ព្រលានយន្ដហោះមមាញឹក

សិង្ហបុរី មានគោលដៅក្លាយជាប្រទេសមានព្រលានយន្ដហោះមមាញឹកខ្លាំងជាងគេនៅអាស៊ី


ប្រទេសសិង្ហបុរី កំពុងមានគោលដៅក្នុងការប្រែក្លាយព្រលានយន្ដហោះរបស់ខ្លួនឲ្យក្លាយជា ព្រលានយន្ដហោះមមាញឹកខ្លាំងជាងគេបំផុតនៅអាស៊ី ខណៈព្រលានយន្ដហោះ ឆាងជី របស់ប្រទេសដីកោះមួយនេះ បានគ្រងតំណែងជាអាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោកក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នាមុនពេល ការរាតត្បាតកូវីដ-១៩ ដោយផ្អែកលើការផ្តល់សេវាកម្មល្អជូនដល់អ្នកដំណើរ និងសេវាកម្មអតិថិជនប្រកបដោយបច្ចេកវិទ្យាខ្ពស់។
សិង្ហបុរី មានគោលដៅក្លាយជាប្រទេសមានព្រលានយន្ដហោះមមាញឹកខ្លាំងជាងគេនៅអាស៊ី

រដ្ឋាភិបាល​សិង្ហ​បុរី​អះអាង​ថា ព្រ​លាន​យន្ដហោះ  ឆាង​ជី នេះ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ នឹង​ពង្រឹង​ការ​ផ្តល់​សេវាកម្ម​កាន់តែ​ល្អ​ប្រសើរ ឲ្យ​សមជា​មជ្ឈមណ្ឌល​អាកាសចរណ៍​ឈានមុខ​គេ​នៅ​អាស៊ី​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ បាងកក ប៉ុស្តិ៍​។

បន្ទាប់​ពី​បាន​ស្ងាប់​ស្ងាត់​ដោយសារ​តែ​កូ​វី​ដ​១៩​អស់​មួយ​រយៈ ហាង​ភាគច្រើន​នៅ​អាកាសយានដ្ឋាន ឆាង​ជី បាន​បើក​ដំណើរការ​ឡើង​វិញ ហើយ​ដៃគូ​អាជីវកម្ម​ដូច​ជា​ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines  និង​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​កំពុង​សង្កេត​មើល​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​។ ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ស្ដារ​វិស័យ​អាកាសចរណ៍​ឡើង​វិញ​នេះ ត្រូវ​បាន​គេ​រំ​បឹង​ថា នឹង​អាច​ជួយ​ឱ្យ​អាកាសយានដ្ឋាន ឆាង​ជី ក្លាយជា​ព្រ​លាន​យន្តហោះ​ដ៏​មមាញឹក​បំផុត​ក្នុង​តំបន់​សម្រាប់​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​នៅ​ឆ្នាំ ២០២២​។ ស្រប​ពេល​ដែល អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង កំពុង​ជួប​ការ​ធ្លាក់​ចុះ​ចំនួន​អ្នកដំណើរ​តាម ដោយសារ​គោលនយោបាយ គ្មាន​កូ​វី​ដ ឬ (Zero-Covid) របស់​ប្រទេស​ចិន​។

ការ​ស្ដារ អាកាសយានដ្ឋាន  ឆាង​ជី ក៏​ជា​កត្តា​ដ៏​មាន​សារៈសំខាន់​សម្រាប់​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហ​បុរី​ផង​ដែរ ព្រោះថា​វិស័យ​អាកាសចរណ៍​មាន​ចំនួន​ច្រើន​ជាង ៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​សិង្ហ​បុរី និង​ផ្តល់​ការងារ​ជាង ២០ ម៉ឺន​កន្លែង​សម្រាប់​ប្រជាជន​ក្នុង​ប្រទេស​នេះ​។  ប្រទេស​សិង្ហ​បុរី​គឺជា​ប្រទេស​ដំបូង​គេ​ក្នុង​ទ្វីបអាស៊ី ដែល​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ដោយ​បង្កើត​យន្ត​ការណ៍ ទេសចរ​កូ​វី​ដ បាន​អនុញ្ញាត​ឱ្យ​មនុស្ស​មក​ពី​៣២​ប្រទេស​ចូល​ទស្សនា​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ប្រធាន​ក្រុមប្រឹក្សា​ជាតិ​របស់​សិង្ហ​បុរី បាន​លើក​ឡើង​ដែរ​ថា ឆាប់​ៗ​នេះ ពោល​គឺ​អាច​នឹង​២ ទៅ​៣​ស​ប្ដា​ហ៍​ខាង​មុខ​នេះ ប្រទេស​សិង្ហ​បុរី មាន​ផែនការ​នឹង​លុប​ចោលការ​ធ្វើតេស្ដ​កូ​វី​ដ​១៩​លើ​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​គ្រប់​ចំនួន​ដូ​ស​ផង​ដែរ ដើម្បី​ស្ដារ និង​ជំរុញ​ដល់​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​អាកាសចរណ៍ ខណៈ​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ ក៏​បាន​ត្រៀម​ថវិកា​ប្រមាណ ៣៦៧ លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជំរុញ​ការ​ស្តារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា អាកាសយានដ្ឋាន  ឆាង​ជី បាន​ទទួល​អ្នកដំណើរ​ចំនួន​ជាង ១​លាន ៤​សែន នាក់​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដែល​កើនឡើង​ពី​ជាង ២៦ ម៉ឺន នាក់​ធៀប​នឹង​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្នុង​រយៈពេល​ដូច​គ្នា​នេះ បើ​ធៀប​នឹង​ប្រៀបធៀប​នឹង​ទីក្រុង​ហុងកុង​វិញ ឃើញ​ថា អាកាសយានដ្ឋាន​នៅ​ហុងកុង​ទទួល​បាន​អ្នកដំណើរ​ត្រឹមតែ​ជិត​១៦​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ រីឯ អាកាសយានដ្ឋាន​អន្តរជាតិ​អ៊ី​ន​ឆុ​ន​របស់​កូរ៉េ​ខាងត្បូង​វិញ ទទួល​បាន​អ្នកដំណើរ​ជាង​៦៧​ម៉ឺន​នាក់​៕

 អត្ថបទ៖ ម៉ុន សុកែវ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលចិនកំពុងជួយដល់វិស័យរថយន្ត និងក្រុមហ៊ុនផលិតបន្ទះឈីបក្នុងទីក្រុងសៀងហៃពីការបិទខ្ទប់

ព័ត៌មាន
ប្រទេសចិននឹងជួយក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនផលិតបន្ទះឈីប និងអាជីវកម្មសំខាន់ៗផ្សេងទៀត ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានការបិទខ្ទប់ក្…

ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំពិភាក្សានៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ