កិច្ចព្រមព្រៀងសន្តិភាព

លោក ត្រាំ ហៅមេដឹកនាំប្រទេសចំនួនពីរ ឱ្យមកចុះកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះ៣៥ឆ្នាំរវាងប្រទេសទាំងពីរ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានហៅមេដឹកនាំប្រទេសអាហ្ស៊ែបៃហ្សង់ និងប្រទេសអាម៉េនី មកកាន់សេតវិមានសហរដ្ឋអាម៉េរិក ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះរយៈពេល៣៥ឆ្នាំរវាងប្រទេសទាំងពីរ និងដើម្បីបង្កើនឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក នៅតំបន់កូកាស ភាគខាងត្បូង (South Caucasus) ដែលជាតំបន់យុទ្ធសាស្ត្រសម្រាប់ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងមហាយក្សចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
កិច្ចព្រមព្រៀងសន្តិភាព
ដោយ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានហៅលោក អ៊ីហាម អាលីយ៉េវ (Ilham Aliyev) ប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ និងលោក នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) នាយករដ្ឋមន្ត្រីនៃប្រទេសអាម៉េនី មកកាន់សេតវិមាន ដើម្បីឱ្យចុះកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះ៣៥ឆ្នាំរវាងប្រទេសទាំងពីរ ដែលរួមបញ្ចូលទាំងគម្រោងកសាង វិថី ដូណាល់ ត្រាំ សម្រាប់សន្តិភាព និងវិបុលភាពអន្តរជាតិ (TRIPP) ដែលជាវិថីប្រវែង៤៣ គីឡូម៉ែត្រ តភ្ជាប់ប្រទេសអាហ្ស៊ែបៃហ្សង់ ទៅកាន់តំបន់ព្រំដែនរបស់តួកគីផងដែរ។

បេសកជនពិសេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក ស្ទេវ វីតខូហ្វ (Steve Witkoff) បានធ្វើកិច្ចការ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាដៃគូផ្តាច់មុខរវាងសហរដ្ឋអាម៉េរិក និងប្រទេសអាម៉េនី ដែលក្រុមហ៊ុនអាម៉េរិក នឹងអភិវឌ្ឍវិថីខាងលើនេះ និងដំណើរការគ្រប់គ្រងវារយៈពេល៩៩ឆ្នាំ ដោយមិនរំលោភលើអធិបតេយ្យភាពអាម៉េនី។

ការស្ថាបនាវិថីខាងលើនេះនឹងជួយបង្កើនឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក នៅចំច្រករបៀងកណ្ដាល ដែលជាផ្លូវពាណិជ្ជកម្មរវាងអឺរ៉ុប និងមហាយក្សចិន ដែលអាចនឹងទាញចំណាប់អារម្មណ៍ឱ្យងាកចេញពីគំនិតផ្ដួចផ្ដើមហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវាត់ និងផ្លូវ របស់មហាយក្សចិន​។ ក្រុមអ្នកវិភាគបានលើកឡើងថា កត្តានេះនឹងពង្រឹងឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក នៅទូទាំងពិភពលោក ជាពិសេសនៅក្នុងការប្រកួតប្រជែងនឹងមហាយក្សចិន។

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកមានមោទនភាពដែលបានក្លាយជាប្រធានាធិបតីនៃសន្តិភាព។ ​ជាការកត់សម្គាល់ លោក កំពុងគំរាមរុស្ស៊ី ឱ្យឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន ឱ្យបានឆាប់ ហើយលោក ក៏ជាអ្នកផ្ដួចផ្ដើម និងបញ្ជាឱ្យកម្ពុជា-ថៃ ឈានដល់បទឈប់បាញ់ភ្លាមៗដោយឥតលក្ខខណ្ឌផងដែរ រហូតកម្ពុជា គាំទ្រ លោក ត្រាំ សម្រាប់បេក្ខភាពពានរង្វាន់ណូបែលសន្តិភាព ដើម្បីបង្ហាញការដឹងគុណដែលលោកបានជួយដល់កម្ពុជា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទេសាភិបាលធនាគារកណ្ដាលអាម៉េរិក គាំទ្រឱ្យមានការបញ្ចុះអត្រាការប្រាក់ចំនួន៣លើកនៅឆ្នាំ២០២៥ នេះ

ទេសាភិបាលធនាគារកណ្តាលអាម៉េរិក លោកស្រី មីឆែល បូមែន (Michelle Bowman) គាំទ្រឱ្យធនាគារកណ្តាលអាម៉េរិក មានការបញ្ចុះអត្រាការប្រាក់ចំនួន៣លើ…

លំហូរទុនវិនិយោគផ្ទាល់របស់ចិន ធ្លាក់ចុះ ១០% នៅត្រីមាសទី២ ឆ្នាំនេះ តើមកពីមូលហេតុអ្វី?

ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក ទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសត្រឹមតែជិត៩ពាន់លានដុល្លារប៉ុណ្ណោះនៅត្រីមាសទី២ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ