វិស័យធនាគារ

សិង្ហបុរី រឹបអូសលុយកខ្វក់បានរហូតដល់ជាង៤ពាន់លានដុល្លារអាម៉េរិក ចាប់ពីឆ្នាំ២០១៩


របាយការណ៍មួយបង្ហាញថា ប្រទេសសិង្ហបុរី បានរឹបអូសទ្រព្យសម្បត្តិខុសច្បាប់បានរហូតដល់ទៅ៤,៤ពាន់លានដុល្លារអាម៉េរិក ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន និងសកម្មភាពលាងលុយកខ្វក់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយប្រមាណជិតពាក់កណ្តាលនៃទ្រព្យសម្បត្តិខុសច្បាប់ទាំងនេះ ត្រូវបានរឹបអូសក្នុងករណីលាងលុយកខ្វក់ដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់សិង្ហបុរី កាលពីឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg។
វិស័យធនាគារ
ដោយ

យោងតាមរបាយការណ៍មួយដែលរដ្ឋាភិបាលសិង្ហបុរី បានបញ្ចេញនៅថ្ងៃពុធ ទី២៦ ខែមិថុនា នេះបង្ហាញថា ប្រទេសសិង្ហបុរី រឹបអូសទ្រព្យសម្បត្តិបានរហូតដល់ទៅ៤,៤ពាន់លានដុល្លារអាម៉េរិក ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន និងសកម្មភាពលាងលុយកខ្វក់នៅចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ហើយក្នុងចំណោមទ្រព្យសម្បត្តិ ដ៏មហាសាលនោះ ប្រាក់ជាង៣០០លានដុល្លារអាម៉េរិក ត្រូវបានប្រគល់ឱ្យទៅជនរងគ្រោះវិញ ខណៈដែលជាង៧០០លានដុល្លារអាម៉េរិកផ្សេងទៀត ត្រូវបានរឹបអូសទុកជាសម្បត្តិរបស់រដ្ឋ។

របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ក្នុងករណីលាងលុយដែលមានទំហំរហូតដល់ទៅជាង២,២ពាន់លានដុល្លារអាម៉េរិក ដែលត្រូវបានបង្ក្រាបកាលពីឆ្នាំមុន ទឹកប្រាក់ប្រមាណ៧០០លានដុល្លារអាម៉េរិក ត្រូវបានរឹបអូសទុកជាសម្បត្តិរបស់រដ្ឋ។

អាជ្ញាធរនៅក្នុងប្រទេសដែនកោះដ៏តូចដែលគ្មានធនធានធម្មជាតិ និងដែលមានប្រជាជនសរុបត្រឹមតែជាង៦លាននាក់នេះសង្កេតឃើញថា សកម្មភាពលាងលុយកខ្វក់កាន់តែមានភាពស្មុគស្មាញ និងមានភាពច្នៃប្រឌិតខ្ពស់ ដែលពិបាកនឹងចាប់បាន ដោយក្រុមឧក្រិដ្ឋជនបានចល័តមូលនិធិខុសច្បាប់ក្នុងចំនួនច្រើនយ៉ាងឆាប់រហ័សក្នុងប្រតិបត្តិការផ្ទេរលុយឆ្លងដែន។

យ៉ាងណាមិរដ្ឋាភិបាលសិង្ហបុរី បានប្ដេជ្ញាកែលម្អ និងពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បទល្មើសបែបនេះ ដោយក្នុងនោះរួមមានទាំងសេចក្ដីព្រាងច្បាប់ស្ដីពីការលាងលុយកខ្វក់ ដែលគេរំពឹងថា នឹងត្រូវបានអនុម័តក្នុងឆ្នាំនេះផងដែរ។

យោងតាមសារព័ត៌មាន Bloomberg ឱ្យដឹងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃការលាងលុយកខ្វក់ រដ្ឋាភិបាលសិង្ហបុរី នឹងរំលាយក្រុមហ៊ុនដែលគ្មានសកម្មភាពបន្ថែមទៀត និងស្នើសុំព័ត៌មានលម្អិតបន្ថែមពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិឯកជន និងមូលនិធិវិយោគ។ ទន្ទឹមនេះ ធនាគារនានាក៏នឹងពិនិត្យតាមដានអតិថិជនមានទ្រព្យស្តុកស្ដម្ភរបស់ខ្លួនដោយប្រុងប្រយ័ត្នខ្ពស់ផងដែរ ដើម្បីបញ្ឈប់សកម្មភាពផ្ទេរលុយខុសច្បាប់៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើអ្នកជំនាញក្នុងវិស័យទេសចរណ៍ មានការរំពឹងបែបណាចំពោះការភ្ជាប់ជើងហោះហើរត្រង់របស់ Air Asia ពីគូឡាឡាំពួមកខេត្តព្រះសីហនុ?

បើគ្មានការប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ Air Asia នឹងបើកដំណើរការជើងហោះហើរត្រង់ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មកកាន់អាកាសយានដ្ឋានអ…

នាយករដ្ឋមន្ត្រីថៃ ច្រានចោលការរិះគន់ ដែលថា សំណើបង្កើនកូតា និងរយៈពេលកាន់កាប់ខុនដូសម្រាប់ជនបរទេស ជាការលក់ជាតិ

លោក ស្រ៊ីថា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ការកែសម្រួលលក្ខខណ្ឌលើការកាន់កាប់ ឬអភិវឌ្ឍន៍គម្រោងខុនដូនៅប្រទេសថៃ មិនមែនជាការលក់ដី ឫ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ