអុកឡុកពិភពលោក រួមទាំងកម្ពុជាយ៉ាងណាក្ដី ប៉ុន្ដែសម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជានៅមួយរយៈចុងក្រោយនេះ ហាក់មានសម្ទុះងើបឡើងគួរឲ្យកត់សម្គាល់ ជាមួយនឹងអ្នកដំណើរតាមជើងយន្ដហោះមានប្រមាណ ៧០០ទៅ ១ពាន់នាក់ក្នុងមួយថ្ងៃ ខណៈកាលពីពេលបើកប្រទេសនៅគ្រាដំបូងៗមានតែ២រយនាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
យន្តហោះក្រុមហ៊ុន Cambodia Airway នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

បើទោះបីជា ចំនួនអ្នកដំណើរបរទេសចូលមកកម្ពុជា មានការកើនឡើង ក៏ពិតមែន ប៉ុន្ដែ អ្នកជំនាញនៅតែបារម្ភអំពីភាពមិនប្រាកដប្រជានៃវិស័យអាកាសចរណ៍កម្ពុជាដដែល ដោយសារតែវត្តមានវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង កំពុងបន្ដរីករាលដាលនៅឡើយ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ចាប់តាំងពីមានការបើកប្រទេសឡើងវិញ វិស័យអាកាសចរណ៍ហាក់មានភាពប្រសើរ ដោយលោកកត់សម្គាល់ឃើញថា អាជីវកម្មនានា ចាប់ផ្ដើមដំណើរការឡើងវិញ ហើយចំនួនអ្នកដំណើរចូលមកកម្ពុជា ក៏មានការកើនឡើង ផងដែរ។ បើតាមអ្នកនាំពាក្យអាកាសចរណ៍រូបនេះ បន្ទាប់ពីរាជរដ្ឋាភិបាល កម្ពុជា មានការបន្ធូបន្ថយការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរ បច្ចុប្បន្ន មានអ្នកដំណើរប្រមាណ ៧រយនាក់ ទៅ១ពាន់នាក់ ក្នុងមួយថ្ងៃ បានចូលមកប្រទេសកម្ពុជា ខណៈកាលពីមុនមានត្រឹម ២រយនាក់ ប៉ុណ្ណោះ ក្នុង១ថ្ងៃ។ អ្នកដំណើរទាំងនោះ រួមមាន ភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេស រួមទាំងការធ្វើដំណើររបស់ពលរដ្ឋកម្ពុជា ផងដែរ។ 

ស្របពេលជាមួយនឹងការស្ទុះងើបឡើងវិញ នៃវិស័យអាកាសចរណ៍ សព្វថ្ងៃវត្តមានមេរោគបំប្លែងថ្មីអូមីក្រុង ក៏ហាក់កំពុងតែបង្កជាក្ដីបារម្ភខ្លាំងណាស់ដែរ។

ដោយឡែក ទាក់ទិននឹងតម្លៃសំបុត្រយន្តហោះ រវាងកម្ពុជា និងប្រទេសចិន ដែលឡើងថ្លៃកប់ពពកនោះ ត្រូវបានឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា វានៅតែមានតម្លៃថ្លៃដដែល ព្រោះប្រទេសចិន នៅតែបន្តនូវវិធានការគ្មានកូវីដ១៩ និងបន្តរឹតត្បិតជើងហោះហើរ ចេញ-ចូលប្រទេសរបស់ខ្លួនដដែល។ បើតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល រហូតមកបច្ចុប្បន្ន តម្លៃសំបុត្រកម្ពុជា-ចិន មានតម្លៃប្រមាណ ៥ពាន់ដុល្លារ ទៅ៥ពាន់៥រយដុល្លារ សម្រាប់១ជើង ដែលតម្លៃនេះហាក់ការថយចុះតិចតួច ប៉ុណ្ណោះ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាលាបញ្ញាសាស្រ្តអន្តរជាតិ ពិធីចុះហត្ថលេខាលើការបើកដំណើរសាលារៀននៅលើ បុរី ពិភពថ្មី

ព័ត៌មាន
បុរី ពិភពថ្មី និងសាលាបញ្ញាសាស្រ្តអន្តរជាតិ បានបើកពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការណ៍ លើការបើកដំណើរសាលារៀននៅលើ បុរី ពិភពថ្ម…

ធនាគារជាតិនៃកម្ពុជាដាក់ចេញគោលនយោបាយ១០ចំណុច ដើម្បីគាំទ្រការងើបឡើងនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២២

ព័ត៌មាន
នៅឆ្នាំ២០២២ សេដ្ឋកិច្ចសាកលលោក ត្រូវបានគំរាមកំហែងដោយមេរោគបំប្លែងថ្មី អូមីក្រុង ដោយក្នុងនោះ អត្រាកំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថានឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ