កំពង់ផែ

តើការកើនឡើងប្រាក់ចំណូលរបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ជាង២៤% បានឆ្លុះបញ្ចាំងយ៉ាងណាពីកំណើនពាណិជ្ជកម្មរបស់កម្ពុជា?


កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រកចំណូលបានជាង១១០លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤ កន្លងទៅនេះ មានការកើនឡើងជាង២៤% បើធៀបនឹងចំណូលដែលទទួលបានកាលពីឆ្នាំ២០២៣។ តើអ្នកជំនាញមានការវាយតម្លៃបែបណាចំពោះកំណើននេះ ហើយវាបានឆ្លុះបញ្ចាំយ៉ាងណាដល់កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា?
កំពង់ផែ
ដោយ

របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ទទួលបានទំនិញឆ្លងកាត់ចេញ-ចូលសរុបប្រមាណ៩,៦លានតោន និងរកចំណូលបានជាង១១០លានដុល្លារ មានការកើនឡើងជាង២៤% បើធៀបនឹងឆ្នាំ២០២៣ ដែលមានត្រឹមតែប្រមាណជិត៨៩លានដុល្លារ។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស ខេមបូឌា បានចាត់ទុកកំណើនទំនិញឆ្លងកាត់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កាលពីឆ្នាំមុន ជាការឆ្លុះបញ្ចាំងពីកំណើន និងការរីកចម្រើននៃកិច្ចពាណិជ្ជកម្មរបស់កម្ពុជា បើទោះបីជាពិភពលោករួមទាំងកម្ពុជា បានទទួលរងនូវផលប៉ះពាល់ជាច្រើនពីឥទ្ធិពលនៃបញ្ហាសង្រ្គាម ពិសេសបានធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកមានការកើនឡើងយ៉ាងគំហុកកាលពីឆ្នាំមុន។ បើតាមអ្នកជំនាញរូបនេះ ការដឹកជញ្ជូនទំនិញរបស់កម្ពុជា ដែលមានការកើនឡើងខ្លាំងនៅមួយរយៈចុងក្រោយនេះភាគច្រើនស្ថិតក្នុងវិស័យកសិកម្ម។

​គួរជម្រាបថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង៥៥ពាន់លានដុល្លារ មានការកើនឡើងជិត១៦% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង២៦ពាន់លានដុល្លារ កើនឡើងជិត១៤% ខណៈការនាំចូលមកកម្ពុជាវិញ មានទឹកប្រាក់ជាង២៨ពាន់លានដុល្លារ កើនឡើងជាង១៧%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕




អត្ថបទបន្ទាប់


គ្រាប់ស្វាយចន្ទីមានតម្លៃល្អប្រសើរនៅដើមឆ្នាំនេះ តែដើមចន្ទីរបស់កសិករកំពុងជួបបញ្ហាគាំងក្ដិប

ទីផ្សារគ្រាប់ស្វាយចន្ទីនៅដើមដៃឆ្នាំនេះ ត្រូវបានឈ្មួញទិញក្នុងតម្លៃជាង៦ពាន់រៀល ក្នុង១គីឡូក្រាម មានភាពល្អប្រសើរជាងដើមឆ្នាំមុន។ ទោះបីតម្លៃនៅដើម…

តើអឺរ៉ុបមានផែនការយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីស្ដារឧស្សាហកម្មដែលកំពុងដាំក្បាលចុះ និងបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយអាម៉េរិក និងចិន?

គណៈកម្មការអឺរ៉ុប កាលពីពេលថ្មីៗបានដាក់ចេញផែនការយុទ្ធសាស្ត្រមួយចំនួន ដើម្បីស្ដារឧស្សាហកម្មដែលកំពុងដាំក្បាលចុះ និងបង្កើនសមត្ថភាពប្រកួតប្រជែងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ