
សកម្មភាពគន្លឹះៗជាយុទ្ធសាស្ត្រ ចំនួន ៩ ដែលបានដាក់ចេញ ដើម្បីសម្រេចឱ្យបានក្នុងឆ្នាំ២០២៥ នេះ រួមមាន៖
១) ពង្រឹង និងពង្រីកបន្ថែមកម្មវិធីបង្កើនជំនាញ (Upskilling) ដល់និយោជិតរបស់រោងចក្រ-សហគ្រាសគ្រប់កម្រិត បន្ថែមពីលើកម្មវិធីអភិវឌ្ឍន៍ជំនាញជូនសិក្ខាកាមមុនចូលបម្រើការងារ (Pre-employment);
២) បង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃការវិនិយោគលើការអភិវឌ្ឍជំនាញក្នុងការធានាភាពប្រកួតប្រជែងរយៈពេលវែងសម្រាប់ និយោជក និយោជិត និងយុវជន;
៣) បង្កើនកិច្ចសហការជាមួយដៃគូយុទ្ធសាស្ត្រជាតិ និងអន្តរជាតិ ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃការអភិវឌ្ឍជំនាញនៅកម្ពុជា;

៤) សហការជាមួយភ្នាក់ងារជ្រើសរើសបុគ្គលិកទាំងឯកជន និងរដ្ឋ ដើម្បីរួមគ្នាតម្រង់ទិសទីផ្សារការងារ និងដោះស្រាយបញ្ហាជ្រើសរើសបុគ្គលិកដល់វិនិយោគិន;
៥) ជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពសមាគមធុរកិច្ចក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកតាមរយៈគម្រោងជាមួយធនាគារពិភពលោក (គម្រោងជំនាញសម្រាប់ការងារកាន់តែប្រសើរ);
៦) កែសម្រួលលក្ខខណ្ឌតម្រូវ និងនីតិវិធីនៃកម្មវិធីគាំទ្ររបស់ SDF និងកម្មវិធីពាក់ព័ន្ធនានា ព្រមទាំងធ្វើស្តង់ដានីយកម្ម និងឌីជីថលូបនីយកម្ម ដើម្បីឱ្យវិស័យឯកជនគ្រប់កម្រិតកាន់តែមានភាពងាយស្រួលក្នុងការទទួលបានការគាំទ្រពី SDF ដើម្បីអភិវឌ្ឍធនធានមនុស្សរបស់ខ្លួនឱ្យត្រូវនឹងតម្រូវការអាជីវកម្ម និងបង្កើនភាពប្រកួតប្រជែង;

៧) បង្កើនកិច្ចសហការជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ដើម្បីកំណត់តម្រូវការជំនាញ និងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញក្នុងវិស័យអាទិភាព ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ច និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយគន្លឹះៗ;
៨) វាយតម្លៃលទ្ធផល, សមិទ្ធផល និងកម្មវិបាក (training output, outcome and impact) ជាទៀតទាត់ ដើម្បីជាធាតុចូលក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវកម្មវិធីគាំទ្ររបស់ SDF និង;
៩) សិក្សា និងវាយតម្លៃពីគំរូហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍជំនាញ (Funding Modalities) សម្រាប់រយៈពេលមធ្យម និងវែង ដើម្បីធានានិរន្តរភាព និងពង្រីកប្រតិបត្តិការរបស់ SDF នាពេលខាងមុខ។

តាមរយៈការដាក់ចេញនូវសកម្មភាពជាយុទ្ធសាស្ត្រខាងលើ រួមទាំងការចូលរួមពីដៃគូពាក់ព័ន្ធ SDF មានសុទិដ្ឋិនិយមខ្ពស់ថា យើងអាចបំពេញតម្រូវការនៃធនធានមនុស្សដែលមានចំណេះជំនាញ និងឥរិយាបទល្អ ឆ្លើយតបនឹងតម្រូវការវិស័យឯកជន និងសេដ្ឋកិច្ច ក្នុងគោលដៅប្រែក្លាយ កម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។










