វិបត្តិសេដ្ឋកិច្ចស្រីលង្កា

វិបត្តិសេដ្ឋកិច្ចស្រីលង្កា៖ ផ្ទុះបាតុកម្មកាន់តែខ្លាំង ទាមទារប្រធានាធិបតីចុះចេញពីតំណែងក្រោយរដ្ឋមន្ត្រីប្រកាសលាឈប់ជាបន្តបន្ទាប់


ហ្វូងមនុស្ស ដែលខឹងសម្បារចំពោះ ប្រធានាធិបតីស្រីលង្កាលោក ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ដោយបណ្តោយឲ្យវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរនោះ បានបន្តមកប្រមូលផ្តុំគ្នាឡោមព័ទ្ធផ្ទះរបស់សមាជិកសភាជាច្រើននៅពាសពេញទីក្រុងកូឡំបូរដ្ឋធានីរបស់ស្រីលង្កា។
ពលរដ្ឋស្រីលង្កាចេញផ្លូវធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង
ដោយ

ក្រោយ​ការ​សុំ​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រី និង​មន្ត្រី​សំខាន់​ៗ​នៃ​ជួរ​រដ្ឋាភិបាល  ប្រធានាធិបតី​ស្រី​លង្កា បាន​ទម្លាក់​បងប្រុស​របស់​គាត់​ឲ្យ​មក​ធ្វើ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ស្វែងរក​អភិបាល​ធនាគារកណ្តាល​ថ្មី​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​សូ​ម្បី​តែ​ទេសាភិបាល​ធនាគារកណ្តាល​ក៏​បាន​លាឈប់​ផង​ដែរ​នោះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែក​ក្រុម​បាតុករ​រាប់រយ​នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​លំនៅ​ឋាន​ឯកជន​របស់​នាយក​រដ្ឋមន្ត្រី ម៉ា​ហីន​ដា រ៉ា​ចា​ប៉ា​សា (Mahinda Rajapaksa) នៅ​ទីក្រុង តាំង​ហ្គា​ឡេ​(Tangalle) ភាគ​ខាងត្បូង​ប្រទេស​ស្រី​លង្កា​។ លោក Mahinda ដែល​ជា​បងប្រុស​របស់​ប្រធានាធិបតី​ស្រី​លង្កា លោក រ៉ា​ចា​ប៉ាក់​សា មិន​បាន​ស្នាក់​នៅផ្ទះ​ទេ​នៅ​ពេល​នោះ ពោល​គឺ​លោក​កំពុង​ស្ថិត​នៅ​ទីក្រុង​កូ​ឡុំ​បូ ដែល​កំពុង​ផ្ទុះ​ការ​តវ៉ា​ដូច​គ្នា​ដែរ​។ ហ្វូង​មនុស្ស​ក៏​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ផ្ទះ​របស់​សមាជិក​សភា​ចំនួន​៦​រូប​ផ្សេង​ទៀត និង​នៅ​ជុំវិញ​ទីស្នាក់ការ​គណៈបក្ស​របស់​ប្រធានាធិបតី​បច្ចុប្បន្ន​។

ក្រោយ​ការ​ស្នើ​លាលែង​ពី​តំណែង​របស់​ក្រុម​រដ្ឋមន្ត្រី​របស់​ស្រី​លង្កា ក្រុម​បាតុករ​ជា​ច្រើន​បាន​ទាមទារ​កាន់តែ​ខ្លាំង ឱ្យ​មានការ​បណ្តេញ​លោក Rajapaksa ចេញពី​តំណែង​ប្រធានាធិបតី​ផង​ដែរ​។ យ៉ាងណាមិញ ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រធានាធិបតី​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រដ្ឋមន្ត្រី​ថ្មី​ចំនួន​បួន​នាក់​ត្រូវ​បាន​តែងតាំង ដើម្បី​ធានា​ថា សភា និង​កិច្ចការ​ផ្សេង​ទៀត​អាច​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​ស្របច្បាប់​រហូត​ដល់​គណៈរដ្ឋមន្ត្រី​ពេញលេញ​មួយ ត្រូវ​អាច​ស្បថ​ចូល​កាន់​តំណែង​បាន​។ 


ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រធានាធិបតី​បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋមន្ត្រី​យុត្តិធម៌​លោក អា​លី សា​ប្រ៊ី (Ali Sabry) ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជំនួស​លោក បា​ស៊ី​ល រ៉ា​ចា​ប៉ាក​សា (Basil Rajapaksa) ដែល​ជា​ប្អូនប្រុស​របស់​ប្រធានាធិបតី ហើយ​ដែល​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក្នុង​ខែ​នេះ ដើម្បី​ពិភាក្សា​ជាមួយ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) លើ​កម្មវិធី​កម្ចី​ថ្មី​មួយ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍ បន្ទាប់​ពី​មន្ត្រី​សុំ​លាលែង​ច្រើន​ពេក ប្រធានាធិបតី​ស្រី​លង្កា បាន​ប្រ​កូក​ប្រកាស​រក​អ្នកនយោបាយ ដែល​មាន​សម្លេង​នៅ​ក្នុង​សភា​ឲ្យ​មក​ជុំ​សាមគ្គី​រក​ច្រកចេញ​សម្រាប់​វិបត្តិ​ដ៏​ផុយ​ស្រួយ​នៅ​ក្នុង​ប្រទេស​។ ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​ទី​០៥​មេ​សា គណៈបក្សប្រឆាំង​ស្រី​លង្កា បាន​ច្រាន​ចោលការ​អញ្ជើញ​របស់​ប្រធានាធិបតី ហើយ​ថែម​ទាំង​បាន​ជំរុញ​ឱ្យ​មានការ​លាលែង​ពី​តំណែង​ថែម​ទៀត​។ បក្ស​ប្រឆាំង​បាន​ស្តីបន្ទោស​បក្ស​កាន់​អំណាច ជុំវិញ​ការ​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ ខ្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ​។

អគ្គិសនី​ក៏​ត្រូវ​បាន​គេ​កាត់​ផ្តាច់​អស់​ជា​ច្រើន​ម៉ោង​នៅ​រៀងរាល់ថ្ងៃ​ដោយសារ​ខ្វះខាត​ថាមពល ខណៈ​បាតុកម្ម​កំពុង​រីក​រាលដាល​ស្ទើរ​ពាសពេញ​ប្រទេស​ទៅ​ហើយ បើ​ទោះបីជា​រដ្ឋអំណាច​បាន​ដាក់​បម្រាម​គោចរ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ ស្រប​ពេល​ដែល​ប្រទេស​ក៏​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ក្នុង​ភាព​អាសន្ន​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុងសៀងហៃបន្តវិធានការបិទខ្ទប់ បន្ទាប់ពីបានរកឃើញករណីឆ្លងកូវីត ១៩ កើនឡើងកាន់តែច្រើន

ព័ត៌មាន
ទីក្រុងសៀងហៃដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ចិន បានពង្រីកការរឹតបន្តឹងលើការដឹកជញ្ជូននៅពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីការធ្វើតេស្តយ៉ាង…

កូរ៉េខាងជើងថា ខ្លួននឹងបាញ់នុយក្លេអ៊ែរឱ្យតែកូរ៉េខាងត្បូងហ៊ានវាយប្រហារខ្លួនមែននោះ

ព័ត៌មាន
លោកស្រី គីម យ៉ូ ជុង ជាប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ