ការបើកសាលារៀនឡើងវិញ

តើការបើកសាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេសឡើងវិញចាប់ពីខែក្រោយនេះ អាចនឹងទទួលបានជោគជ័យដែរ ឬយ៉ាងណា?


រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះបានសម្រេចបើកសាលារៀនទាំងអស់ទូទាំងប្រទេសឡើងវិញ ចាប់ពីចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ។ ពាក់ព័ន្ធផែនការបើកសាលាវិញនេះ អ្នកជំនាញនៅក្នុងវិស័យអប់រំបានអះអាងថា ដើម្បីឱ្យការបើកសាលារៀនឡើងវិញទទួលបាននូវភាពជោគជ័យ គ្រប់សាលារៀនទាំងអស់ ត្រូវតែគោរពតាមវិធានសុខាភិបាល ពិសេសទាមទារឱ្យមានការចូលរួមពី មាតាបិតា និងអាណាព្យាបាលសិស្ស ផងដែរ។ផែនការបើកសាលាឡើងវិញ ក៏មានការសាទរយ៉ាងខ្លាំងពីសំណាក់សិស្ស និស្សិត ក៏ដូចជា ម្ចាស់សាលារៀនឯកជនផងដែរ។
ការវិលត្រឡប់មកសាលារៀនវិញរបស់សិស្សានុសិស្សនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី ១១ ខែមករាឆ្នាំ ២០២១។ (រូបថតដោយសុវណ្ណារ៉ា/ស៊ិនហួរ)

ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសកាលពីថ្ងៃ២១ ខែតុលា កន្លងមកថា ក្រសួងនឹងអនុញ្ញាតឱ្យសាលារៀនទាំងអស់ទូទាំងប្រទេសកម្ពុជា អាចបើកដំណើរការឡើងវិញគ្រប់កម្រិតដែលមានទីតាំងភូមិសាស្រ្ត ក្នុងរាជធានីភ្នំពេញ ក៏ដូចជា បណ្ដាខេត្តទាំងអស់។ យ៉ាងណាក៏ដោយ បន្ទាប់ពីមានការប្រកាសពីផែនការបើកសាលាឡើងវិញ ក៏មានការសាទរយ៉ាងខ្លាំងពីសំណាក់សិស្ស និស្សិត ក៏ដូចជា ម្ចាស់សាលារៀនឯកជនផងដែរ។ ទន្ទឹមនឹងការសាទរ ម្ចាស់សាលារៀនឯកជន ក៏បានស្នើឱ្យ មាតាបិតា ក៏ដូចជា អាណាព្យាបាលសិស្ស ទាំងអស់ចូលរួមសហការជាមួយក្រសួងអប់រំ យុវជននិងកីឡា ក្នុងផែនការបើកសាលាវិញនាពេលខាងមុខនេះ។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group យល់ឃើញថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា នាបច្ចុប្បន្ន បានធូរស្បើយឡើងវិញបណ្ដើរៗហើយ ដូច្នេះ ការបើកសាលារៀនឡើងវិញ ជាការប្រសើរបំផុត ហើយខាងសាលារៀនឯកជនត្រៀមខ្លួនជានិច្ច ក្នុងសកម្មភាពបើកសាលារៀនឡើងវិញនេះ ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល។ អគ្គនាយកក្រុមហ៊ុន Westline រូបនេះ បានសង្កត់ធ្ងន់ទៀតថា ដ្បិតក្រសួងប្រកាសឱ្យមានការបើកសាលារៀនឡើងវិញ ក៏ដោយចុះ ក៏មាន មាតាបិតា និងអាណាព្យាបាល សិស្សមួយចំនួន នៅមិនទាន់ទុកចិត្ត ១០០ភាគរយ ថានឹងមិនមានករណីឆ្លងកូវីដ-១៩ ទៅកូនៗរបស់ពួកគាត់នោះឡើយ។ ដូច្នេះហើយ ខាងសាលារៀនកំពុងរៀបចំវិធានការសុវត្ថិភាពនានា ដើម្បីឱ្យមាតាបិតា អាណាព្យាបាលសិស្ស មានការទុកចិត្តលើសាលា និងអនុញ្ញាតឱ្យកូនៗ មករៀននៅសាលាវិញ។

ដោយឡែក អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលីជេ គួច អេឌ្យូខេសិន ក៏បានសារទរផងដែរ ចំពោះការសម្រេចរបស់ក្រសួងអប់រំ ក្នុងការបើកសាលារៀនឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ខាងមុខ។ អ្នកជំនាញរូបនេះបានគូសបញ្ជាក់ទៀតថា ត្រៀមជានិច្ច ក្នុងការបើកសាលារៀនឡើវិញនេះ ហើយលោកក៏យល់ថា ការបើកសាលារៀនឡើងវិញ គឺជាជំហាន នៃការបើកវិស័យដទៃផងដែរ។

សូមបញ្ជាក់ថា ដើម្បីធានាដល់សុវត្ថិភាព ពីការឆ្លងកូវីដ-១៩ បន្តទៀត ក្រសួងសុខាភិបាលតម្រូវឱ្យសិស្សានុសិស្សទូទាំងប្រទេសទាំងអស់ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ដើម្បីការពារនិងបង្កើនភាពស៊ាំនៅក្នុងខ្លួនផងដែរ។ គិតមកដល់ពេលនេះ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋកម្ពុជា ដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅបាន ៩៩,៨១ភាគរយហើយ ក្នុងគោលដៅ ១០លាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាប្រជុំអាស៊ានប្រព្រឹត្តិណ៍ដោយរលូន ទោះគ្មានវត្តមានមេដឹកនាំភូមា

ព័ត៌មាន
ប្រទេសអាស៊ានទាំង៩រួមមាន ទាំងកម្ពុជា បានចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨-៣៩ តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ …

កម្ពុជាមានចំនួនឆ្លងកូវីដ១៩ប្រចាំថ្ងៃតិចជាងគេ និងការចាក់វ៉ាក់សាំងច្រើនជាងគេ ធៀបនឹងប្រទេសក្នុងតំបន់

ព័ត៌មាន
កម្ពុជាជាប្រទេសដែលបានឆ្លើយតបល្អជាងគេក្នុងវិបត្តិកូវីដ១៩ បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ានដទៃទៀត នេះបើគិតត្រឹមចុងខែតុលាឆ្នាំ២០២១។ ឆ្លើយតបបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ