វិស័យកសិកម្ម

តើវិនិយោគិនក្នុងស្រុកគួរងាកពីវិស័យអចលនទ្រព្យមកវិនិយោគលើការកែច្នៃកសិផល ឬយ៉ាងណា ក្រោយកម្ពុជា


វិស័យកសិកម្មជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែទោះជាបែបនេះក្តី គេសង្កេតឃើញថា អ្នកមានធនធានមួយចំនួននៅកម្ពុជា ហាក់មើលរំលង និងមិនសូវចាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យនេះនោះទេ។ តែយ៉ាងណាអ្នកជំនាញរំពឹងថា នៅក្រោយពេលវិស័យអចលនទ្រព្យកម្ពុជា ស្ថិតក្នុងសភាពទ្រឹង នោះអ្នកមានធនធានមួយចំនួននឹងងាកទៅវិនិយោគក្នុងវិស័យកសិកម្មកាន់តែច្រើន ជាពិសេសលើការកែច្នៃផលិតផលកសិកម្មតែម្តង។
វិស័យកសិកម្ម
ដោយ

លោក ច័ន្ទ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយកត់សម្គាល់ឃើញថា ការវិនិយោគលើការកែច្នៃក្នុងវិស័យកសិកម្មនៅកម្ពុជា បច្ចុប្បន្ន ហាក់នៅមានកម្រិតតិចតួចនៅឡើយ ដែលទាមទារឱ្យមានការចូលរួមពីអ្នកមានធនធានបន្ថែមទៀត។ តែយ៉ាងណា អ្នកជំនាញរូបនេះជឿជាក់ថា ក្រោយទីផ្សារអចលនទ្រព្យដែលមានការពេញនិយមខ្លាំងកាលពីប៉ុន្មានឆ្នាំមុនកំពុងស្ថិតក្នុងសភាពទ្រឹង នឹងជំរុញឱ្យវិនិយោគិនធំៗនៅកម្ពុជា ងាកទៅវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃកសិផលកាន់តែច្រើន ដែលនឹងជួយឱ្យវិស័យកសិកម្មផ្តល់តម្លៃបន្ថែមកាន់តែខ្ពស់ទៅក្នុងចរន្តសេដ្ឋកិច្ច។ ដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព អ្នកជំនាញរូបនេះ យល់ឃើញថា រដ្ឋាភិបាល និងពាក់គីពាក់ព័ន្ធគួរបង្កើនការជួយជ្រោមជ្រែងបន្ថែមដល់អ្នកប្រតិបត្តិនៅក្នុងវិស័យនេះ និងជំរុញឱ្យមានការចងសម្ពន្ធភាពរវាងវិស័យឯកជនជាមួយកសិករផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានវាយតម្លៃថា វិស័យកសិកម្មកម្ពុជា ដល់ដំណាក់កាលដែលត្រូវចាប់ផ្តើមមូលដៃអាវលាត់ជើងខោប្រឡូកចូលឱ្យកាន់តែជ្រៅក្នុងទីផ្សារហើយ ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយថៃ តែម្តង ដ្បិតវាជាឱកាសមួយដ៏ល្អសម្រាប់វិនិយោគិនក្នុងស្រុក។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើកម្ពុជា មិនភ្ញាក់ស្មារតី និងចាប់យកឱកាសនាពេលនេះទេ នោះវិស័យកសិកម្មរបស់កម្ពុជានឹងខកខានឱកាសធំក្នុងការជំរុញការរីកចម្រើនរបស់ខ្លួនទៅថ្ងៃអនាគត។

ពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យកសិកម្មនេះដែរ អ្នកឧកញ៉ា ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡុង ស្រេង អ៊ិនធឺណេសិនណល និងជាអ្នកជំនួញក្នុងវិស័យកសិកកម្មដ៏ល្បីល្បាញមួយរូបបានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ គួរសិក្សា និងកំណត់ឱ្យបានច្បាស់ពីបរិមាណ និងប្រភេទកសិផលដែលមានតម្រូវការនៅលើទីផ្សារពិភពលោក ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគក្នុងការផលិតសម្រាប់នាំចេញឱ្យបានចំគោលដៅ។

គួរជម្រាបថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជា រកចំណូលបានជាង២,៨ពាន់លានដុល្លារពីការនាំចេញកសិផលជាង៧,៨លានតោនទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាង២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលរឹតបន្តឹង និងបង្កើតការត្រួតពិនិត្យលើគុណភាពទំនិញនាំចូលពីថៃ ក្រោយពលរដ្ឋបារម្ភថៃ ប្រើសារធាតុគីមីដាក់ក្នុងផលិតផល

ក្រោយកម្ពុជា ទទួលរងការរំលោភបំពានពីការឈ្លានពានរបស់កងទ័ពថៃ ជាពិសេសក្រោយកងទ័ពថៃ ប្រើប្រាស់សព្វាវុធធុនធំ និងអាវុធ ដែលច្បាប់អន្តរជាតិ ហាមឃ…

តើនរណាអាចជាបេក្ខភាពជំនួសតំណែងមេបញ្ជាការភូមិភាគ២ថៃ ក្រោយរូបគេចូលនិវត្តន៍?

ស្របពេលឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតឃ្លាំង (Boonsin Padklang) មេបញ្ជាការភូមិភាគ២របស់ថៃ នឹងត្រូវដល់ពេលចូលនិវត្តន៍នៅចុងខែកញ្ញា ដ៏ខ្លីខាងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ