ឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា

ឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា៖ កម្ពុជាជាប្រទេសមានសក្តានុពល ក្នុងការទាក់ទាញអ្នកវិនិយោគបរទេស


ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា កម្ពុជាជាប្រទេសដែលមានសក្តានុពលមួយនៅក្នុងតំបន់អាស៊ាន សម្រាប់វិនិយោគិនអន្តរជាតិ និងជាពិសេសសម្រាប់ក្រុមហ៊ុននៅសហរដ្ឋអាមេរិក ក្នុងការបោះទុនវិនិយោគនាពេលបច្ចុប្បន្ន និង អនាគត ដ្បិតថាកម្ពុជាមានលក្ខខណ្ឌ និង បរិយាកាសវិនិយោគល្អប្រសើរ។
ទិដ្ឋភាពទីក្រុងភ្នំពេញ (រូបភាព៖ ខេមបូណូមីស/អេង ថារិទ្ធ)
ដោយ

ទន្ទឹម​នឹង​ការ​លើក​ឡើង​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​រូប​នេះ ក៏​មើលឃើញ​ពី​ចំណុច​ខ្វះខាត​មួយ​ចំនួន ក្នុង​ការ​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​បរទេស ពិសេស​ក្រុមហ៊ុន​មក​ពី​អា​មេ​រិ​ក​ផង​ដែរ ដែល​ប្រកា​រហើយ​នេះ​ទាមទារ​ឲ្យ​កម្ពុជា និង សហរដ្ឋអាមេរិក ត្រូវ​រួម​គ្នា​ដោះស្រាយ​ជា​បន្ត​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ការ​ទាក់ទាញ​វិនិយោគិន​ពី​បរទេស​នេះ អ្នកជំនួញ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​អ្នកឧកញ៉ា សៀ ឫ​ទ្ធី បាន​ផ្តល់​ជា​យោបល់​ថា អ្នកជំនួញ ឬ​ក្រុមហ៊ុន​រកស៊ី​ក្នុងស្រុក​ត្រូវ​ពង្រឹងសមត្ថភាព និង​ធានា​ពី​ភាព​ស្របច្បាប់ បើ​ចង់​ទាក់ទាញ​វិនិយោគិន ឬ​ក្រុមហ៊ុន​បរទេស​ឲ្យ​មក​បោះទុន​រកស៊ី​ជាមួយ​ខ្លួន​។ ព័ត៌មាន​លម្អិត​សូម​តាមដានរ​សេចក្តីរាយការណ៍​ពី​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​របស់​យើង​ដូច​តទៅ​។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដ ស៊ី​ឃ្យូ​រ ឡូ​ជី​ស្ទីក ជាមួយ​ក្រុមហ៊ុន ប្រ៊ី​ង មក​ពី​សហរដ្ឋអាមេរិក​កាលពី​ពេល​ថ្មី​ៗ​នេះ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា បាន​លើក​សរសើរ​ពី​ចំណុច​សក្តានុពល និង​បរិ​កាស​វិនិយោគ​នៅ​កម្ពុជា​។ ឯកឧត្តម កត់សម្គាល់​ឃើញ​ថា កម្ពុជា​ជា​ប្រទេស​មួយ​នៅ​ក្នុង​តំបន់​ដែល​មាន​បរិយាកាស​វិនិយោគ​ល្អ​ប្រសើរ ដែល​អាច​ទាក់ទាញ​វិនិយោគិន​បរទេស ជា​ពិសេស​វិនិយោគិន​នៅ​សហរដ្ឋអាមេរិក ឲ្យ​មក​បោះទុន​រកស៊ី​យ៉ាងច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ទោះ​យ៉ាងណា ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​រូប​នេះ ក៏​នៅ​តែ​សង្កេត​ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​បរទេស ពិសេស​ក្រុមហ៊ុន​មក​ពី​អា​មេ​រិ​ក ដែល​កម្ពុជា និង សហរដ្ឋអាមេរិក ត្រូវ​រួម​គ្នា​ដោះស្រាយ​បន្ត​ផង​ដែរ​។

លើស​ពី​នេះ​ឯកឧត្តម Patrick Murphy ក៏​បាន​លើក​ឡើង​ពី​ប្រវត្តិ​ទំនាក់ទំនង​ល្អ និង​មិនល្អ​រវាង​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក ដែល​ប្រទេស​ទាំង​ពីរ​បាន​ឆ្លងកាត់​កន្លង​មក​ផង​ដែរ​។ តែ​យ៉ាងណា ឯកឧត្តម បាន​ប្តេជ្ញា​ចិត្ត​ថា ឯកឧត្តម​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​សហការ​ជាមួយ​ប្រទេស​កម្ពុជា ក្នុង​ការ​រក្សា​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែម​ទៀត​។ 

នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដ ស៊ី​ឃ្យូ​រ ឡូ​ជី​ស្ទីក ជាមួយ​ក្រុមហ៊ុន ប្រ៊ី​ង មក​ពី​សហរដ្ឋអាមេរិក​នេះ​ដែរ អ្នកឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដ​គ្រុប ក៏​បាន​ចែករំលែក​បទ​ពិសោធន៍ និង​គំនិត​យោបល់​មួយ​ចំនួន​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគិន​បរទេស​ឲ្យ​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​។

អ្នកជំនួញ​ពហុ​ជំនាញ​រូប​នេះ អះអាង​ថា ដើម្បី​អាច​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​បាន ទាល់តែ​អ្នក​វិនិយោគ ឬ ក្រុមហ៊ុន​រកស៊ី​ក្នុងស្រុក មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​បាន​ល្អ​ទាំង​ធនធានមនុស្ស និង ហិរញ្ញវត្ថុ ជា​ពិសេស​ត្រូវ​មាន​ភាព​ស្របច្បាប់​តែ​ម្តង​។ 

គួរ​រំលឹក​ថា ក្រុមហ៊ុន WorldBrigde Secure Logistics របស់​អ្នកឧកញ៉ា សៀ ឬ​ទ្ធី បាន​ចាប់ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន​មក​ពី​អា​មេ​រិ​ក Brinks ដែល​មានបទពិសោធន៍​ជាង​១០០​ឆ្នាំ​លើ​វិស័យ​ដឹក​ជញ្ជូន ដើម្បី​ពង្រីក​ការ​ដឹក​ជញ្ជូន​ទំនិញ និង​របស់​មាន​តម្លៃ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​សុវត្ថិភាព​ខ្ពស់​។ ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន​ទាំង​ពីរ ក៏​បាន​ប្រកាស​ពី​ឈ្មោះ​ក្រុមហ៊ុន​ថ្មី​រួម​គ្នា ដែល​មានឈ្មោះ​ថា ប្រ៊ី​ង វើ​ល​ប្រ៊ី​ដ ស៊ី​ឃ្យូ​រ ឡូ​ជី​ស្ទីក ឯ​.​ក (Brinks WorldBridge Secure Logistics Co., Ltd)​ផង​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ផ្តល់ជូនសេវាបង់សងប្រាក់កម្ចីដោយមិនគិតថ្លៃសេវា

ព័ត៌មាន
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី …

តើពាណិជ្ជកម្មកម្ពុជា-វៀតណាម រងផលប៉ះពាល់ដោយសារការរឹតត្បិតតាមច្រកព្រំដែនដែរឬទេ?

ព័ត៌មាន
នៅមួយរយៈពេលចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩នៅកម្ពុជា និងវៀតណាមគឺមានតួលេខមិនសូវចាញ់គ្នាប៉ុន្មានទេ ខណៈដែលកម្ពុជាមានករណីឆ្លងចន្លោះពីជាង៨០០ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ