វិស័យហិរញ្ញវត្ថុ

តើការសន្សំប្រាក់ពីក្មេងអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកសន្សំ និងប្រព័ន្ធធនាគារនៅកម្ពុជា យ៉ាងណាដែរ?


«សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ»បានក្លាយជាប្រធានបទក្នុងទិវាសន្សំអាស៊ានប្រចាំឆ្នាំ២០២៤ ដែលត្រូវបានសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា ជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ។
វិស័យហិរញ្ញវត្ថុ
ដោយ

ទិវាសន្សំអាស៊ានត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន ជាពិសេសយុវជន សំដៅជួយកែប្រែពួកគេឱ្យមានទម្លាប់ចេះសន្សំប្រាក់ ក៏ដូចជាចេះគ្រប់គ្រងហិរញ្ញវត្ថុ។ ការសន្សំប្រាក់មិនត្រឹមតែជួយការពារហានិភ័យដែលអាចកើតមានឡើងជាយថាហេតុ និងលើកកម្ពស់ជីវភាពរបស់អ្នកសន្សំប៉ុណ្ណោះទេ តែវាជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកជួយការពារ និងរក្សាស្ថិរភាពប្រព័ន្ធធនាគារ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ច។

​​លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា ការសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុស្របច្បាប់មិនត្រឹមតែជាសំណាញ់ជួយការពារហិរញ្ញវត្ថុពីហានិភ័យផ្សេងៗ និងជួយលើកកម្ពស់ជីវភាពរបស់អ្នកសន្សំប៉ុណ្ណោះទេ តែវាជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកជួយទ្រទ្រង់ និងរក្សាស្ថិរភាពប្រព័ន្ធធនាគារនៅកម្ពុជា ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ច។ ជួយរក្សាស្ថិរភាពប្រព័ន្ធធនាគារ ក៏ដោយសារតែប្រាក់បញ្ញើរបស់អតិថិជន គឺជាប្រភពទុនមួយផ្នែករបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីយកទៅផ្តល់កម្ចីឱ្យអតិថិជនសម្រាប់ពង្រីក ឬបើកអាជីវកម្ម ដែលជាផ្នែកមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច។

បើតាមការអះអាងរបស់លោកជំទាវ ឌិត នីតា ការដាក់បញ្ញើរបស់អតិថិជនជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនៅមួយចុងក្រោយ បន្ទាប់ពីអត្រាការប្រាក់សម្រាប់បញ្ញើមានការកើនឡើង ដែលនេះសបញ្ជាក់ឱ្យពីការជឿជាក់របស់អតិថិជនមកប្រព័ន្ធធនាគារ។

​​ជាមួយគ្នានេះ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា ការសន្សំគឺជាការបែងចែកបំណែកនៃប្រាក់ចំណូល ឬធនធានរបស់ពលរដ្ឋ សម្រាប់ប្រើប្រាស់នាពេលអនាគត។ ទន្ទឹមនឹងនេះ ការសន្សំប្រាក់បានផ្តល់ឱ្យពលរដ្ឋនូវសំណាញ់សុវត្ថិភាព និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ ដោយសារប្រាក់សន្សំដែលពលរដ្ឋមាន គឺជាប្រភពទុនបម្រុងដ៏សំខាន់និងចាំបាច់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុ ឬហេតុការណ៍ ដែលមិនបានព្រៀងទុកនាពេលអនាគត ដូចជាពេលមានជំងឺ ការជួបគ្រោះថ្នាក់ចៃដន្យ និងការបាត់បង់ចំណូលបណ្តោះអាសន្ន ក៍ដូចជាដោះស្រាយបញ្ហាបន្ទាន់ដែលកើតឡើងជាយថាហេតុ។ សម្រាប់អ្នកជំនាញរូបនេះ ការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ជាផ្នែកមួយជំរុញការអភិវឌ្ឍន៍វិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជា ផងដែរ។

​យ៉ាងណាមិញ បើតាមការលើកឡើងរបស់លោកជំទាវ ឌិត នីតា ការជំរុញឱ្យកុមារចេះសន្សំប្រាក់តាំងពីក្មេង គឺជាការបង្កើតទម្លាប់សន្សំមួយដ៏ល្អសម្រាប់ពួកគេ ហើយក៏ជាការបណ្តុះគំនិតឱ្យពួកគេចេះគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញវត្ថុផងដែរ ជាពិសេសអាចជួយឱ្យពួកគេទទួលបានថវិកាច្រើនពេលពួកគេធំឡើង។

​ពាក់ព័ន្ធការសន្សំប្រាក់នេះដែរ នៅព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា សហការជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ រៀបចំសិក្ខាសាលា ស្តីពីសន្សំអាស៊ានក្រោមប្រធានបទ«សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ»។ បើតាមការលើកឡើងរបស់លោកជំទាវ ឌិត នីតា គោលបំណងនៃការរៀបចំទិវានេះដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន ជាពិសេសយុវជន សំដៅជួយកែប្រែពួកគេឱ្យមានទម្លាប់ចេះសន្សំប្រាក់ ក៏ដូចជាចេះគ្រប់គ្រងហិរញ្ញវត្ថុ។ ហើយការយក«សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារធ្វើប្រធានបទ» គឺដើម្បីបំផុសគំនិត និងចង់ក្មេងមានទម្លាប់សន្សំតាំងតូច និងចង់បង្ហាញថា ការសន្សំប្រាក់ គឺត្រូវការពេលយូរទើបអាចទទួលបានផល៕




អត្ថបទបន្ទាប់


កម្ពុជារំពឹងវេទិការសប្តាហ៍ថាមពលស្អាត នឹងជួយជំរុញកំណើនប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា

តំណាងរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំព្រឹត្តិការណ៍ថាមពលស្អាតដ៏ធំបំផុតរបស់កម្ពុជាគឺ«…

អ្នកឧកញ៉ា ម៉ុង ឫទ្ធី រំពឹងការហាមមិនឱ្យនាំចេញប្រេងដូងរបស់ថៃ ជួយធ្វើឱ្យតម្លៃដូងប្រេងមានការកើនឡើងមួយកម្រិតទៀត

ក្រសួងពាណិជ្ជកម្មថៃ បានសម្រេចផ្អាកការនាំចេញប្រេងដូងជាបន្ទាន់ ដើម្បីធានាការប្រើប្រាស់នៅក្នុងស្រុក។ តាមរយៈការហាមឃាត់ការនាំចេញប្រេងដូងរបស់ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ