ក្រុមហ៊ុន Samsung

កម្មករនៅក្រុមហ៊ុន Samsung ប្រមាណ៣ពាន់នាក់នាំគ្នាធ្វើកូដកម្ម សុំដំឡើងប្រាក់ឈ្នួល


កម្មករនិយោជិតនៅក្រុមហ៊ុន Samsung Electronics នៅដើមសប្តាហ៍នេះ បានចាប់ផ្តើមធ្វើកូដកម្មរយៈពេល៣ថ្ងៃ ដើម្បីទាមទារសុំដំឡើងប្រាក់ឈ្នួលអប្បបរមា។ ជាមួយគ្នានេះសហជីពរបស់ពួកគេបានចង្អុលបង្ហាញឱ្យធ្វើសកម្មភាពបន្ថែមទៀត ប្រសិនបើក្រុមហ៊ុនដ៏ធំបំផុតរបស់កូរ៉េខាងត្បូងមួយនេះនៅតែបន្តមិនឆ្លើយតបតាមការទាមទាររបស់ពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Samsung
ដោយ

សហជីពជាតិប្រចាំក្រុមហ៊ុនអេឡិចត្រូនិក Samsung ដែលមានសមាជិកប្រហែល៣ម៉ឺននាក់ជិតស្មើនឹងមួយភាគបួននៃកម្លាំងការងារសរុបនៅកូរ៉េខាងត្បូង បានចាប់ផ្ដើមធ្វើកូដកម្មរយៈពេល៣ថ្ងៃ ដើម្បីទាមទារសុំដំឡើងប្រាក់ឈ្នួល ការបង្កើនចំនួនថ្ងៃឈប់សម្រាកប្រចាំឆ្នាំ និងការផ្លាស់ប្តូរប្រព័ន្ធប្រាក់រង្វាន់កម្មករនិយោជិតផងដែរ។

មន្ត្រីសហជីពបាននិយាយថា កម្មករប្រហែល៣ពាន់នាក់បានចូលរួមក្នុងការប្រមូលផ្ដុំគ្នាមួយទាំងកណ្ដាលភ្លៀងនៅជិតទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Samsung ក្នុងទីក្រុងហាសុង (Hwaseong) នៅភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល។

ក្រុមអ្នកវិភាគបាននិយាយថា ដោយសារការចូលរួមធ្វើកូដកម្មរបស់កម្មករមានចំនួនតិច គួបផ្សំការផលិតដោយស្វ័យប្រវត្តិមានចំនួនកាន់តែច្រើន ដូច្នេះការធ្វើកូដកម្មនេះទំនងជាមិនបានបង្កផលប៉ះពាល់ខ្លាំងដល់ទិន្នផលរបស់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោកមួយនេះនោះទេ។ ទោះជាយ៉ាងណា ការធ្វើកូដកម្មនេះបានបង្ហាញពីការធ្លាក់ចុះកម្រិតសីលធម៌របស់បុគ្គលិកនៅក្នុងឧស្សាហកម្មបន្ទះឈីប ខណៈក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះកំពុងចាប់យកបញ្ញាសិប្បនិម្មិត។

សូមរំលឹកថា កាលពីខែមុន ក្រុមសហជីពក៏បានធ្វើកូដកម្មជាលើកដំបូងរបស់ពួកគេផងដែរ ប៉ុន្តែក្រុមហ៊ុន Samsung បានអះអាងថា កូដកម្មនៅពេលនោះមិនបានជះផលប៉ះពាល់ដល់សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននោះទេ ហើយនៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុននេះ ក៏បាននិយាយផងដែរថា កូដកម្មនេះក៏ទំនងជាមិនរំខានដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននោះដែរ។

តែយ៉ាងណា ក្រុមសហជីពបាននិយាយថា កម្មករជាង៦ពាន់នាក់ដែលនឹងធ្វើកូដកម្មនៅសប្តាហ៍នេះ ភាគច្រើនធ្វើការនៅកន្លែងផលិត និងកន្លែងអភិវឌ្ឍន៍ផលិតផល រួមទាំងអ្នកត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្មស្វ័យប្រវត្តិ និងឧបករណ៍ស្វ័យប្រវត្តិផងដែរ ដូច្នេះការធ្វើកូដកម្មនេះអាចនឹងធ្វើឱ្យផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មមួយចំនួន៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកូរ៉េខាងត្បូង SK On ប្រកាសអាសន្ននៃវិបត្តិទីផ្សារ?

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់កូរ៉េខាងត្បូង SK On បានប្រកាសថាខ្លួនកំពុងស្ថិតក្នុងវិបត្តិ ខណៈដែលអតិថិជន និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុនក…

ប្រាក់ចំណូលជាមធ្យមប្រចាំខែរបស់កម្មករនិយោជិតនៅប្រទេសវៀតណាម កើនឡើង៧,៤%

ស្ថិតិផ្លូវការបានបង្ហាញថា ប្រាក់ចំណូលជាមធ្យមប្រចាំខែរបស់កម្មករនិយោជិតនៅប្រទេសវៀតណាមក្នុងឆមាសទី១ ឆ្នាំ២០២៤ បានឈានដល់២៩៥ដុល្លារអាម៉េរិក ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ