ក្រុមហ៊ុន Samsung

តើមានកត្តាអ្វីជំរុញឱ្យប្រាក់ចំណេញរបស់ Samsung កើនឡើងជាង៩០០% នៅត្រីមាសទី១ឆ្នាំនេះ?


ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung Electronics របស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងជាង៩០០% នៅត្រីមាសទី១ឆ្នាំនេះ ខណៈតម្លៃបន្ទះឈីបបានស្ទុះងើបឡើងវិញដោយមានការជួយជំរុញពីសុទិដ្ឋិនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Samsung
ដោយ

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung បានកើនឡើងជិត១៣% នៅត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ខណៈដែលប្រាក់ចំណេញប្រតិបត្តិការបានកើនឡើងជាង៩០០% នៅក្នុងរយៈពេលដូចគ្នានេះ។ តួលេខនេះគឺស្របតាមការបង្ហាញរបស់ក្រុមហ៊ុន Samsung កាលពីដើមខែមេសា ដែលរំពឹងទទួលបានប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនក្នុងត្រីមាសពីខែមករា ដល់ខែមីនា ទំនងជាកើនឡើងដល់ជិត៥ពាន់លានដុល្លារ គឺកើនឡើង៩៣១% បើធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុននេះរំពឹងថា ប្រាក់ចំណូលនៅត្រីមាសទី១មានទំហំជាង៥១ពាន់លានដុល្លារ។

ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានខាតបង់ប្រាក់ចំណូលយ៉ាងច្រើននៅក្នុងឆ្នាំ២០២៣ ខណៈដែលឧស្សាហកម្មមួយនេះ បានងើបឡើងវិញពីការធ្លាក់ចុះនៃតម្រូវការអេឡិចត្រូនិក នៅក្រោយការផ្ទុះឡើងនៃជំងឺកូវីដ។

ក្រុមហ៊ុននេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ នេះថា ការកើនឡើងនូវប្រាក់ចំណូល និងប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុននេះ គឺដោយសារតែការកើនឡើង​ខ្លាំង​នូវការលក់ទូរសព្ទឆ្លាតវៃស៊េរី Galaxy S24 របស់ខ្លួន និងការដំឡើងថ្លៃសម្រាប់បន្ទះឈីបអង្គចងចាំគួបផ្សំនឹងការកើនឡើងនូវតម្រូវការផលិតផលបច្ចេកវិទ្យាសកល៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


គម្រោងធំៗចំនួន១៤ ដែលមានទុនវិនយោគជាង២០០លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

គម្រោងវិនិយោគចំនួន១៤ ជាមួយទុនវិនិយោគជាង២០០លានដុល្លារ នៅខេត្តព្រះសីហនុ ទទួលការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល តាមរយៈការអនុគ្រោះ ការស…

អ្នកជំនាញព្រមានឱ្យចិន កាត់បន្ថយការកាន់កាប់ប័ណ្ណរតនាគារអាម៉េរិក បើមិនចង់ក្លាយជាចំណាប់ខ្មាំង

ព្រឹទ្ធបុរសរងនៃសាលាសិក្សាទំនាក់ទំនងអន្តរជាតិរបស់ប្រទេសចិន បានព្រមានថា មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក ចាំបាច់ត្រូវកាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ