អ្នកស្រី ហ៊ុន ជាឡេង មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចំណុចពិសេសសាខាថ្មីនេះ គឺយើងមានសាស្ដ្រាចារ្យបង្រៀនភ្លេងខ្មែរបុរាណ មិនមែន មាន តែឧករណ៍ភ្លេងមកពីបស្ចឹមប្រទេសនោះទេ។ មួយទៀត យើងមានសាលសម្រាប់ឲ្យកូនសិស្សបញ្ចេញសមត្ថភាព និង មានការរចនាម៉ូដប្លែកពីសាខាបឹងកេងកង១»។
អ្នកស្រី ហ៊ុន ជាឡេង រំពឹងថា សាខាថ្មីនៅផ្សារអ៊ីអន២នេះ នឹងមានសិស្សចូលរៀនច្រើន ពីព្រោះ សាលា ដូរតន្ដ្រី និងសិល្បៈ ស៊ីមហ្វូនី មានសាស្ដ្រាចារ្យដែលមានបទពិសោធន៍យូរឆ្នាំ និងមានកម្មវិធីសិក្សាស្របតាមស្ដង់ដាអន្ដរជាតិ ព្រមទាំងមានទីតាំងសាលានៅជិតទីប្រជុំជនខណ្ឌសែនសុខ ដែលជាតំបន់សម្បូរលំនៅឋានទៀតផង។
សូមបញ្ជាក់ថា សាលា Simphony បានបង្កើតឡើងតាំងពីឆ្នាំ២០១០មកម៉្លេះ ដើម្បីធ្វើជាថ្នាលបណ្ដុះ សិល្បករ និងតន្ត្រីករវ័យក្មេងៗនៅកម្ពុជា ដោយមានសាស្ដ្រាចារ្យសុទ្ធសឹងមានបទពិសោធន៍ ក្នុងការ បង្រៀនរយៈពេល១០ឡើងទៅ ដែលមកពីប្រទេសជប៉ុន ឥណ្ឌូនេស៊ី អាមេរិក តៃវ៉ាន់ ហ្វីលីពីន អង់គ្លេស ស្លូវ៉ាគី និងបារាំង។ សាលាតន្ត្រី Simphony ទីតាំងទីមួយស្ថិតនៅផ្ទះលេខ ២៤៣ ផ្លូវ ៥១ (Pasteur) សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទំនងទំនងទូរស័ព្ទលេខ៖ ០១២ ៩០០ ៥៨៣,០២៣ ៧២៧ ៣៤៥៕