ការនាំចេញ​របស់ឡាវ

ឡាវនាំចេញទៅវៀតណាម មានកំណើនវិជ្ជមាន ទោះបីជាមានវិបត្តិមេរោគកូវីដ-១៩


ការនាំចេញទំនិញរបស់ប្រទេសឡាវ ទៅកាន់ទីផ្សារប្រទេសវៀតណាម ក្នុងរយៈពេល ៣ត្រីមាសដើមឆ្នាំ ២០២០នេះ សម្រេចបានប្រមាណ ៧៥៨លានដុល្លារអាមេរិក រក្សាបាននូវកំណើនវិជ្ជមាន មិនមានការថមថយចុះនោះទេ បើទោះបីជា មានបញ្ហាមេរោគកូវីដ-១៩ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Xinhua កាលពីពេលថ្មីៗនេះ។
នាយករដ្ឋមន្ត្រីឡាវ (ឆ្វេង) និងនាយករដ្ឋមន្ត្រីវៀតណាម (ស្ដាំ) (រូបភាព៖https://www.vir.com.vn)
ដោយ

បើតាម​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​ឡាវ បានគូស​បញ្ជាក់ថា ភាគីទាំងពីរ រំពឹង​នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឲ្យមាន​កំណើន​ចន្លោះ ១០% ទៅ ១៥% ក្នុងឆ្នាំ ២០២០​នេះ។

ការនាំចេញ​ទំនិញ​របស់​ឡាវ​ទៅកាន់​វៀតណាម ក្នុងរយៈពេល ៩ខែ​ដើមឆ្នាំ ២០២០ មាន​កំណើន​ទាបបំផុត ធៀបនឹង​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ក៏ប៉ុន្តែ​វាជា​កំណើន​វិជ្ជមាន​មួយ សម្រាប់​អំឡុង​ពេល​នៃវិបត្តិ​មេរោគ​ដ៏កាច​សាហាវនេះ។

មុខទំនិញ​នាំចេញ​សំខាន់ៗ ទៅកាន់​ទីផ្សារ​វៀតណាម រួមមាន ទឹកពិសារ, រ៉ែ, ផលិតផលឈើ និងផលិតផល​កសិកម្ម ដូចជា កៅស៊ូ កាហ្វេ ដំឡូង និងអង្ករ​ជាដើម។

ទោះយ៉ាងណា ការនាំទំនិញ​ពីប្រទេស​វៀតណាម មកកាន់​ប្រទេស​ឡាវ វិញ ក្នុងរយៈពេល ៣ត្រីមាស​នេះ មានការ​ថមថយចុះ​មកនៅ​ត្រឹម ៤១០​លាន​ដុល្លារ​អាមេរិក ដែលកាល​ពីពេល​ដូចគ្នា ឆ្នាំ ២០១៩ មានដល់​ទៅ ៤៥៨​លាន​ដុល្លារ​អាមេរិក។

ជារួម វៀតណាម គឺជា ដៃគូពាណិជ្ជកម្ម​ធំជាង​គេ​លំដាប់​ទី ៣ របស់​ប្រទេស​ឡាវ ហើយក៏ជា​អ្នក​វិនិយោគ​ធំជាងគេ​លំដាប់​ទី ៣​ដូចគ្នា នៅក្នុង​ប្រទេស​ឡាវដែរ ដោយ​ឈរនៅពី​ក្រោយ ប្រទេស​ថៃ និងប្រទេសចិន។

គួរជម្រាបដែរថា ប្រទេសឡាវ រំពឹងនឹង​សម្រេច​បាននូវ ទំហំ​ពាណិជ្ជកម្ម​សរុប ១៣ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ​២០២០នេះ តែការព្យាករ​នេះ ត្រូវបាន​កាត់បន្ថយ​មកនៅ​ត្រឹម ១២ពាន់​លាន​ដុល្លារ​អាមេរិក​វិញ ដោយសារតែ​វិបត្តិ​មេរោគ​កូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសថៃ អាចនឹងទាញបានប្រយោជន៍ច្រើន ពីជ័យជម្នះរបស់លោកបៃឌិន

ព័ត៌មាន
តាមអ្នកសង្កេតការណ៍ថៃ បានអះអាងថា ជ័យជម្នះរបស់ ចូ បៃដិន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនមកដល់ ប្រ…

ប្រទេសមហាអំណាចធំៗ​អួតថា វ៉ាក់សាំងកូវីដ-១៩ ដែលខ្លួន​កំពុង​ផលិត​ មានប្រសិទ្ធភាពដល់ទៅ ៩០%

ព័ត៌មាន
ក្រុមហ៊ុននៃប្រទេសមហាអំណាចធំៗក្នុងសកលោកដូចជាអាមេរិក អាល្លឺម៉ង់ និងរុស្ស៊ី បានប្រកាសថា ពួកគេបានផលិតវ៉ាក់សាំង កូវីដ-១៩ ដោយបានធ្វើតេស្ដជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ