អត្ថបទក្រុមហ៊ុន

អេសស៊ីជី (SCG) រៀបចំសន្និសីទ ESG ឆ្នាំ២០២២ ជំរុញក្របខណ្ឌ ESG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចនៅអាស៊ាន


ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំសន្និសីទ ESG ឆ្នាំ២០២២ លើកដំបូង នៅក្នុងប្រទេសថៃ ដោយមានការចូលរួមពីវិស័យឯកជន និងរដ្ឋ សាធារណជន និងសម្ព័ន្ធអង្គការនៅលើពិភពលោកនានា ដើម្បីសហការគ្នាលើការងារក្របខ័ណ្ឌ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ដើម្បីពន្លឿនការស្វែងរកដំណោះស្រាយចំពោះវិបត្តិនានា ដែលកើតចេញពីការកើនឡើងនូវកម្ដៅផែនដី ផលវិបាកពីជំងឺកូវីដ-១៩ បញ្ហាអតិផរណា និងការកើនឡើងនូវតម្លៃថាមពល ជាដើម ។
ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំសន្និសីទ ESG ឆ្នាំ 2022 លើកដំបូង នៅក្នុងប្រទេសថៃ ដោយមានការចូលរួមពីវិស័យឯកជន និងរដ្ឋ សាធារណជន និងសម្ព័ន្ធអង្គការនៅលើពិភពលោកនានា
ដោយ

ក្រោម​មូលបទ «ការសម្រេចបាននូវក្របខណ្ឌ​ ESG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច» សន្និសីទ​នេះ មានការពិភាក្សា​អំពីបញ្ហា​មួយចំនួន រួមមាន​ការ​ប្រែប្រួលអាកាសធាតុ​ សង្គម​មានកាបូនទាប សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ហើយ​ក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់​​នៃកិច្ច​សហការ​គ្នា​ដើម្បីជួយសង្គ្រោះពិភព​លោក​ផងដែរ ។

នៅក្នុង​សន្និសីទ ESG ឆ្នាំ២០២២​ «ការសម្រេចបាននូវ SCG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច» នោះលោក Roongrote Rangsiyopash ប្រធានអគ្គនាយក និងជាអគ្គនាយកប្រតិបត្តិ​ របស់ក្រុមហ៊ុន SCG បានពន្យល់ថា៖ «SCG បានរៀបចំសន្និសីទ​ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពអស់រយៈពេល ១១ឆ្នាំមកហើយ ហើយនៅពេលនេះបានប្រែក្លាយទៅជា​​សន្និសីទ​ស្ដីពី បរិស្ថាន សង្គម និង​អភិបាលកិច្ចវិញ ។ យើង​កំពុងព្យាយាមពង្រីកកិច្ចសហការដោយអនុលោមតាមគោលការណ៍ណែនាំនៃក្របខ័ណ្ឌ​ ESG ព្រោះវាជាផ្លូវតែមួយគត់ដើម្បីកាត់បន្ថយវិបត្តិជា​បន្ទាប់ដែលកំពុងកើតមានចំពោះយើង​ទាំងអស់គ្នា ។ ពីមុន វេទិកានេះបានផ្តល់ជាទីកន្លែង​សម្រាប់កិច្ចសហការជាសកល ដើម្បីបង្កើតឲ្យ​មាន​ការផ្លាស់ប្តូរ និងដំណោះស្រាយវិបត្តិជាក់ស្តែង។ ជាក់ស្ដែង ភាពជោគជ័យរួមគ្នាមួយ គឺការ​បង្កើត​ផែនទីបង្ហាញផ្លូវសម្រាប់ គោលដៅកាត់បន្ថយ​ការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យ​នៅសល់​សូន្យ រវាងឧស្សាហកម្មស៊ីម៉ងត៍ និងបេតុងក្នុងប្រទេសថៃ ជាមួយ​និងសមាគមស៊ីម៉ងត៍ និងបេតុងសកល (GCCA)។ ការ​សហការនេះមានបំណង​ដឹកនាំ​ឧស្សាហកម្មស៊ីម៉ងត៍របស់ប្រទេសថៃឆ្ពោះទៅរកគោលដៅនៃការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិត​សូន្យត្រឹមឆ្នាំ២០៥០ ស្របតាមគោលដៅ​របស់​សកលលោក។ ឧទាហរណ៍មួយទៀតគឺការសហការដើម្បីដោះស្រាយសំណល់ប្លាស្ទិកក្នុងមហាសមុទ្រប្រកបដោយនិរន្តរភាពជាមួយសម្ព័ន្ធដើម្បីបញ្ចប់កាកសំណល់ប្លាស្ទិក (AEPW) ដែលជាអង្គការមិនរកប្រាក់ចំណេញដ៏ល្បីល្បាញលើពិភពលោកដែលមានក្រុមហ៊ុននៅក្នុងខ្សែសង្វាក់ឧស្សាហកម្មប្លាស្ទិកនានា​ រាប់ចាប់ពីក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ រហូត​ដល់​អ្នក​គ្រប់​គ្រង​កាក​សំណល់​ប្លាស្ទិក» ។

លោក Roongrote បានបន្ថែមទៀតថា៖ «ទោះបីមានការយល់ដឹង និងសកម្មភាពកន្លងមកនៅតាមគេហដ្ឋាន​ សហគមន៍ ក្នុង​មូលដ្ឋាន និងកិច្ចសហប្រតិបត្តិការជាសាកលក៏ដោយ យើងនៅតែមិនអាចតាមទាន់​នូវ​វិបត្តិពិភពលោកដែលបានកើនឡើងជាលំដាប់ និងកំពុង​ខិត​មករ​កមនុស្ស​កាន់តែ​ច្រើនឡើងនោះឡើយ​។ វិបត្តិនោះ​រួម​មាន​ អាកាសធាតុដែលមិនអាចទាយទុកជាមុនបាន គ្រោះរាំងស្ងួតធ្ងន់ធ្ងរ គ្រោះ​ទឹកជំនន់ កង្វះធនធាន វិបត្តិស្បៀងអាហារ និងកង្វះថាមពលនៅទូទាំងពិភពលោក។ វិបត្តិទាំងអស់នេះ រឹតតែធ្ងន់ធ្ងរ​ថែមទៀត ដោយសារ​រលកថ្មីនៃជំងឺកូវីដ-១៩ ជំងឺឆ្លងថ្មីៗដែលកំពុង​កើត​ឡើង ក៏ដូចជាបញ្ហា​អតិផរណា និងភាពក្រីក្រដែលធ្វើ​ឲ្យ​វិសមភាព​សង្គមកាន់តែមានគម្លាតខ្លាំង​ឡើង ។ នាពេលបច្ចុប្បន្ននេះ សីតុណ្ហភាពរបស់ផែនដីបានកើនឡើង ១.១អង្សារ​សេបន្ថែមទៀត ហើយបើគ្មានការសហការគ្នាភ្លាមៗដើម្បីស្វែង​រក​ដំណោះស្រាយ ហើយ​ប្រសិនបើផែនដីឡើងកម្ដៅ​ថែម ១.៥អង្សារ​ នោះ​មនុស្សជាតិនឹងមិនអាចរស់នៅក្នុងស្ថានភាព​ដូចដែលយើងធ្លាប់រស់រានពីមុនមកឡើយ​ ។ ដូច្នេះ នេះ​ជា​គ្រា​អាសន្ន​សម្រាប់មនុស្ស​​រាល់​គ្នា ដែល​តម្រូវ​ឱ្យ​គ្រប់​វិស័យទាំងអស់នាំគ្នា​​ចាត់​វិធានការ។ ចំណាត់ការ​ អាច​ចាប់​ផ្តើមចេញពី​ការ​​កែប្រែ​សកម្មភាព​សាមញ្ញៗ មុន​នឹង​ពង្រីក​ទៅ​រក​ការ​សហការ​ដែល​មាន​គោល​បំណង​សម្រាប់​ការ​ដោះស្រាយ​ភ្លាមៗ។ ដូច្នេះ សន្និសីទ ESG ឆ្នាំ២០២២ ព្យាយាមបង្កើនល្បឿនដើម្បីទទួលបានកិច្ចសហការកាន់តែច្រើនថែមទៀត​ និងជំនះលើវិបត្តិពិភពលោក ដែលពាក់ព័ន្ធ​គ្រប់ទិដ្ឋភាពទាំងអស់ មានដូចជា​បរិស្ថាន សង្គម និងអភិបាលកិច្ច ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រតិបត្តិការទាំងអស់»។

អគ្គលេខាធិការអាស៊ាន ឯកឧត្តម Dato Lim Jock Hoi បានគូសបញ្ជាក់ពីយន្តការអាស៊ាន នៅក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួលអាកាសធាតុ និង​ផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់អាស៊ាន ។

លោក បានមានប្រសាសន៍ថា៖ «យោងតាម​ធនាគារអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណថា ប្រសិនបើអាជីវកម្ម​បន្តធម្មតា ដូចបច្ចុប្បន្ន ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើតំបន់អាស៊ីអាគ្នេយ៍នឹងធ្វើ​ឲ្យ​ GDP របស់អាស៊ាន​ធ្លាក់ចុះ ១១% នៅចុងសតវត្សរ៍នេះ ។ ដូច្នេះហើយ វាពិតជាមានសារៈសំខាន់សម្រាប់អាស៊ានក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីស្វែងរកតុល្យភាព ដែលយើងអាចទ្រទ្រង់ដល់​កំណើនសេដ្ឋកិច្ច​នាពេលអនាគត ហើយធានា​បាននូវការការពារ​សម្បត្តិធម្មជាតិរបស់យើង និងអាច​បន្តផ្តល់ធនធានដែលមនុស្ស​ត្រូវការ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចការទាំងអស់​នេះទាមទារឲ្យ​មានការចូលរួមពីមនុស្សគ្រប់គ្នា។ វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ជាអ្នកអនុវត្តសំខាន់​សម្រាប់គំនិតផ្តួចផ្តើម​នានា​ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ ក៏ដូចជាការរក្សាបាននូវស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច»។

បន្ថែមលើនេះ សន្និសីទ ESG ឆ្នាំ២០២២ ក៏បានឆ្លុះបញ្ចាំង​អំពីភាពភាពចាំបាច់នៃការ​កាត់បន្ថយ​វិសមភាពសង្គម​ផងដែរ ។ ក្នុងនោះ ​ស្ត្រី និង​ក្មេងជំនាន់ក្រោយ​ សុទ្ធតែ​មាន​តួនាទីរួ​ម​នៅ​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និងការ​ដោះស្រាយវិបត្តិផ្សេងៗ ។ ដោយសារស្ត្រីមានតួនាទីសំខាន់ក្នុងការថែទាំ និងផ្គត់ផ្គង់ក្រុម​គ្រួសារ ដូច្នេះហើយនេះគឺជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍​ផង និងប្រទេសជាតិផង​។ នៅក្នុងសន្និសីទ​នេះ មានវគ្គចែករំលែក ដើម្បីជំរុញទឹកចិត្តស្ត្រី ដោយ​ឆ្លុះបញ្ចាំងពីសក្តានុពលរបស់ពួកគាត់។ ការ​ចែករំលែកទាំងនេះ​ នឹងជួយ​ឲ្យ​ស្ត្រី​រៀបចំខ្លួនបង្កើន​ចំណេះដឹង និងការអភិវឌ្ឍជំនាញបន្ថែមទៀត ដែលនឹងជួយ​ឲ្យ​ពួកគាត់មានសមត្ថភាព​ដើម្បី​ជំនះការលំបាកក្នុងជីវិត តាមរយៈ​ការ​មាន​ប្រភពចំណូល ស្ថិរភាព​អាជីព​ និងភាពគ្រប់គ្រាន់សម្រាប់​ទ្រទ្រង់​ខ្លួនឯង។ ចំណុច​នេះ​ស្រប​តាម​គោលបំណង​របស់ APEC ២០២២ របស់​ប្រទេស​ថៃ​ក្នុង​ការ​ជំរុញ​ការ​ពង្រឹង​អំណាច​សេដ្ឋកិច្ច​របស់​ស្ត្រី។ បន្ថែមលើនេះ សន្និសីទនេះ​បានអញ្ជើញមនុស្សជំនាន់ថ្មី ឲ្យ​បង្ហាញពីការទទួលស្គាល់ ចំពោះសក្ដានុពល និងតួនាទីរបស់ខ្លួន ក្នុងការជំរុញក្របខណ្ឌ​ ESG ។ ពួកគេអាចរួមចំណែកនូវគំនិតចម្រុះ និងជំនាញដែលអាចកាត់បន្ថយ​គម្លាតវិសមភាព និងលើកកម្ពស់គុណភាពជីវិតសម្រាប់ក្រុមប្រជាជនបាត់ឱកាស​របស់អាស៊ាន។ ករណី ជោគជ័យមួយចំនួន រួមមាន តំណាងវ័យក្មេងមកពីប្រទេសឥណ្ឌូនេស៊ីដែលបានបង្កើតបន្ទះសូឡា​សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប និងអ្នកតំណាងរបស់ប្រទេសថៃដែលបានបង្កើតកម្មវិធីបកប្រែភាសាសញ្ញាដើម្បីបង្កភាពងាយស្រួល​សម្រាប់មានជនពិការ​ភាព ។

លោក Roongrote បាន​បន្ថែមថា៖ «ការកាត់បន្ថយ​វិបត្តិ ជារឿងសំខាន់ទីមួយ​សម្រាប់​មនុស្សគ្រប់រូប និងគ្រប់វិស័យ។ ទាំងអស់​គ្នា​ត្រូវតែចាត់វិធានការ​ឥឡូវនេះ ហើយសហការគ្នាដើម្បីបង្កើតឲ្យឃើញ​លទ្ធផលជាក់ស្តែង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា លទ្ធផលពី សន្និសីទ ESG ឆ្នាំ២០២២ គឺអាចអនុវត្តបាន តាមការគ្រោងទុក។ SCG ប្តេជ្ញាជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ និងតាមដានមើល​វឌ្ឍនភាព។ នេះដោយសារតែ ដើម្បីទទួលផ្លែផ្កា និងឃើញលទ្ធផលបាន លុះត្រាតែកិច្ចសហប្រតិបត្តិការឈានទៅមុខ ហើយ​ផ្ដល់អត្ថប្រយោជន៍ដល់គ្រប់ផ្នែកនៃ​សង្វាក់តម្លៃ ។ ទាំងនេះ នឹងរួមចំណែកដល់ការកសាងសេដ្ឋកិច្ចបៃតង ស្របតាមគោលគំនិត BCG (សេដ្ឋកិច្ចជីវសាស្ត្រ​ សេដ្ឋកិច្ចវិលជុំ និង​សេដ្ឋកិច្ចបៃតង) ដើម្បីជួយ​ឲ្យ​ពិភពលោក​មាននិរន្តរភាព​សម្រាប់​មនុស្សជំនាន់ក្រោយ»។

សម្រាប់នៅប្រទេស​កម្ពុជា អេសស៊ីជី បានអនុវត្តក្របខ័ណ្ឌ ESG ក្នុងទម្រង់សកម្មភាពផ្សេងៗ។ អេសស៊ីជី បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីធ្វើការអង្កេត​មូលដ្ឋាន​ សម្រាប់គម្រោងប្រព័ន្ធអេកូឡូស៊ី និងស្តារនីតិសម្បទា​នៅរោងចក្រស៊ីម៉ងត៍កំពត។ នៅក្នុងដំណើរការផលិតកម្មវិញ អេសស៊ីជី បានបង្កើនការ​ប្រើប្រាស់​ថាមពលកកើតឡើងវិញជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំកន្លងមក ដូចជាថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស។ សម្រាប់ផលិតផលស៊ីម៉ងត៍ អេសស៊ីជី ក៏បានកាត់បន្ថយការបំភាយឧស្ម័ន កាបូនិច​ ទៅក្នុងបរិយាកាស តាមរយៈការ​បង្កើតរូបមន្តថ្មី និងប្រើប្រាស់សារធាតុកម្ទេចថ្ម (clinkers) កាន់តែ​តិចក្នុងការផលិតរបស់វា។ ទាក់ទងនឹងសកម្មភាពសង្គម អេសស៊ីជី បានផ្តល់អាហារូបករណ៍ជាង ១,៥០០ ដល់សិស្សវិទ្យាល័យនៅភ្នំពេញ ខេត្ត​កណ្តាល និងខេត្ត​កំពត សម្រាប់ឆ្នាំសិក្សា​ 8 ឆ្នាំជាប់គ្នា​ ចាប់តាំងពីឆ្នាំ 2014។ លើសពីនេះទៅទៀត​ អេសស៊ីជី បានពង្រីកអាហារូបករណ៍សម្រាប់និស្សិតសាកលវិទ្យាល័យ ដោយផ្តល់អាហារូបករណ៍ចំនួន ២០កន្លែង​ សម្រាប់មុខ​វិជ្ជាផ្នែក​វេជ្ជសាស្រ្ត និងមិនមែនវេជ្ជសាស្ត្រ ក្នុងឆ្នាំ២០១៨ និង ២០១៩។ លើសពីនេះ អេសស៊ីជី បានបរិច្ចាគថវិកាប្រចាំឆ្នាំជាច្រើនដល់មន្ទីរពេទ្យគន្ធបុប្ផា កាកបាទក្រហមកម្ពុជា ក្រសួងសុខាភិបាលក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ និងភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតក្នុងពេលមានគ្រោះធម្មជាតិ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Gazprom ព្រមានប្រាប់អឺរ៉ុបថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្លុកនេះ ដោយសារ «កាលៈទេសៈមិនអំណោយផល»

ព័ត៌មាន
បើតាមការដកស្រងខ្លឹមសារសំបុត្ររបស់វិមានក្រឹមឡឹ ងដែលបានលើកឡើងពីបញ្ហាសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសលោកខាងលិចបន្ទាប់ពីមានការលុកលុយលើអ៊ុយក្រ…

រថយន្តដឹកទំនិញធំៗត្រូវបង់១២០ដុល្លារ បើចង់ប្រើប្រាស់ផ្លូវល្បឿនលឿនទៅមក ខណៈអ្នកជំនាញថា គួរតែបន្ទាបតម្លៃជាងនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីវឌ្ឍនភាព នៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ដែលមកទល់ពេលនេះសម្រេចបានជាង៩០%…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ