អាមេរិកព្រមានពី «ប្រទាញ់ប្រទង់គ្នាផ្នែកភូមិសាស្ត្រនយោបាយ» ដោយរុស្សី និងចិន!

អាមេរិកព្រមានអំពី «ការបង្ខិតបង្ខំផ្នែកភូមិសាស្ត្រនយោបាយ» ដែលបង្កឡើងដោយរុស្ស៊ី និងប្រទេសចិន


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃពុធ ទី ១២ តុលា បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹង «ភាពក្រឡាប់ចាក់» ហើយសហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងរារាំងទៅនឹង «ការគំរាមកំហែងនៃភូមិសាស្ត្រនយោបាយ» ដែលប្រទាញប្រទង់គ្នាពីសំណាក់ប្រទេសរុស្ស៊ី ចិន និងប្រទេសដទៃទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អាមេរិកព្រមានអំពី «ការបង្ខិតបង្ខំផ្នែកភូមិសាស្ត្រនយោបាយ» ដែលបង្កឡើងដោយរុស្ស៊ី និងប្រទេសចិន

លោកស្រី Yellen បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយគណៈកម្មា Bretton Woods ថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការដើម្បីធ្វើឱ្យមានសមាហរណកម្មស៊ីជម្រៅជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចរះឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត ខណៈអាមេរិកក៏កំពុងបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួនផងនោះ។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិករូបនេះបានបន្ថែមថា «សហរដ្ឋអាមេរិកដឹងថា រុស្សីកំពុងសម្រួចកាណុងពាណិជ្ជកម្មរបស់ខ្លួនដើម្បីធ្វើជាឧបករណ៍ «គំរាមគំហែងផ្នែកភូមិសាស្ត្រនយោបាយ» ហើយក៏មិនខុសពីប្រទេសចិនប៉ុន្មានដែរ ដោយវ៉ាស៊ីនតោនសូមបញ្ជាក់ថា រុស្សីតែម្នាក់ឯងគត់ ដែលត្រូវទទួលខុសត្រូវចំពោះការលុកលុយទៅលើអ៊ុយក្រែន ព្រមទាំងជាអ្នកបិទផ្លូវនៃការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពលពីប្រទេសនេះទៅកាន់ពិភពលោកជាលើកដំបូងផងដែរ។

លោកស្រី Yellen និងមន្ត្រីរដ្ឋបាលលោក បៃដិន ផ្សេងទៀត ក៏បាននិយាយអំពីភាពចាំបាច់ក្នុងការកាត់បន្ថយការពឹងផ្អែកលើខ្សែចង្វាក់ផ្គត់ផ្គង់របស់ចិន និងប្រឆាំងនឹងអ្វីដែលសេតវិមានមើលឃើញថា ជាអាកប្បកិរិយាមិនល្អរបស់ទីក្រុងប៉េកាំងចំពោះសេដ្ឋកិច្ចពិភពលោកនោះ។

ទន្ទឹមគ្នានេះ បើតាមអះអាងដោយមន្ត្រីកំពូលអាមេរិករូបនេះ ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការដើម្បីកាត់បន្ថយលើ «ការពឹងផ្អែកខ្លាំង» របស់ក្រុមហ៊ុនអាមេរិកលើការផលិតបន្ទះឈីបពីតៃវ៉ាន់ និងបច្ចេកវិទ្យាផ្សេងទៀត រួមទាំងបន្ទះស្រូបពន្លឺព្រះអាទិត្យ ក៏ដូចជាសមាសធាតុសំខាន់ៗសម្រាប់អាគុយរថយន្តអគ្គិសនី ដែលផលិតនៅក្នុងប្រទេសចិន និងប្រទេសមួយចំនួនទៀតជាដើម។

កាលពីខែកញ្ញាកន្លងទៅ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Katherine Tai ក៏បានលើកឡើងពីការព្រួយបារម្ភអំពី «គោលនយោបាយ និងការអនុវត្តសេដ្ឋកិច្ចទីផ្សារបើកចំហរ និងមានលក្ខណៈបង្ខិតបង្ខំ» របស់ប្រទេសចិន ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់ចក្រភពអង់គ្លេសទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ លោកស្រី Kemi Badenoch ផងដែរ៕




អត្ថបទបន្ទាប់


ប្រតិបត្តិការប្រើប្រាស់ប្រាក់យន់ឌីជីថលរបស់ចិនហក់ឡើងដល់ ១៤ពាន់លានដុល្លារ

ព័ត៌មាន
ប្រតិបត្តិការនៃការប្រើប្រាស់ប្រាក់យន់ឌីជីថលរបស់ប្រទេសចិនបានកើនលើសពី ១០០ ពាន់លានយន់ ឬប្រហែល ១៤ពាន់លានដុល្លារអាមេរិក បើគិតគិតត្រឹមថ្ងៃទី…

តើបេឡារុសនឹងចូលរួមជាមួយរុស្ស៊ី ក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែនដែរ ឬយ៉ាងណា?

ព័ត៌មាន
នៅសប្តាហ៍ទី២នៃខែតុលានេះ ភាពច្របូកច្របល់នៃសកម្មភាពយោធារបស់ប្រទេសម្ព័ន្ធមិត្តរុស្សី គឺបេឡារុស បាននិងកំពុងបង្កឲ្យមានការទាញសេក្ដីសន្និដ្ឋានពីស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ