IEA នឹងកំណត់ស្តង់ដារនាំចូលវត្ថុធាតុដើមសម្រាប់រថយន្តអគ្គិសនី

ហេតុអ្វី IEA នឹងកំណត់ស្តង់ដារនាំចូលវត្ថុធាតុដើមសម្រាប់យានយន្ដអគ្គិសនី?


ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នឹងបង្កើតគោលការណ៍ណែនាំស្ដង់ដារមួយនៅចុងឆ្នាំនេះ ក្នុងគោលបំណងកំណត់ចំពោះការពឹងផ្អែកនៃការនាំចូលរបស់ប្រទេសជាសមាជិករបស់ខ្លួន ដែលផ្ដុំគ្នាតែទៅលើអ្នកផ្គត់ផ្គង់តែមួយ លើការនាំចូលរ៉ែសំខាន់ៗ ដែលចាំបាច់សម្រាប់ពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ រួមការផលិតយានយន្ដអគ្គិសនីផងដែរ។ នេះបើតាមការឱ្យដឹងរបស់សារព័ត៌មាននីកេអេស៊ា។
IEA នឹងកំណត់ស្តង់ដារនាំចូលវត្ថុធាតុដើមសម្រាប់រថយន្តអគ្គិសនី
ដោយ

ក្រុមហ៊ុនផ្គត់ផ្គង់រ៉ែគីមី លីចូម និងរ៉ែគូបល់ (cobalt) សម្រាប់អាគុយរថយន្តអគ្គិសនីបានប្រមូលផ្តុំគ្នានៅក្នុងប្រទេសចិន និងប្រទេសមួយចំនួនទៀត ដូច្នេះហើយដើម្បីបញ្ចៀសហានិភ័យនៃការរអាក់រអួលខ្សែចង្វាក់ផ្គត់ផ្គង់ លទ្ធកម្មរួមគ្នាក្នុងចំណោមប្រទេសជាសមាជិករបស់ទីភ្នាក់ងារថាមពលអន្តរជាត នឹងត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយការពឹងផ្អែកតែទៅលើប្រទេសតែមួយ សម្រាប់ផ្គត់ផ្គង់វត្ថុធាតុដើមដ៏សំខាន់នេះ។

រ៉ែលីចូម រ៉ែនីកែល និងរ៉ែគូបល់ នឹងត្រូវគេផ្ដោតជាសំខាន់បំផុត ដូច្នេះហើយលទ្ធកម្មសរុបរបស់ប្រទេសជាសមាជិករបស់ភ្នាក់ងារថាមពលអន្តរជាតិ ប្រមាណ ៣០ ប្រទេសនឹងត្រូវកំណត់លើប្រភេទរ៉ែទាំងនោះ ហើយភាគរយអប្បបរមាដែលត្រូវផ្គត់ផ្គង់ដល់សមាជិក IEA ក៏នឹងត្រូវបានបង្កើតឡើងផងដែរ។ ទីភ្នាក់ងារថាមពលអន្តរជាតិ កំពុងឆ្លើយតបនឹងសំណើពីក្រុមប្រទេសជី៧ ដើម្បីអភិវឌ្ឍស្តង់ដារមួយចំនួន ក្នុងការកំណត់លទ្ធកម្មរួមគ្នាសម្រាប់ការនាំចូលរ៉ែសំខាន់ៗទាំងនេះ។

សូមរំលឹកថា ទីភ្នាក់ងារថាមពលអន្តរជាតិ ត្រូវបានបង្កើតឡើងដោយក្រុមប្រទេសអភិវឌ្ឍ កាលពីឆ្នាំ១៩៧០ ដោយប្រទេសដែលបានចូលរួមបង្កើតជាង ៥០% គឺជារដ្ឋជាសមាជិកសហភាពអឺរ៉ុប រួមជាមួយប្រទេសមួយចំនួនទៀតដូចជា ប្រទេសជប៉ុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងអូស្ត្រាលី។ ប្រទេសឈីលីដែលជាអ្នកផលិតរ៉ែលីចូមដ៏សំខាន់មួយកំពុងស្ថិតក្នុងដំណើរការស្នើសុំចូលជាសមាជិករបស់ទីភ្នាក់ងារនេះ ខណៈប្រទេសចិនក៏ជាសមាជិកមួយដែរ។

ពាក់ព័ន្ធនឹងសហភាពអឺរ៉ុបវិញគឺថា ប្លុកនេះបាននាំចូលរ៉ែលីចូម ៧៩% មកពីប្រទេសឈីលី នាំចូលរ៉ែគូបល់ ៦៣% មកពីប្រទេសកុងហ្គោ និងបាននាំចូលលោហធាតុកម្រជាង ៨៥% មកពីប្រទេសចិន។ ប្លុកនេះបានកំណត់គោលដៅនៅត្រឹមឆ្នាំ២០៣០ គឺកាត់បន្ថយការពឹងផ្អែកលើប្រទេសនីមួយៗឱ្យតិចជាង ៦៥% នៃការប្រើប្រាស់សារធាតុរ៉ែទាំងនេះ និងបង្កើនការផ្គត់ផ្គង់ពីក្នុងប្រទេសជាសមាជិកប្លុកនេះឱ្យដល់យ៉ាងហោចណាស់ ១០%៕




អត្ថបទបន្ទាប់


អ្នកជំនាញក្នុងឧស្សាហកម្មសណ្ឋាគារអះអាងថា វិស័យសណ្ឋាគារមានភាពរឹងមាំ ខណៈការធ្វើដំណើរក្នុងពិភពលោកកើនឡើង

អ្នកជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ចបានអះអាងថា ឧស្សាហកម្មសណ្ឋាគារនឹងមានកំណើន ខណៈដែលនិន្នាការនៃការធ្វើដំណើរនៅក្នុងពិភពលោកកំពុងតែមានចលនាឡ…

ក្រុមអ្នកវិភាគរំពឹងទុកថា ធនាគារជាតិរបស់ថៃនឹងធ្វើការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងឆ្នាំនេះ

គិតតាំងពីដើមឆ្នាំមកទល់ដើមខែមិថុនានេះ ធនាគារកណ្ដាលរបស់ប្រទេសថៃបានដំឡើងអត្រាកប្រាក់ជាបន្ដបន្ទាប់ចំនួន៣ដងរួចមកហើយ។ ប៉ុន្ដែ សម្រាប់ក្រុមអ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ