វិស័យពាណិជ្ជកម្ម

វៀតណាម ដាក់មហិច្ឆតាឈានទៅសម្រេចអតិរេកពាណិជ្ជកម្ម២៣ពាន់លានដុល្លារនៅឆ្នាំ២០២៦


វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា រំពឹងសម្រេចបានអតិរេកពាណិជ្ជកម្ម ឬការនាំចេញធំជាងការនាំចូលឈានដល់ប្រមាណ២៣ពាន់លានដុល្លារនៅឆ្នាំ២០២៦ ក្រោយសម្រេចបានអតិរេកពាណិជ្ជកម្មប្រមាណ២០ពាន់លានដុល្លារនៅឆ្នាំ២០២៥។ ដើម្បីឈានទៅសម្រេចគោលដៅនេះ វៀតណាម គ្រោងធ្វើវិសោធនកម្មច្បាប់សំខាន់ៗមួយចំនួន ដើម្បីសម្រេចកំណើនសេដ្ឋកិច្ចឱ្យបាន៨% នៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យពាណិជ្ជកម្ម
ដោយ

ទីភ្នាក់ងារពាណិជ្ជកម្មបរទេសរបស់វៀតណាម បាននិយាយថា វៀតណាម មានគោលបំណងជំរុញអតិរេកពាណិជ្ជកម្មឲ្យកើតឡើង១៥% បន្ថែមទៀត ពោលគឺឈានដល់ប្រមាណ២៣ពាន់លានដុល្លារនៅឆ្នាំ២០២៦ បន្ទាប់ពីសម្រេចបានអតិរេកប្រមាណ២០ពាន់លានដុល្លារកាលពីឆ្នាំ២០២៥។

លោក ត្រាន់ ថាញ់ ហៃ (Tran Thanh Hai) អនុប្រធានទីភ្នាក់ងារពាណិជ្ជកម្មបរទេសរបស់វៀតណាម ជឿជាក់ថា វៀតណណាមនឹងអាចសម្រេចគោលដៅនេះ ខណៈស្ថាប័នពាក់ព័ន្ធកំពុងរៀបចំ និងសិក្សាធ្វើវិសោធនកម្មច្បាប់ និងឯកសារពាក់ព័ន្ធនានា ដើម្បីជំរុញកំណើនពាណិជ្ជកម្មឲ្យបាន៨% ខណៈកាលពីឆ្នាំ២០២៥ វៀតណាមសម្រេចទំហំពាណិជ្ជកម្មប្រមាណ៩៣០ពាន់លានដុល្លារកើនឡើង១៨,២%។

លោកបានបន្តថា បច្ចុប្បន្នវៀតណាម កំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសម៉ិកស៊ិក ដែលជាទីផ្សារថ្មីដ៏មានសក្តានុពល ដើម្បីបើកផ្លូវដល់ការនាំចេញផលិតផលសំខាន់ៗ ជាពិសេសផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់។

ទន្ទឹមនឹងនេះ ស្ថាប័នជំនាញតាមវិស័យ ក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន សមាគម និងអាជីវកម្ម ដើម្បីរៀបចំយន្តការឆ្លើយតបទៅនឹងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប។ បន្ថែមលើនេះ វៀតណាម ក៏កំពុងជំរុញការចរចាបើកទីផ្សារថ្មីៗផ្សេងទៀត និងលើកទឹកចិត្តឱ្យប្រទេសចិន ចុះហត្ថលេខាលើពិធីសារនាំចេញផ្លូវការសម្រាប់ផលិតផលកសិកម្មមួយចំនួន ខណៈកន្លងមកវៀតណាម បាននាំចេញរួចទៅហើយ តែមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក បើកការវាយប្រហារដ៏ធំលើក្រុម ISIS នៅស៊ីរី ដើម្បីសងសឹកឱ្យយុទ្ធជនខ្លួន

កងកម្លាំងសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំជាថ្មីម្តងទៀតទៅលើក្រុមរដ្ឋឥស្លាម ISIL ឬ ISIS នៅក្នុងប្រទេសស៊ីរី។ ប្រតិបត្តិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ