អត្ថបទក្រុមហ៊ុន

Simmons ប្រារព្ធខួប ១២ ឆ្នាំនៅកម្ពុជាជាមួយក្រុមហ៊ុន RS Residence


ក្រុមហ៊ុនពូក Simmons ជាពូកម៉ាកល្បីឈានមុខគេពីសហរដ្ឋអាមេរិក និងត្រូវបានសម្ពោធដំបូងក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១២ ក្រោមភាពជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុន RS Residence ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ពូក និងគ្រឿងសង្ហារឹមឈានមុខគេមួយនៅប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក ម៉ាកយីហោនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ហើយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនពូក Simmons បានប្រារព្ធខួប១២ឆ្នាំ នៃការឈរជើងនៅលើទីផ្សារកម្ពុជាជាមួយក្រុមហ៊ុន RS Residence។
Simmons ប្រារព្ធខួប ១២ ឆ្នាំនៅកម្ពុជាជាមួយក្រុមហ៊ុន RS Residence
ដោយ
អំពី RS Residence

ដើម្បីបង្កើតព្រឹត្តិការណ៍ដ៏សំខាន់នាឱកាសគម្រប់ខួប ១២ឆ្នាំនេះ ពូក Simmons បានចេញលក់​ផលិតផលថ្មី​ម៉ូដែល​ Simmons Beautyrest Pride ប្រើបច្ចេកវិទ្យា Simmons Original Pocketed Coil® Technology ដែលផ្តល់នូវអត្ថប្រយោជន៍ដំណេកឥតរំខាន Do-Not-Disturb សម្រាប់អតិថិជន។ ពូក Simmons Beautyrest Pride ត្រូវបានផលិតឡើងយ៉ាងស្រស់ស្អាត និងល្អឥតខ្ចោះ ជាពិសេសជាមួយនឹងអេប៉ុងដែលមានប្រសិទ្ធភាពខ្ពស់ ផ្ទៃពូកទន់ល្មើយ ដើម្បីផ្តល់នូវផាសុកភាពបន្ថែមដល់អតិថិជន។

លោក Aloysius Chew អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា ការឈានដល់ខួបលើកទី១២ នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់យីហោពូក Simmons នៅព្រះរាជាណាចក្រអច្ឆរិយៈនេះ។ លោកមានប្រសាសន៍យ៉ាងដូច្នេះថា «យើងសូមថ្លែងអំណរគុណចំពោះដៃគូដ៏មានតម្លៃរបស់យើងគឺក្រុមហ៊ុន RS Residence សម្រាប់ការទទួលស្គាលពីសារៈសំខាន់នៃពូកលំដាប់ថ្នាក់ខ្ពស់ និងការប្តេជ្ញាចិត្តមោះមុត​ក្នុងការនាំយកដំណេកដ៏ល្អរបស់ពូក Simmons មកជូនប្រជាជនកម្ពុជា។ ជាងមួយទសវត្សរ៍កន្លងទៅនេះ យើងបានទទួលនូវការបញ្ជាក់ពីគុណភាពដ៏អស្ចារ្យជាច្រើន​ពីអតិថិជន របស់យើង ក៏ដូចជាសណ្ឋាគារដ៏មានកិត្យានុភាពជាច្រើនដែលបានប្រើប្រាស់ពូក Simmons។»

លោក Aloysius Chew បានបន្តទៀតថា «ដើម្បីជាសារថ្លែងអំណរគុណចំពោះវត្តមានពូក Simmons ១២ឆ្នាំនៅក្នុងប្រទេសដ៏ស្រស់ស្អាតនេះ យើងបានសម្រេចចិត្តបើកដំណើរការ ពូក Simmons ​Beautyrest® Pride ដើម្បីនាំយកការគេងប្រកប​ដោយគុណភាពល្អ​មកកាន់​បន្ទប់គេងរបស់អ្នក។ យើងសង្ឃឹមថាពូកនេះនឹងក្លាយជាការវិនិយោគដ៏សក្តិសម ​​ដែលអាចឱ្យអ្នកប្រើប្រាស់​ឈានជើងចូលទៅក្នុងពិភពនៃពូក Simmons ​​ និងរីករាយជាមួយអត្ថប្រយោជន៍​នៃដំណេកឥតរំខានពិតប្រាកដ។»

​សូមបញ្ជាក់ថា អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ កាន់តែយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាព​ផ្ទាល់ខ្លួន​របស់គាត់ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាតសកលលោកកន្លងមកនេះ។ សុខភាពគឺជាការផ្តោតសំខាន់មួយ ហើយការសម្រេចបាននូវការគេងប្រកបដោយគុណភាព គឺជាជំហានដំបូងក្នុងការទទួលបានសុខភាពល្អ។ ពូកដើរតួនាទីយ៉ាងសំខាន់ក្នុង​ការផ្តល់នូវការគេង​ប្រកបដោយគុណភាពដល់អ្នកប្រើប្រាស់។

លោក ជា មុនី អគ្គនាយកក្រុមហ៊ុន RS Residence បានមានប្រសាសន៍ថា «យើងរីករាយ និងមានមោទនភាពដែលបានសហការជាដៃគូ ចែកចាយផ្តាច់មុខប្រចាំប្រទេសកម្ពុជា។ ពូក Simmons ជាម៉ាកយីហោពូកដែលមានកេរិ៍ដំណែលយូរអង្វែង​លំដាប់អន្តរជាតិឈានមុខគេ​របស់ពិភពលោក ​​ ​ដែលត្រូវបានជឿទុកចិត្តដោយអ្នកប្រើប្រាស់ក្នុងរយៈពេល១៥៣ឆ្នាំ​ចុងក្រោយនេះ។»
លោកបានបន្ថែមថា «យើងមានមោទនភាពក្នុងនាមជាអ្នកចែកចាយផ្តាច់មុខរបស់ពូក Simmons នៅក្នុងប្រទេសកម្ពុជា។​ ហើយសង្ឃឹមថានឹងបន្តនាំយកនូវបទពិសោធន៍​នៃការគេងប្រកប​ដោយ​គុណភាពខ្ពស់ដល់អ្នកប្រើប្រាស់របស់យើងសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត”»

ពូក Simmons ជាម៉ាកពូកប្រណិតលំដាប់ខ្ពស់សម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ​ ហើយ Simmons ក៏ជាក្រុមហ៊ុនផ្គត់ផ្គង់ពូកឲសណ្ឋាគារលំដាប់ផ្កាយ 5 និងផ្កាយ 6 ដ៏ប្រណិតជាច្រើននៅ​ទូទាំងពិភពលោក។ ដោយសារមានការជឿរជាក់និងទុកចិត្តចំពោះម៉ាកយីហោដ៏ល្បីល្បាញនេះ ពូក Simmons គឺជាអ្នកផ្គត់ផ្គង់ពូកផ្លូវការដល់ក្រុមហ៊ុនសណ្ឋាគារ Shangri-La ទូទាំងពិភពលោក។

ដោយមានការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនដំណេកកាន់តែប្រសើរជូនអតិថិជន​​ ពូក Simmons និងបន្តស្រាវជ្រាវដើម្បីផ្តល់ជូនគុណភាពដំណេកបន្ថែមទៀតនាឆ្នាំខាងមុខ។ ដើម្បីទទួលបានការ​គេងលង់លក់យ៉ាងពិតប្រាកដពូក Simmons គឺជាជម្រើសល្អបំផុតសម្រាប់អតិថិជន។ សូមទទួលយកបទពិសោធន៍ដំណេកឥតរំខានដ៏ល្អថ្ងៃនេះជាមួយនិងពូក Simmons​ ដែលមាននៅ RS Residence។

លោកអ្នកអាចរកជាវពូក Simmons នេះបាន នៅក្រុមហ៊ុន RS Residence ដែលមានអាសយដ្ឋាន​សាខាសែនសុខ:​ ផ្ទះលេខNº273, ផ្លូវលេខ1003,​សង្កាត់ភ្នំពេញថ្មី ​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង សាខាផ្លូវព្រះមុន្នីវង្ស​: ផ្ទះលេខNº314, ផ្លូវព្រះមុន្នីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រុមហ៊ុន RS Residence គឺជាអ្នកផ្គត់ផ្គង់​ ពូក ខ្នើយ កម្រាលពូក និងគ្រឿងសង្ហារឹមឈានមុខគេ​នៅកម្ពុជាជាមួយ​ចក្ខុវិស័យនាំយក​ផលិតផល​​របស់ RS Residence មកកាន់គ្រប់គេហដ្ឋាន​ទូទាំងប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអាកាសយានដ្ឋានធំបំផុតទាំង១០របស់ពិភពលោកប្រចាំឆ្នាំ២០២៤ ធំខ្លាំងកម្រិតណា និងស្ថិតនៅក្នុងប្រទេសណាខ្លះ?

ព័ត៌មាន
ដោយសារចំនួនអ្នកដំណើរតាមផ្លូវអាកាសបន្តកើនឡើងនៅឆ្នាំ២០២៤ នេះ អាកាសយានដ្ឋាននានាប្រឈមនឹងការចង្អៀតកកកុញ ហើយដើម្បីដោះស្រាយបញ្ហានេះ ប្រទេសមួយច…

មិត្តហ្វូនរៀបចំព្រឹត្តិការណ៍ជួបជុំអ្នកចែកចាយទូទាំងប្រទេស ចាប់ផ្តើមដំណើរអភិវឌ្ឍន៍ថ្មី

ព័ត៌មាន
ភ្នំពេញ៖ នាថ្ងៃទី 20 ខែមករា នៅសណ្ឋាគារ Sun and Moon Riverside ក្រុមហ៊ុន វៀតធេល ខេមបូឌា (មិត្តហ្វូន) បានរៀបចំពិធីជួបជុំមួយដើម្បីគោរព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ