អត្ថបទពាណិជ្ជកម្ម

អ្នកឧកញ៉ា ជាម ឃុនណាត គោរពអបអរសាទរ និងគាំទ្រជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា


អ្នកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ បានសម្តែងការអបអរសាទរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស សម្តេចធិបតី ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
អ្នកឧកញ៉ា ជាម ឃុនណាត គោរពអបអរសាទរ និងគាំទ្រជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា
ដោយ

អ្នកឧកញ៉ា ជាម ឃុនណាត មានប្រសាសន៍ថា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិតជាសក្តិសម​បំផុតចំពោះការទទួលបាននូវការបោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា នៃអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ ដែលសម្តេច ជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញទៅ​ដោយសមត្ថភាព មានចំណេះដឹងជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត។»

អ្នកឧកញ៉ា បន្ថែមទៀតថា «ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមលើកហត្ថបួងសួង​ដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ»។




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំប្រជុំការងារផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្រ្តី ដើម្បីពង្រឹងប្រសិទ្ធភាពការងារទីស្តីការគណៈរដ្ឋមន្រ្តី

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ បានបន្តដឹកនាំកិច្ចប្រជុ…

វិបត្តិហិរញ្ញវត្ថុបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដ៏ធំមួយ ដាក់ពាក្យសុំប្រកាសក្ស័យធន

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ជេស៊ី អ៊ែឡាញ(JC Airline) ដែលវិនិយោគដោយជនជាតិចិន បានដាក់ពាក្យសុំប្រកាសក្ស័យធន ក្រោយធ្វើប្រតិបត្តិការប្រមាណ៧ឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ