អត្ថបទក្រុមហ៊ុន

អេសស៊ីជី (SCG) ផ្ដល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ ២៧០ នាក់


អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនពហុសាជីវម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានផ្ដល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យចំនួន ២៧០ នាក់ ជាថ្មីម្ដងទៀត នៅក្នុងដំណើរការយុទ្ធនាការអាហារូបករណ៍ "ចែករំលែកក្ដីសុបិន" របស់ខ្លួន ដែលធ្វើឲ្យចំនួន សិស្ស និងនិស្សិតទទួលអាហារូបករណ៍ពីកម្មវិធីរបស់ក្រុមហ៊ុន កើនឡើងដល់ជាង ១៥០០ នាក់ ក្រោយពេលអនុវត្តអស់រយៈពេល ៩ ឆ្នាំមកនេះ ។
អេសស៊ីជី (SCG) ផ្ដល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ ២៧០ នាក់

ក្នុងឆ្នាំនេះ អេសស៊ីជី ផ្ដល់កញ្ចប់អាហារូបករណ៍ចំនួន ២៧០ នាក់ ដែលក្នុងនោះ ២៥០ នាក់ជា​សិស្ស​វិទ្យាល័យ ចំណែកឯ ២០ នាក់ផ្សេងទៀត ជា​និស្សិត ដែលកំពុង​បន្តការ​សិក្សា​របស់ខ្លួននៅ​ ​សាកលវិទ្យាល័យនានា។

លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) អគ្គនាយក​ក្រុមហ៊ុន អេសស៊ីជី កម្ពុជា មានប្រសាសន៍ថា ការអប់រំត្រូវបានចាត់ទុកថាជាគោលដៅ​មួយ​ក្នុង​ចំណោម​​ គោលដៅធំបីនៃ​ការងារទំនួល​ខុស​ត្រូវសង្គម​​ពីក្រុមហ៊ុន អេស​ស៊ីជី ​ដែលការងារគោលដៅពីរ​ផ្សេងទៀត​រួមមាន ការថែទាំសុខភាព & សុខុមាលភាព និងបរិស្ថាន។

លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) មានប្រសាសន៍ថា៖ “ក្រុមហ៊ុន អេសស៊ីជី មានការ​ប្ដេជ្ញាចិត្ត​ក្នុងការ​បង្កើនគុណភាព​ជីវិត​​របស់ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេសដែលយើងធ្វើប្រតិបត្តិការ ហើយការគាំទ្រ​ដល់វិស័យអប់រំ គឺជា​ការងារសំខាន់មួយ​ដើម្បីសម្រេច​តាមវត្ថុបំណង​មួយនេះ ។ ដូច្នេះ យើងជឿថា ការ​គាំទ្រ​ផ្នែកហិរញ្ញវត្ថុ​សម្រាប់សិស្ស​ និង​និស្សិតអាហារូបករណ៍​ទាំងអស់នេះ នឹងធ្វើឲ្យពួកគេ​មានអារម្មណ៍​ស្ងប់ និងអាច​ផ្ដោតអារម្មណ៍​លើការ​បន្តការ​សិក្សា​របស់ខ្លួន ដោយ​ពុំចាំបាច់បារម្ភពីសម្ពាធហិរញ្ញវត្ថុឡើយ។ យើងសង្ឃឹមថា តាមរយៈដំណើរការយុទ្ធនាការអាហារូបករណ៍ “ចែក​រំលែកក្ដីសុបិន” នេះ សិស្ស និងនិស្សិត​នឹង​អាច​សម្រេចក្ដីសុបិន​របស់ខ្លួនទៅថ្ងៃអនាគត” ។

ពិធីប្រគល់អាហារូបករណ៍ មានការចូលរួមជាអធិបតី ដោយ​អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សោម រតនា និង​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រថៃ​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ឈើដគៀត អត្ថកន

ឯកឧត្តម សោម រតនា មានប្រសាសន៍ថា បណ្ដា​ក្រុមហ៊ុនឯកជន មានដូចជា អេសស៊ីជី ជាដើម សុទ្ធតែដើរ​តួនាទីសំខាន់​នៅ​ក្នុងការ​ជួយគាំទ្រ​ដល់ការងារ​របស់រាជរដ្ឋាភិបាល​លើ​វិស័យអប់រំ​​នៅ​ក្នុង​ប្រទេស ។

ឯកឧត្តម សោម រតនា​ មានប្រសាសន៍ថា៖ “ការផ្ដល់អាហារូបករណ៍ដល់ប្អូនៗដើម្បីសម្រេចក្ដី​សុបិន គឺជារឿងសំខាន់ណាស់ ដោយសារថា អ្នកខ្លះ គាត់មានក្ដីសុបិន ប៉ុន្តែគាត់ខ្វះមធ្យោបាយ នៅក្នុងការ​ឈានទៅដល់ក្ដីសុបិននោះ ។ ដូច្នេះហើយ បានជា ការជួយគ្នា​ឲ្យសម្រេច​ក្ដីសុបិន គឺជារឿង​ដែលសំខាន់​សម្រាប់យើងទាំងអស់គ្នា​” ។

ឯកអគ្គរាជទូតប្រទេសថៃ​ប្រចាំ​កម្ពុជា ឯកឧត្តម ឈើដគៀត អត្ថកន មានប្រសាសន៍ថា ក្នុងប្រទេសមួយ ដូចជា​ប្រទេសកម្ពុជា​ជាដើម​ ពុំមានអ្វីដែលប្រសើរជាង​យុវជនជំនាន់ក្រោយ ដែលមាន​ភាព​ខ្លាំង និងមានសក្ដានុពលនោះទេ ។

ឯកឧត្តម ឈើដគៀត អត្ថកន មានប្រសាសន៍ថា៖ “ការអប់រំ មិនត្រឹមតែជា​ការ​បើក​ទ្វា​ឲ្យ​មានឱកាស​សម្រាប់​បុគ្គលផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយទ្រទ្រង់ដល់សន្តិភាព និង​វិបុលភាព​នៅក្នុង​ប្រទេស​ផងដែរ ។ កម្ពុជា​មាន​យុវជនយ៉ាងច្រើន ដែលមានទេពកោសល្យ និងសក្ដានុពល ដែលទាមទារ​ឲ្យ​មានការ​បណ្ដុះបណ្ដាលថែទាំ ហើយ​ក្លាយជាកម្លាំង​ចលករ​សម្រាប់អនាគត​របស់កម្ពុជាទៅថ្ងៃអនាគត"។​

ប្អូនប្រុស ខុម កែវ ជា​និស្សិត​ផ្នែកវេជ្ជបណ្ឌិត​ឆ្នាំទី ៤ ដែលទទួល​អាហារូបករណ៍ពីអេសស៊ីជី បានបង្ហាញពីក្ដីសប្បាយរីករាយរបស់ខ្លួន ក្រោយទទួលបាន​ការគាំទ្រ​អាហារូបករណ៍នេះ។

ប្អូនប្រុស ខុម កែវ បាននិយាយថា៖ “កម្មវិធីនេះ​សម្រាប់​ខ្ញុំគឺរំភើបខ្លាំង ដោយសារតែទីមួយ គាត់បានចូលរួមចំណែកជួយសិស្សថ្នាក់វិទ្យាល័យ​ដែលមានជីវភាពខ្វះខាត​មួយតង់ ។ អ៊ីចឹង​ តង់ទីពីរ​ គាត់មិនបោះបង់ទេ គាត់ជួយវិទ្យាល័យហើយ គាត់បន្ត​ជួយជ្រោមជ្រែង​ដល់ថ្នាក់សាកលវិទ្យាល័យបន្ថែមទៀត អ៊ីចឹង វាធ្វើឲ្យអ្នកដែលមានក្ដីស្រមៃ មានក្ដីសុបិន តែខ្វះលទ្ធភាព គាត់អាច​បន្ត​ការ​សិក្សា បន្ត​ក្ដីស្រមៃ​របស់គាត់ និង​ផ្លាស់ប្ដូរស្ថានភាពជីវិតគាត់នាពេលអនាគតបាន” ។

ដំណើរការយុទ្ធនាការអាហារូបករណ៍ “ចែករំលែកក្ដីសុបិន” របស់​ក្រុមហ៊ុន អេសស៊ីជី ត្រូវបានដាក់ឲ្យដំណើរការនៅ​ឆ្នាំ ២០១៤ ហើយ​កម្មវិធីនេះ​បានផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិត ដែលរៀនពូកែ មានឆន្ទៈ​ក្នុងការ​បន្តការអប់រំនៅថ្នាក់ឧត្តមសិក្សា និង​ត្រូវការ​ជំនួយហិរញ្ញវត្ថុ​ដើម្បី​សម្រេចក្ដីសុបិនរបស់ខ្លួន ហើយ​ចេះ​យកចិត្តទុកដាក់ចំពោះសហគមន៍ និងគោរពចំពោះឪពុកម្ដាយ និង​ចាស់ព្រឹទ្ធាចារ្យ ។




អត្ថបទបន្ទាប់


ការប្រើប្រាស់ធ្យូងថ្មឆ្នាំ២០២២ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចំពេលពិភពលោកជួបវិបត្តិថាមពល

ការប្រើប្រាស់ធ្យូងថ្មដើម្បីបំប្លែងជាថាមពលអគ្គិសនីនៅទូទាំងសាកលលោកត្រូវបានទីភ្នាក់ងារថាមពលអន្តរជាតិរំពឹងទុកថា នឹងហក់ឡើងដល់កម្រិតខ្ពស់បំផុត…

ក្រសួងសុខាភិបាល អំពាវនាវឱ្យការពារការចម្លងវីរុសកូវីដ១៩ និងការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

ក្រសួងសុខាភិបាល អះអាងថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ ជាពិសេសពពួកមេរោគបំប្លែងថ្មីអូមីក្រុង នៅតែបន្តការបំប្លែងខ្លួនរបស់វាជាបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ