ផែនការចំណាយសាធារណៈរបស់វៀតណាម

កូវីដ១៩ ធ្វើឲ្យការចំណាយសាធារណៈរបស់វៀតណាមធ្លាក់មកនៅកម្រិត ៥០% ប៉ុណ្ណោះនៃផែនការ


ការចំណាយសាធារណៈរបស់វៀតណាមគិតតាំងពីដើមឆ្នាំមកដល់ចុងខែកញ្ញានេះ គឺមានមិនដល់ពាក់កណ្ដាលផង នៃផែនការចំណាយសាធារណៈប្រចាំឆ្នាំរបស់ខ្លួន ដោយសារតែមេរោគរាតត្បាតកូវីដ១៩បានបង្កឲ្យប៉ះពាល់អូសបន្លាយដល់ដំណើរការនៃគម្រោងភាគច្រើននៅក្នុងប្រទេសនេះ។ ជាក់ស្ដែង តាមរបាយការណ៍ពីក្រសួងហិរញ្ញវត្ថុវៀតណាម បានឲ្យដឹងថា ការចំណាយសាធារណៈរបស់រដ្ឋ គឺមានត្រឹមតែជាង ៤៧% នៃផែនការប៉ុណ្ណោះ ហើយវាបានធ្វើឲ្យរដ្ឋនៅសល់ថវិកាជាង ១០ពាន់លានដុល្លារនៃកញ្ចប់ថវិកាចំណាយសរុបរបស់រដ្ឋាភិបាល។ នេះបើយោងតាមការចញផ្សាយដោយសារព័ត៌មាន VN Express។
សកម្មភាពប្រជាពលរដ្ឋទូទៅនាពេលព្រឹកនៅប្រទេសវៀតណាម

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផា​ម មិ​ញ​ជី​ញ បាន​រិះគន់​ស្ថាប័ន​រដ្ឋអំណាច​មូលដ្ឋាន ដែល​មានការ​បែងចែក​ថវិកា​ក្នុង​កម្រិត​ទាប​ត្រឹម ៤០ ភាគរយ ខណៈ​គោលដៅ​នា​ពេល​បច្ចុប្បន្ន​នេះ រដ្ឋ​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់ ៩៥ ភាគរយ​នៃ​កញ្ចប់​ថវិកា ហើយ​ដើម្បី​អាច​ឈាន​ទៅ​សម្រេច​តាម​ផែនការ​ចំណាយ​នេះ​បាន គឺ​ទាមទារ​ឱ្យ​មានការ​ខិតខំ​បន្ថែម​ទៀត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​។

ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​ស្ថាប័ន​រដ្ឋាភិបាល​ចំនួន​១១៤​ស្ថាប័ន គឺំ​មាន​ស្ថាប័ន​ចំនួន ៧៦​ប៉ុណ្ណោះ នៅ​វៀតណាម ដែល​មានការ​ចំណាយ​តិច​ជាង ៤៧​។

ក្នុង​នោះ​ដែរ តាម​ការ​វាយតម្លៃ នៅ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ចំនួន ៨០ ដែល​មន្ត្រី​ជួប​ប្រទះ​ក្នុង​ការ​បែងចែក​ថវិកា គឺ​មាន​ប្រហែល​ពាក់កណ្ដាល​នៃ​មន្ត្រី​ទាំងនោះ ឆ្លើយ​ថា គឺ​ដោយសារ​តែ​ពួក​គេ​យល់​ច្រឡំ​ចំពោះ​កិច្ចការ​ដែល​ត្រូវធ្វើ​ថា វា​ត្រូវ​មានការ​ពន្យារពេល ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

ក្នុង​នោះ​គម្រោង​ដែល​ត្រូវ​អនុវត្ត​ដោយ​ប្រើ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ត្រូវ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយ​គម្រោង​ទាំងនោះ ពឹងផ្អែក​ខ្លាំង​លើ​អ្នកជំនាញ និង​ឧបករណ៍​ពី​បរទេស ដែល​ត្រូវ​បាន​ផ្ដល់​ឱ្យ​។

គួរ​ជ្រាប​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​វៀតណាម​បាន​ធ្លាក់​ចុះ​ជាង ៦% ក្នុង​អំឡុង​ខែកក្កដា ដល់​ខែកញ្ញា​កន្លង​មកនេះ ដោយសារ​ការ​បិទ​ខ្ទប់​ប្រទេស យ៉ាង​តឹង​រឹង ដែល​បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​វិស័យ​សំខាន់​ៗ​ជា​ច្រើន​។ យ៉ាងណាមិញ ធនាគារអភិវឌ្ឍន៍អាស៊ី​ក្នុង​ខែកញ្ញា​នេះ ក៏​បាន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​វៀតណាម​នៅ​ឆ្នាំ ២០២១ ពី​អត្រាកំណើន ៦,៧% មក​នូវ​ត្រឹម ៣,៨% ក្រោយ​មើលឃើញ​ពី​ផល​ប៉ះពាល់​ដោយសារ​តែ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ដែល​កំពុង​បន្ដ​លុកលុយ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន នឹងត្រូវចូលខ្លួនមកដោះស្រាយបញ្ហាអ្វីខ្លះ?

ព័ត៌មាន
នៅទីបំផុតទៅប្រទេសជប៉ុន អាចរកបាននាយរដ្ឋមន្ត្រីថ្មីរបស់ខ្លួនហើយ បន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់ទៅកាលពីរសៀលថ្ងៃពុធទី ២៩កញ្ញានេះ។ នាយករដ្ឋ…

ក្រុមហ៊ុនធំៗ៣របស់កូរ៉េខាងត្បូងក្ដោបក្ដាប់ ១ភាគ៣នៃចំណែកទីផ្សារអាគុយរថយន្ដអគ្គិសនីទូទាំងពិភពលោក

ព័ត៌មាន
ក្រុមហ៊ុនផលិតអាគុយរថយន្ដអគ្គិសនីកូរ៉េខាងត្បូងធំៗចំនួនបី បានក្ដោបក្ដាប់បានចំណែកទីផ្សារ ដល់ទៅមួយភាគបីនៃទីផ្សារសកលោកក្នុងរយៈពេល ៨ ខែដំបូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ