និស្សិតខ្មែរនៅអ៊ីស្រាអែល

សម្ដេច ហ៊ុន ម៉ាណែត ភ្ញាក់ផ្អើលក្រោយពលរដ្ឋខ្មែរនៅអ៊ីស្រាអែលស្ម័គ្រចិត្តនៅបន្តធ្វើការ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា តាំងពីផ្ទុះការបាញ់ប្រហាររបស់ពួកហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល និងបានធ្វើឲ្យនិស្សិតខ្មែរម្នាក់ស្លាប់ រាជរដ្ឋាភិបាលបានបន្តតាមដានជាប់ជាប្រចាំពីសុខទុក្ខរបស់ពលរដ្ឋខ្មែរនៅអ៊ីស្រាអែល សំដៅធានាសន្តិសុខសុវត្ថិភាពដល់និស្សិត និងពលរដ្ឋខ្មែរនៅទីនោះ និងបានឱ្យមន្ត្រីរាយការណ៍ជាប្រចាំពីសុខទុក្ខរបស់ពលរដ្ឋខ្មែរ។
3
ដោយ

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ជាង១ម៉ឺន២ពាន់នាក់ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពលរដ្ឋ និងនិស្សិតខ្មែរជាង៤រយនាក់ នៅអ៊ីស្រាអែល បានស្ម័គ្រចិត្តនៅបន្តធ្វើការងារមិនជម្លៀសខ្លួនទៅកាន់ទីកន្លែងសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានរៀបចំ​។

កន្លែងសុវត្ថិភាពដែលរាជរដ្ឋាភិបាល បានរៀបចំត្រៀមទទួលពលរដ្ឋ និងនិស្សិតខ្មែរនៅអ៊ីស្រាអែលមានចម្ងាយ៣០០គីឡូម៉ែត្រពីតំបន់មានហានិភ័យ។ បើតាមសម្ដេចធិបតី ការស្ម័គ្រចិត្តមិនជម្លៀសខ្លួនទៅទីតាំងសុវត្ថិភាពរបស់ក្រុមនិស្សិតខ្មែរនេះ គឺដោយសារពួកគេមិនទាន់មានភាពចាំបាច់ត្រូវជម្លៀសខ្លួន គួបផ្សំកន្លែងប្រកបការងារ និងកន្លែងធ្វើកម្មសិក្សារបស់ពួកគេស្ថិតនៅតំបន់សុវត្តិភាព និងមានការការពារយ៉ាងតឹងរឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងពីសំណាក់ម្ចាស់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ។

យ៉ាងណាក៏ដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដានជាប្រចាំចំពោះស្ថានភាពនិស្សិត និងពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការអ៊ីស្រាអែល ពោលគឺចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ីស្រាអែលរហូតមកទល់ពេលនេះ សម្ដេចបានតាមដានជាប់ជាប្រចាំ ដោយបានឱ្យមន្ត្រីរាយការណ៍៤ដង ក្នុងមួយថ្ងៃពីស្ថានភាពប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅអ៊ីស្រាអែល ដើម្បីធានាថាពួកគេនៅទីនោះមានសុខសុវត្ថិភាព។ សម្រាប់ប្រមុខរាជរដ្ឋាភិបាល សុវត្ថិភាពរបស់ប្រជាពលរដ្ឋខែ្មរនៅអ៊ីស្រាអែល គឹជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលនឹងនៅតែបន្តតាមដានក៏ដូចជាជួយអន្តរាគមន៍ដោះស្រាយបញ្ហានានាជូនពួកគេ ក្នុងករណីមានបញ្ហាណាមួយកើតមានឡើងជាយថាហេតុ។

គួរជម្រាបថា បច្ចុប្បន្ននិស្សិត និងពលរដ្ឋខ្មែរចំនួនជាង៤៥០នាក់ ដែលកំពុងរស់នៅក្នុងប្រទេសអ៊ីស្រាអែល ស្ថិតនៅក្នុងការគ្រប់គ្រងបាន និងមានសុវត្តិភាពទាំងអស់គ្នា បន្ទាប់ពីមាននិស្សិតខ្មែរម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលមានការផ្ទុះឡើងដំបូងនៃការបាញ់ប្រហាររបស់ពួកហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ៕

None



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណននឹងជួយធ្វើឱ្យសេដ្ឋកិច្ចខេត្តជាប់ដងទន្លេមានការរីកចម្រើនបន្ថែមទៀត

គម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ»តភ្ជាប់ពីទន្លេបាសាក់ទៅសមុទ្រខេត្តកែប តម្លៃជាង១ពាន់៧រយលានដុល្លារ ដែលទើបចុះហត្ថលេខានៅទីក្រុងប៉េកាំង…

អ្នកជំនាញក្នុងវិស័យ SME ទទូចស្នើឲ្យរដ្ឋជួយទប់ស្កាត់ការនាំចូលទំនិញពីខាងក្រៅ ដើម្បីលើកកម្ពស់ SME នៅកម្ពុជា

វិស័យសហគ្រាសធុនតូច និងមធ្យម(SME)ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា ព្រោះវិស័យនេះបានដើរតួនាទី និងរួមចំណែកយ៉ាងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ