ក្រុមទេសចរចិន-ក្រុងព្រះសីហនុ

ក្រុមទេសចរចិនជាង ១០០នាក់ បានធ្វើដំណើរទៅដល់ក្រុងព្រះសីហនុជាលើកដំបូង ក្រោយអាកខានជាង២ឆ្នាំ


ក្ដីរំពឹងរបស់កម្ពុជាក្នុងការទទួលបានភ្ញៀវទេសចរជនជាតិចិនកំពុងមានពន្លឺកាន់តែប្រសើរឡើងហើយ ខណៈដែលនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ មានអ្នកដំណើរ និងភ្ញៀវទេសចរជនជាតិប្រមាណជាង១០០នាក់ បានធ្វើដំណើរតាមជើងហោះហើរត្រង់ពីទីក្រុងគុនមីង មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលនេះជាការស្វាគមន៍ជើងហោះហើរទៀងទាត់ជាលើកដំបូងបំផុតមួយ ក្រោយពីខកខានអស់រយៈពេលជាង២ឆ្នាំមកនេះ ដោយសារតែជំងឺកូវីដ១៩។
ក្រុមទេសចរចិនជាង ១0០នាក់ បានធ្វើដំណើរទៅដល់ក្រុងព្រះសីហនុជាលើកដំបូង

អាជ្ញាធរខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា វត្តមានអ្នកដំណើរជនជាតិចិន ដែលបានចូលមកកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាពេលនេះ ជាការបើកទំព័រថ្មី ក្នុងការស្ដារស័យទេសចរណ៍ នឹងកាន់តែធ្វើឲ្យខេត្តព្រះសីហនុ អាចស្រូបទាញទាំងភ្ញៀវទេសចរ និងក្រុមអ្នកវិនិយោគបន្ថែមទៀត ដែលជាកត្តាជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអះអាងថា វត្តមានក្រុមអ្នកដំណើរចិន ដែលបានចូលមកកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែមករា គឺមានចំនួនសរុប ១២០នាក់ ដោយរាប់បញ្ចូលទាំងភ្ញៀវទេសចរ និងក្រុមអ្នកបម្រើការលើយន្តហោះ។ ឯកឧត្តមបានចាត់ទុកការមកដល់របស់ភ្ញៀវទេសចរចិន គឺជាការបើកទំព័រថ្មីមួយរបស់កម្ពុជា ក្នុងការស្ដារ និងជំរុញវិស័យទេសចរណ៍ឲ្យងើបពីវិបត្តិកូវីដ-១៩ ខណៈកម្ពុជា បាននិងកំពុងទន្ទឹងរង់ចាំនូវវត្តមានរបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន។

ពិភពលោក រួមទាំងកម្ពុជា បានចាត់ទុកអ្នកដំណើរ និងវិនិយោគិនចិន គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច នៅក្រោយពេលដែលប្រទេសចិនចាប់ផ្ដើមបើកទូលាយសម្រាប់ការធ្វើដំណើរជាអន្តរជាតិឡើងវិញ។ អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ ធ្លាប់បានបង្ហាញនូវក្ដីរំពឹងថា នៅក្រោយបុណ្យចូលឆ្នាំប្រពៃណីចិនរួច កម្ពុជានឹងអាចទទួលបានទេសចរចិនកាន់តែច្រើនឡើងបន្ថែមទៀត ប៉ុន្ដែ វាក៏ទាមទារឲ្យមានការពង្រីកនូវជើងហោះហើរត្រង់បន្ថែមទៀត ដើម្បីជំរុញឲ្យតម្លៃសំបុត្រយន្ដហោះមានតម្លៃកាន់តែទាបជាងមុន។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅឆ្នាំ២០២២កន្លងទៅថ្មីៗកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាន២សែននាក់កើនឡើងជាង ១ពាន់ភាគរយ បើធៀបនឹងឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរជានជាតិចិនមានជាង១០ម៉ឺននាក់ ឈរលេខរៀងទី៣ បន្ទាប់ពីថៃដែលមាន៨៥ម៉ឺននាក់ និងវៀតណាមជាង៤៦ម៉ឺននាក់។ កាលមិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ពោលគឺនៅឆ្នាំ២០១៨ និង២០១៩ ចិនបានឈរកំពូលតារាង មានភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្ត នៅកម្ពុជា ច្រើនជាងគេ ក្នុងនោះឆ្នាំ២០១៨មានជិត២លាននាក់ និងឆ្នាំ២០១៩ មានជាង២លាននាក់៕




អត្ថបទបន្ទាប់


កម្ពុជា និងកូរ៉េខាងត្បូងព្រមព្រៀងគ្នាបន្ដជំរុញបន្ថែមការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ក្រោយFTAចូលជាធរមាន

ព័ត៌មាន
គណៈប្រតិភូនៃប្រទេសកម្ពុជា និងសមភាគីកូរ៉េខាងត្បូងនៅថ្ងៃសុក្រទី២៧មករានេះ បានយល់ព្រមជំរុញការធ្វើពាណិជ្ជកម្មរវាងគ្នា និងក៏ដូចជាបង្កើនការវិនិ…

រដ្ឋរកចំណូលបានជាង ១៥លានដុល្លារពីផលិតកម្មរ៉ែមាស ៥,៣លានតោន នៅឆ្នាំ២០២២

ព័ត៌មាន
គិតចាប់តាំងពីបានចាប់ផ្ដើមឧស្សាហកម្មរ៉ែមាសលើកដំបូងកាលពីខែមិថុនា ឆ្នាំ២០២១ រហូតដល់ដំណាច់ឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាចម្រាញ់រ៉ែមាសបាន ៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ