វិស័យវាយនភណ្ឌ

សម្ដេច ហ៊ុន ម៉ាណែត ណែនាំដល់សហជីពកុំយកឈ្មោះតំណាងឱ្យកម្មករ តែបែរជានាំកម្មករទៅធ្វើរឿងខុសឆ្គង


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ទៅកាន់សហជីពត្រូវដើរតួនាទីជំនាញតាមអាជីពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដោយជៀសវាងយកឈ្មោះសហជីពជ្រកក្រោមស្លាកតំណាងឲ្យកម្មករកម្មការិនី តែបែរជានាំកម្មករកម្មការិនីទៅធ្វើសកម្មភាពខុសឆ្គងផ្ទុយពីភាពជាតំណាង ជាពិសេសការងារនយោបាយតែម្តង។ ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ស្នើឱ្យអាជ្ញាធរមូលដ្ឋានត្រូវធ្វើការដោះស្រាយបញ្ហាវិវាទផ្សេងៗដល់កម្មករកម្មការិនីឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាពផងដែរ។
វិស័យវាយនភណ្ឌ
ដោយ

ថ្លែងនាឱកាសជួបសំណេះសំណាលកម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាសក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់សហជីពទាំងអស់ត្រូវបំពេញការងាររបស់ខ្លួនឱ្យស្របទៅតាមវិជ្ជាជីវៈ ដើម្បីតំណាង និងការពារផលប្រយោជន៍របស់កម្មករកម្មការិនី ដោយជៀសវាងធ្វើសកម្មភាពខុសឆ្គងដែលមិនបម្រើឲ្យផលប្រយោជន៍របស់កម្មករនិយោជិត។

ទន្ទឹមនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា កុំយកឈ្មោះជាសហជីព ប៉ុន្តែបែរជាប្រមូលបងប្អូនកម្មករកម្មការិនីទៅធ្វើសកម្មភាពផ្សេងៗដែលមិនត្រឹមត្រូវ ជាពិសេសការងារនយោបាយ ដ្បិតថាវាអត់មានបានចំណេញអ្វីនោះទេ ពោលគឺបើធ្វើការងារជាតំណាងសិទ្ធិឱ្យកម្មករ កម្មការិនី គឺត្រូវដោះស្រាយបញ្ហារឿងកម្មករ កម្មការិនី កុំជ្រកក្រោមរូបភាពតំណាងឱ្យកម្មករ តែនាំពួកគាត់ទៅធ្វើការងារផ្សេងដែលខុសឆ្គងនាំឱ្យមានបញ្ហា។

ជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុនម៉ាណែត ក៏បានបញ្ជាក់ដែរថា ប្រសិនបើចង់ធ្វើជាការងារតំណាងលើប្រធានបទអ្វីមួយនោះ គួររៀបចំឱ្យបានច្បាស់លាស់ តួរយ៉ាងបើចង់ធ្វើការងារសិទ្ធិមនុស្ស ឬការងារការពារបរិស្ថាន គួររៀបចំជាសង្គមស៊ីវិល ឬអង្គការបរិស្ថានឱ្យចំការងារដែលចង់ធ្វើតែម្តង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើការជាមួយគ្នា ពោលគឺកុំជ្រកក្រោមរូបភាពយកដៃកម្មករ កម្មការិនី អាជីពមានវិជ្ជាជីវៈយកទៅធ្វើការងារអ្វីផ្សេងខុសពីជំនាញ។

ប៉ុន្តែ យ៉ាងណា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏អរគុណទៅដល់សហជីពទាំងអស់ដែលបានបំពេញការងារជាតំណាងរបស់កម្មករនិយោជិតបានល្អ ក្នុងការដោះស្រាយបញ្ហា និងជាតំណាងក្នុងការចរចាអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករកម្មការិនីប្រកបដោយសន្ដិវិធីនាពេលកន្លងមក។

ហើយចំពោះការដោះស្រាយបញ្ហាវិវាទផ្សេងៗវិញ សម្តេចធិបតីបានស្នើឱ្យអាជ្ញាធរមូលដ្ឋានត្រូវប្រើប្រាស់យន្តការដោះស្រាយបញ្ហាជូនបងប្អូនកម្មករកម្មការិនីឱ្យបានលឿន និងមានប្រសិទ្ធភាព ដោយមិនត្រូវទុកបញ្ហាចោលនោះទេ ដោយត្រូវធ្វើការដោះស្រាយនៅនឹងកន្លែងភ្លាមៗ ក្នុងករណីមិនអាចដោះស្រាយបានត្រូវប្រើយន្តការដោះស្រាយរបស់ក្រសួងស្ថាប័នបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាដោះសា្រយបញ្ហាឱ្យមានប្រសិទ្ធភាព តម្លាភាព និងរហ័ស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនកម្ពុជា និងជប៉ុនជាង ៦០ ជួបគ្នា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ព័ត៌មាន
ម្ចាស់អាជីវកម្ម និងតំណាងក្រុមហ៊ុនកម្ពុជា និងជប៉ុនប្រមាណជាង ៦០ ក្រុមហ៊ុនបានជួបពិភាក្សាគ្នាកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ដើម្បីស្វែងរកឱកាសធ្វើអ…

ផ្លូវជាតិលេខ៥តម្លៃ៥០០លានដុល្លារនឹងសម្ពោធដាក់ប្រើនៅថ្ងៃស្អែក ខណៈសម្តេច ហ៊ុន ម៉ាណែត រំពឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ព័ត៌មាន
ផ្លូវជាតិលេខ៥ ដែលមានតម្លៃវិនិយោគប្រមាណ៥០០លានដុល្លារនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់សម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ