សៀមរាបខ្សត់ភ្ញៀវទេសចរទៅកម្សាន្តនៅមួយរយៈចុងក្រោយ!

ហេតុអ្វីនៅមួយរយៈចុងក្រោយហាក់ខ្សត់ភ្ញៀវទេសចរទៅកម្សាន្តនៅរមណីយដ្ឋានអង្គរខេត្តសៀមរាប?


យើងសង្កេតឃើញថានៅមួយរយៈចុងក្រោយនេះហាក់ខ្សត់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តសៀមរាប ជាពិសេសរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរដ៏ល្បីល្បាញរបស់កម្ពុជា។ ពាក់ព័ន្ធការខ្សត់ភ្ញៀវទេសចរទៅកម្សាន្តនេះត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍វាយតម្លៃថា អាចបណ្តាលមកពីរដូវនេះរដូវខ្សត់ភ្ញៀវទេសចរ គួបផ្សំចំនួនភ្ញៀវទេសចរជនជាតិចិន ដែលធ្លាប់ឈរកំពូលតារាងមានការធ្លាក់ចុះ។
សៀមរាបខ្សត់ភ្ញៀវទេសចរទៅកម្សាន្តនៅមួយរយៈចុងក្រោយ!
ដោយ

ការខ្វះភាពច្នៃប្រឌិតបន្ថែម និងការផ្តល់សេវាកម្មទេសចរណ៍ផ្តោតខ្លាំងពេកលើភ្ញៀវទេសចរបរទេស ក៏អាចជាមូលហេតុមួយធ្វើឲ្យខ្សត់ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តនេះផងដែរ។ យ៉ាងណាមិញ អ្នកជំនាញ ស្នើឲ្យអាជ្ញាធររៀបចំ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីៗបន្ថែម និងកែប្រែទម្លាប់មិនល្អមួយចំនួន។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាដែលជាអ្នកតាមដាន និងរកទទួលទានក្នុងវិស័យទេសចរណ៍ទទួលស្គាល់ថា ចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍នានានៅខេត្តសៀមរាប ពិតមានការធ្លាក់ចុះមែននៅមួយរយៈកន្លងមកនេះ។ ការធ្លាក់ចុះនេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺអាចបណ្តាលមកពីការធ្លាក់ចុះចំនួនភ្ញៀវទេសចរចិនដែលធ្លាប់ឈរលំដាប់ទី១ ដែលបានមកកម្សាន្តនៅខេត្តសៀមរាបច្រើនជាងគេនៅពេលមានវិបត្តិកូវីដ-១៩ កើតឡើង។ ម្យ៉ាងវិញទៀត គឺដោយសាររដូវនេះជារដូវភ្លៀង ដែលធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិ ជាពិសេសនៅប៉ែកអឺរ៉ុបមិនចង់មកកម្សាន្តនៅកម្ពុជា។ បើតាមការអះអាងរបស់លោកជំទាវ ឆាយ ស៊ីវលីន កម្ពុជាបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងរៀបចំបានយ៉ាងល្អក្នុងការត្រៀមទទួលភ្ញៀវទេសចរជនជាតិចិន ក្រោយប្រទេសនេះប្រកាសបិទបញ្ចប់វិធានការគ្មានកូវីដ-១៩ របស់ខ្លួន តែអ្វីៗហាក់ផ្ទុយពីការទន្ទឹងរង់ចាំរបស់កម្ពុជា។

ជុំវិញបញ្ហានេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាកត់សម្គាល់ឃើញថា ការខ្សត់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តនៅខេត្តសៀមរាបនៅមួយរយៈចុងក្រោយនេះ គឺដោយសារខេត្តសៀមរាបមានការផ្តោតខ្លាំងទៅលើភ្ញៀវទេសចរបរទេស ស្របពេលដែលបច្ចុប្បបន្នស្ថានភាពទេសចរណ៍ពិភពលោកមិនទាន់មានភាពល្អប្រសើរ។ ម្យ៉ាងទៀត ភ្ញៀវទេសចរក្នុងស្រុកភាគច្រើនចូលចិត្តដើរលេងកម្សាន្តនៅតាមតំបន់មាត់សមុទ្រជាងតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និងចូលចិត្តដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ថ្មីៗ។ យ៉ាងណាមិញអ្នកជំនាញរូបនេះស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធគួរស្វែងរក និងបង្កើតតំបន់ទេសចរណ៍បែបធម្មជាតិ សហគមន៍ និងអេកូទេសចរណ៍ថ្មីៗបន្ថែម នៅក្បែរតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរ ដើម្បីធ្វើកាន់តែសម្បូរបែបក្នុងការទាក់ទាញភ្ញៀវទេសចរ។ ជាមួយគ្នានេះលោក ធួន ស៊ីណាន ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធកែប្រែនិងលុបំបាត់ចំណុចខ្វះខាតមួយចំនួនពាក់ព័ន្ធបរិស្ថាន សេវាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក្មេងសុំទាន និងការចាក់ធុងបាស់នៅតាមតំបន់ទេសមួយចំនួនជាដើម។

គួរបញ្ជាក់ថា ក្នុងរយៈ៨ខែកន្លងទៅកម្ពុជាបានលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀសដល់ភ្ញៀវទេសចរបរទេសបានចំនួន៤៩ម៉ឺន៨ពាន់នាក់ ដោយគិតជាប្រាក់មានចំនួនជាង២៣លានដុល្លារអាមេរិក កើនឡើងជាង៤០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ៕




អត្ថបទបន្ទាប់


ទុនកម្ចី ដែលមានភាពអនុគ្រោះ កំពុងជំរុញឱ្យការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជាកើនឡើង

ការប្រើប្រាស់ថាមពលស្អាត ឬថាមពលកកើតឡើងវិញ កំពុងត្រូវបានជំរុញលើកទឹកចិត្តដោយរដ្ឋាភិបាលនៅតាមបណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោក ដោយក្នុងនោះ …

សម្តេច ហ៊ុន ម៉ាណែត ចូលមហាសន្និបាត UN នៅញូយ៉ក ខណៈអ្នកជំនាញមិនរំពឹងខ្ពស់បាន GSP មកវិញនោះទេ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមមហាសន្និបាតអង្គក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ