ប្រទេសថៃ

ថៃព្រួយបារម្ភសេដ្ឋកិច្ចខ្លួន ក្រោយតម្លៃប្រេងពិភពលោកហក់ឡើងថ្លៃ ខណៈប្រាក់បាតបន្តធ្លាក់ថ្លៃ


សហព័ន្ធឧស្សាហម្មក្នុងប្រទេសថៃ បានសម្តែងការព្រួយបារម្ភដល់សុខភាពសេដ្ឋកិច្ចប្រទេសថៃ ក្រោយមើលឃើញពីការហក់ឡើងថ្លៃខ្ពស់នៃតម្លៃប្រេងឆៅក្នុងទីផ្សារពិភពលោក ពិសេសទីផ្សារប្រេងអាមេរិក និង អង់គ្លេស ស្របពេលដែលប្រាក់បាតរបស់ថៃបាននិងកំពុងបន្តធ្លាក់ថ្លៃផងដែរ។ សហព័ន្ធឧស្សាហកម្មដដែល បានអំពាវនាវឲ្យរដ្ឋាភិបាលថៃ យកចិត្តទុកដាក់ដល់បញ្ហាសំខាន់ៗទាំងពីរខាងលើនេះ ដើម្បីបញ្ចៀសផលរំខានកាន់តែខ្លាំងដល់សេដ្ឋកិច្ចថៃ ដែលកំពុងដុនដាបស្រាប់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ថៃ បាងកកបុស្តិ៍។
សកម្មភាពចាក់សាំងមួយកន្លែងនៅក្នុងប្រទេសថៃ
ដោយ

សហព័ន្ធ​ឧស្សាហ​ម្ម​ថៃ បាន​អះអាង​ថា តម្លៃ​ប្រេង​កើនឡើង នឹង​ឈាន​ទៅ​ធ្វើ​ឲ្យ​ថ្លៃដើម​ក្នុង​ការ​ផលិត​ក្នុង​វិស័យ​ឧស្សាហកម្ម​ថៃ មានការ​កើនឡើង​តម្លៃ​ដូច​គ្នា ហើយ​វា​ក៏​នឹង​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​កើនឡើង​ផង​ដែរ​។ បញ្ហា​ទាំងនេះ​កើត​មាន​ឡើង ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ថៃ​កំពុង​ធ្លាក់​ចុះ​ទាប ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ប្រាក់​បាត​ថៃ​ផង​ដែរ​។

លោក ស៊ូ​ផា​ន ម​ង្គុ​ល​សុត​ទ្រី ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ បាន​និយាយ​ថា តម្លៃ​ប្រេង​ឆៅ​សកល​កំពុង​កើនឡើង ហើយ​វា​បាន​ប៉ះពាល់​ដល់​តម្លៃ​លក់រាយ ប្រេង​និង​ឧស្ម័ន​ក្នុង​ប្រទេស​មិនមែន​ជា​អ្នក​ផលិត​។ ដូចនេះ រដ្ឋាភិបាល​ថៃ​គួរ​ដោះស្រាយ​ដោយ​ប្រយ័ត្នប្រយែង​ចំពោះ​បញ្ហា​នេះ​។

ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ បាន​បន្ត​ទៀត​ថា ប្រេង​ឡើងថ្លៃ ទំនិញ​នៅ​លើ​ទីផ្សារ​ភាគច្រើន​ក៏​នឹង​ឡើងថ្លៃ​ដូច​គ្នា​ដែរ ជា​ពិសេស​ទំនិញ​សំខាន់​ៗ ដូច​ជា អង្ករ និង​ស្ករស​ជាដើម ដោយសារ​តែ​ដំណើរការ​ផលិត និង ដឹក​ជញ្ជូន​ត្រូវ​ប្រើប្រាស់​ប្រេង​ជា​ចាំបាច់​។ ហេតុនេះ ចង់​ឬ​មិន​ចង់វា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ពលរដ្ឋ​ដែល​ជា​អ្នកបញ្ជា​ទិញ និង​ប្រើប្រាស់​។

ក្រៅ​តែ​ពី​អ​ស្ថិរភាព​ទីផ្សារ​ប្រេង​ពិភពលោក​សហព័ន្ធ​ឧស្សាហកម្ម​ថៃ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ​បន្ត​យកចិត្តទុកដាក់​លើ​វិបត្តិ​មេរោគ​ឆ្លង​កូ​វី​ដ​១៩ ដោយសារ​តែ​សង្កេត​ឃើញ​ថា ប្រាក់​បាត​ថៃ​បាន​បន្ត​ធ្លាក់​ចុះ ស្រប​ពេល​ប្រេង​ឆៅ​កាន់តែ​ឡើងថ្លៃ ហើយ​បញ្ហា​កូ​វី​ដ​១៩​នៅ​មិន​ទាន់​អាច​ដោះស្រាយ​បាន​ស្រួលបួល​នៅឡើយ​។ ប្រសិនបើ​រដ្ឋាភិបាល​ថៃ​មិន​អាច​កាត់​បន្ថយ​អត្រា​ឆ្លង​កូ​វី​ដ​១៩ ដ៏​ខ្ពស់​ដូច​បច្ចុប្បន្ន​នេះ​ទេ ផែនការ​ស្តារ​សេដ្ឋកិច្ច​ថៃ​ឡើង​វិញ​នឹង​ប្រឈម​មុខការ​បរាជ័យ​។ 

សូម​ជម្រាប​ថា តម្លៃ​ប្រេង​ក្នុង​ទីផ្សារ​ប្រទេស​អ្នក​ផលិត​ប្រេង​ធំ​ៗ បាន​បន្ត​ឡើងថ្លៃ​អស់​ពេល​មួ​យស​ប្តា​ហ៍​មក​ហើយ ជាក់ស្តែង​ប្រេង​ឆៅ​អង់គ្លេស​បាន​ហក់​ឡើង​ដល់ ៨២​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល ខណៈ​ប្រេង​ឆៅ​អា​មេ​រិ​ក​កើន​ជាង ៨០.៥​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល ជា​តម្លៃ​ដ៏​ខ្ពស់​មិន​ធ្លាប់​មាន ចាប់ពី​ឆ្នាំ ២០១៤​មក​។

ដោយឡែក បច្ចុប្បន្ន​ប្រាក់​បាត​ថៃ គឺជា​រូបិយប័ណ្ណ​ដែល​ទន់ខ្សោយ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន ដោយសារ​តែ វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ និង​វិស័យសេដ្ឋកិច្ច​និយាយ​ជា​រួម​របស់​ប្រទេស​ថៃ កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ងើបឡើង​វិញ​។ អាជីវកម្ម​ជា​ច្រើន មានការ​ព្រួយបារម្ភ​ថា ប្រាក់​បាត​នឹង​អាច​ធ្លាក់​ចុះ​មក​ត្រឹម ៣០-៣១​បាត ក្នុង​១​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​បច្ចុប្បន្ន ១​ដុល្លារ​អា​មេ​រិ​ក ប្តូរ​បាន​ជិត​៣៤​បាត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Goldman Sachsទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ ២០២១ និង ២០២២

ព័ត៌មាន
ក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិដ៏ធំរបស់សហរដ្ឋអាមេរិក Goldman Sachs បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចអាមេរិកមកនូវត្រឹម ៥,៦% ក្នុងឆ្នាំ ២០២…

ក្រុមហ៊ុនយក្សចិន Evergrande យឺតពេលសងបំណុលជាច្រើនលើកជាប់ៗគ្នា ខណៈថ្ងៃកំណត់សងបំណុលថ្មីៗក៏ខិតជិតមកដល់

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande Group ទំនងជានឹងមានភាពយឺតយ៉ាវ ក្នុងការសងការប្រាក់ ក៏ដូចជាមូលបត្របំណុលរបស់ខ្លួនបន្ថែមទៀតហើយ គិតត្រឹមថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ