អត្ថបទ​ក្រុមហ៊ុន

SCG ចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចការសង្គ្រោះទឹកជំនន់ ដោយផ្ដល់អំណោយជាស្បៀងអាហារដល់គ្រួសាររងគ្រោះ


ក្រុមហ៊ុន អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនឧស្សាហកម្មស៊ីម៉ងត៍និងគ្រឿងសំណង់ឈានមុខគេមួយនៅតំបន់អាស៊ាន បានប្រកាស​នៅថ្ងៃទី៣១ តុលា អំពី​ការ​ចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះដល់ជនរងគ្រោះទឹកជំនន់ ដោយរួមវិភាគទានជាជំនួយគ្រឿងឧបភោគបរិភោគសម្រាប់ជនរងគ្រោះប្រមាណ ១៣០០គ្រួសារ ។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និងដឹក​ជញ្ជូន​ ទទួល​អំណោយ​សម្រាប់​ជន​រងគ្រោះ​ដោយសារទឹកជំនន់ពី​តំណាង​ក្រុមហ៊ុន SCG
ដោយ

ជំនួយនេះបានធ្វើឡើងតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងរ៉ែ និងថាមពល និងសាលារាជធានីភ្នំពេញ សម្រាប់ការចែកជូនបន្តទៅដល់គ្រួសាររងគ្រោះ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីទឹកជំនន់ ។ 

នៅឯទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានស្វាគមន៍ការរួមចំណែករបស់ក្រុមហ៊ុន អេសស៊ីជី នៅក្នុងកិច្ចការសង្គ្រោះទឹកជំនន់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគ្រឿងឧបភោគបរិភោគទាំងនេះ ដែលអាចសម្រាលការលំបាកបានខ្លះ ដល់ជីវភាពប្រចាំថ្ងៃរបស់ជនរងគ្រោះ ។ 

ឯកឧត្ដម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ទទួល​អំណោយ​សម្រាប់​ជន​រងគ្រោះ​ដោយសារទឹកជំនន់ពី​តំណាង​ក្រុមហ៊ុន SCG

ទន្ទឹមនឹងនេះដែរ នៅឯក្រសួងរ៉ែនិងថាមពល ឯកឧត្ដមរដ្ឋលេខាធិការ ស៊ុយ ឌីម៉ង់ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនផងដែរ ចំពោះវិភាគទានជាជំនួយស្បៀងអាហារទាំងនេះ ដើម្បីជួយសម្រាលការខ្វះខាតរបស់ប្រជាជនរងគ្រោះដោយសារទឹកជំនន់ ។ 

ឯកឧត្តម ស៊ុយ ឌីម៉ង់ បានមានប្រសាសន៍ថា ក្រុមការងាររបស់ក្រសួងនឹងចែកអំណោយស្បៀងទាំងនេះ ដល់គ្រួសាររងផលប៉ះពាល់នៅតាមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារគ្រោះធម្មជាតិទឹកជំនន់ឆ្នាំនេះ ។ 

ស្របពេលជាមួយគ្នានេះដែរ បុគ្គលិកនិងថ្នាក់គ្រប់គ្រងរបស់ អេសស៊ីជី ក៏បានចូលរួមជាមួយសាលារាជធានីភ្នំពេញ ចុះចែកអំណោយជាស្បៀងអាហារដល់គ្រួសាររងគ្រោះប្រមាណ ៣០០គ្រួសារ នៅតំបន់លិចទឹកក្នុងខណ្ឌដង្កោរ ផងដែរ ។

តំណាងក្រុមហ៊ុន SCG និង​មន្ត្រី​អាជ្ញាធរ​សាលារាជធានីភ្នំពេញ ចុះ​ចែក​អំណោយ​ដល់​ជនរងគ្រោះ​ដោយសារទឹក​ជំនន់ នៅខណ្ឌដង្កោរ នាពេល​កន្លងមក។

លោក រ៉ាឆាយុទ្ធ កាសេមឆៃសិរី នាយក អេសស៊ីជី ប្រចាំកម្ពុជា បានថ្លែងថា គ្រោះទឹកជំនន់ឆ្នាំនេះបានបង្កការខូចខាតធ្ងន់ធ្ងរចំពោះប្រជាជនកម្ពុជា ហើយក្នុងនាមជាក្រុមហ៊ុនឯកជនដែលប្រតិបត្តិការនៅកម្ពុជាយូរឆ្នាំមកហើយ យើងសូមចូលរួមចំណែកជួយសម្រាលការលំបាកនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ។ 

លោក រ៉ាឆាយុទ្ធ កាសេមឆៃសិរី មានប្រសាសន៍ថា “ជំនួយជាស្បៀងអាហារសម្រាប់ ១៣០០គ្រួសារនេះ ជាការរួមចំណែករបស់ក្រុមហ៊ុន ជួយសម្រាលខ្លះៗ នូវការលំបាកដែលប្រជាជនកម្ពុជាបានជួបប្រទះដោយសារគ្រោះទឹកជំនន់ ។”

ឆ្នាំនេះ ប្រទេសកម្ពុជាបានជួបប្រទះនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបង្កផលប៉ះពាល់ដល់រាជធានី-ខេត្តចំនួន ២០ នៅទូទាំងប្រទេស ។គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មនុស្សយ៉ាងហោចណាស់ ៤៣នាក់ បានស្លាប់បាត់បង់ជីវិត និងប្រជាជនជាង ៥សែននាក់ រងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសនេះ ៕ 




អត្ថបទបន្ទាប់


ត្រឹម​តែជាង ១ខែ​​សោះ ក្រុមហ៊ុន Apple ធ្លាក់​តម្លៃ​ទីផ្សារ អស់​៤៥០ពាន់លានដុល្លារ

ព័ត៌មាន
កាលពីខែ​សីហា និង​ខែ​កញ្ញា ជាអំឡុងពេលដែល​តម្លៃ​សរុប​នៅលើ​ទីផ្សារហ៊ុន​​របស់​ក្រុមហ៊ុន Apple បាន​កើន​ឡើង​ដល់​ចំណុច​កំពូល ពោល​គឺ​លើស…

ក្រុមហ៊ុន Eaton ដ៏ល្បីល្បាញ​នៅ​លើ​ពិភពលោក ​ជ្រើសតាំង​ក្រុមហ៊ុន One Stop Solution Electric ជាតំណាងចែកចាយនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន Eaton ជាក្រុមហ៊ុនដ៏ធំបំផុត​មួយ​នៅ​លើ​ពិភពលោក ផ្នែក​គ្រប់គ្រង​ថាមពល​អគិ្គសនី បាន​ឲ្យ​ដឹង​​ថា ខ្លួន​បានជ្រើសតាំង​ក្រុមហ៊ុន One…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ