វិស័យសេដ្ឋកិច្ច

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគ្រប់គ្រងដោយក្រុមគ្រួសារត្រកូលមហាសេដ្ឋី ស៊ីណាវ៉ាត្រា ហើមស្រកទៅតាមស្ថានភាពនយោបាយ


ការហើមស្រក នៃតម្លៃភាគហ៊ុន របស់ក្រុមគ្រួសារត្រកូលមហាសេដ្ឋីថៃ ស៊ីណាវ៉ាត្រា ត្រូវបានគេកត់សម្គាល់ឃើញថា មានការប្រែប្រួលទៅតាមស្ថានភាពនយោបាយក្នុងប្រទេសថៃ ពិសេស នៅពេលដែលមានការដក និងតែងតាំងនាយករដ្ឋមន្ត្រី២រូបចុងក្រោយ កាលពីខែសីហា ពោលគឺជាពេលមួយដែលលោក សេដ្ឋា វីស៊ីន ត្រូវបានបណ្តេញចេញពីតំណែងនាយករដ្ឋមន្ត្រី ហើយលោកស្រី ផេថង ថាន ស៊ីណាវ៉ាត្រា បានកើនកាន់តំណែងបន្តពីលោក សេដ្ឋា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យសេដ្ឋកិច្ច
ដោយ

នៅមុនពេលតុលាការធម្មនុញ្ញថៃ បានចេញសាលក្រមបណ្ដេញលោក សេដ្ឋា ពីតំណែង នាយករដ្ឋមន្ត្រី តម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនអចលនទ្រព្យ Sansiri របស់លោក សេដ្ឋា ដែលបានចុះបញ្ជីនៅផ្សារហ៊ុនក្រុងបាងកក បានចាប់ផ្តើមធ្លាក់ចុះរហូតដល់ ៣% នៅពេលនោះ ខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ SC Asset មួយទៀតបានឡើងរហូតដល់ ៧,៨% នៅពេលនោះ។

ក្រុមហ៊ុន SC Asset ត្រូវបានគ្រប់គ្រងដោយក្រុមគ្រួសារត្រកូល ស៊ីណាវ៉ាត្រា ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនបាងកក ជាមួយនឹងមូលធនទីផ្សារសរុបប្រហែលជិត ៤០០ លានដុល្លារ។

ទ្រព្យសម្បត្តិរបស់ត្រកូល ស៊ីណាវ៉ាត្រា ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ២ពាន់២រយ​ពាន់លានដុល្លារ ជាហេតុធ្វើឱ្យពួកគេជាប់ចំណាត់ថ្នាក់ទី១១ នៅក្នុងបញ្ជីទស្សនាវដ្ដីហ្វប (Forbes) ជាគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសថៃ។

នៅក្នុងប្រទេស ដែលគណបក្សនយោបាយជាច្រើនត្រូវបានគ្រប់គ្រងដោយគ្រួសារអ្នកមានទ្រព្យធននោះ ទំនាក់ទំនងអាជីវកម្មរបស់ត្រកូល ស៊ីណាវ៉ាត្រា គឺត្រូវបានគេមើលឃើញថា ជាតំណាងឱ្យទំនាក់ទំនងដ៏អាក្រក់រវាងអំណាច និងលុយកាក់។

ជាក់ស្ដែង គណបក្សឆ្ពោះទៅមុខបានឈ្នះការបោះឆ្នោតនាំមុខគេកាលពីឆ្នាំមុន ដើម្បីដឹកនាំប្រទេសថៃ ប៉ុន្តែ ពេលខ្លះកង្វះខាតទ្រព្យធន់ ឬខ្វះទំនាក់ទំនងនឹងអ្នកមានលុយកាក់មហាសាល ក៏ជាការបង្ហាញឲ្យឃើញពីភាពទន់ខ្សោយផ្នែកសមត្ថភាពធ្វើការដែរ។ នេះបើតាមការគូបញ្ជាក់ដោយសារព័ត៌មាន Nikkei Asia។

ការបិទបាំងពីអំពើពុករលួយពីអតីតកាលមកលើក្រុមគ្រួសាររបស់លោកស្រី ផេថងថាន នឹងបង្ហាញពីបញ្ហាប្រឈមសម្រាប់នាយករដ្ឋមន្ត្រីក្មេងបំផុតរបស់ថៃ រូបនេះ ហើយភាពស្មុគស្មាញមួយទៀត គឺថា ឪពុករបស់លោកស្រី គឺលោក ថាក់ស៊ីន ជាអតីតនាយករដ្ឋមន្ត្រីថៃ កំពុងមានឥទ្ធិពលកាន់តែខ្លាំងឡើងទៅលើរដ្ឋាភិបាលរបស់លោកស្រីថែមទៀត។

ទោះយ៉ាងណា ញត្តិដែលបានលើកឡើងពីទំនាស់ផលប្រយោជន៍ ត្រូវបានគេដាក់ប្ដឹងប្រឆាំងនឹងលោកស្រី ផេថងថាន រួចហើយតាំងពីពេលដែលលោកស្រីឈ្នះការបោះឆ្នោតសភាមក ហើយញ្ញតិនេះ ស្រដៀងនឹងបណ្ដឹងដែលគេធ្លាប់ប្ដឹងប្រឆាំងលោកថាក់ស៊ីន កាលពីពេលនៅជានាយករដ្ឋមន្ត្រីចន្លោះពីឆ្នាំ២០០០ ដល់២០០៦ដែរ។

សកម្មជន នយោបាយ លោក សុនឌី លីមថុងគល់ បានបញ្ជាក់ថា លោកកំពុងស្វែងរកការប្រព្រឹត្តកំហុសក្រមសីលធម៌នៅក្នុងការដឹកនាំរាជរដ្ឋាភិបាលរបស់ត្រកូលគ្រួសារថាក់ស៊ីននេះ ខណៈដែលលោកក៏ជាអ្នកធ្លាប់ដឹកនាំការតវ៉ាដកលោកថាក់ស៊ីនចេញពីតំណែងកាលពីឆ្នាំ២០០៦ដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនសាជីវកម្មធំមួយនៅប្រទេសថៃ ប្រមូលទិញប្រេងឆាដែលប្រើរួច សម្រាប់កែច្នៃធ្វើជាប្រេងសម្រាប់ចាក់យន្តហោះ

ក្រុមហ៊ុនថាមពល Bangchak ដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រថៃ បានបង្ហាញពីគោលបំណងប្រមូលទិញប្រេងឆាចម្អិនអាហារ ដែលគេប្រើរួច ដើម្បីធ្វើជាវត្ថុធ…

ខណៈដែលប្លុកប្រទេស BRICS សម្រុកទិញចូលមាស បណ្ដាធនាគារលោកខាងលិច បែរជាបន្តលក់ចេញមាស

ប្លុកប្រទេស BRICS និងបណ្ដាសម្ព័ន្ធមិត្តថ្មីៗរបស់ខ្លួនបាននិងកំពុងសម្រុកទិញចូលមាសយ៉ាងសម្បើមមិនធ្លាប់មាន ដែលបានធ្វើឱ្យរង្គោះរង្គើដល់ប្រព័ន្ធហិរញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ