សិង្ហបុរីផ្ទុះជំងឺកូវីដ-១៩

អាជ្ញាធរសិង្ហបុរីប្រាប់ឱ្យពលរដ្ឋពាក់ម៉ាស់ ក្រោយករណីឆ្លងកូវីដ-១៩ ផ្ទុះឡើងវិញ


អាជ្ញាធរសិង្ហបុរី បានចេញសេចក្តីណែនាំជាថ្មីឱ្យពលរដ្ឋពាក់ម៉ាស់ឡើងវិញ ក្រោយករណីឆ្លងជំងឺកូវីដ-១៩ នៅប្រទេសនេះកម្រើកឡើងវិញគួរឱ្យព្រួយបារម្ភ។ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានអះអាងកាលពីចុងសប្តាហ៍មុនថា គ្រាន់តែក្នុងមួយសប្តាហ៍ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង៥ម៉ឺន៦ពាន់ករណី។
សិង្ហបុរីផ្ទុះជំងឺកូវីដ-១៩
ដោយ

សារព័ត៌មាននៅក្នុងប្រទេសសិង្ហបុរី បានរាយការណ៍ថា ជំងឺកូវីដ-១៩ កំពុងតែកម្រើកឡើងវិញខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយនៅក្នុងមួយសប្តាហ៍ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ជាង៥ម៉ឺន៦ពាន់ករណី។ ចំនួននេះមានការកើនឡើង៧៥% បើធៀបនឹងករណីឆ្លងកាលពីសប្តាហ៍មុន ដែលមានជាង៣ម៉ឺន២ពាន់ករណី។

ក្រសួងសុខាភិបាលសិង្ហបុរី បានអះអាងថា បច្ចុប្បន្នអាជ្ញាធរកំពុងតែខិតខំ និងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ ខណៈបច្ចុប្បន្នភាពនៃតួរលេខនៃការឆ្លងកូវីដ-១៩ នឹងត្រូវធ្វើបច្ចុប្បន្នភាពជាថ្មីនៅថ្ងៃទី១៩ ខែធ្នូ។ តែយ៉ាងណា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ-១៩ អាជ្ញាធរសិង្ហបុរីបានណែនាំឱ្យពលរដ្ឋ និងសាធារណជនពាក់ម៉ាស់ពេលចេញទៅក្រៅ ឬនៅទីសាធារណៈផ្សេងៗ។

ក្រសួងសុខាភិបាលសិង្ហបុរីបានអះអាងថា ដើម្បីជាការបង្ការនូវហានិភ័យជាយថាហេតុណាមួយកើតមានឡើង មជ្ឈមណ្ឌលសម្រាប់ព្យាបាលជំងឺនេះត្រូវបានរៀបចំ ហើយបរិមាណគ្រែសម្រាប់អ្នកជំងឺ ក៏ត្រូវបានត្រៀមពង្រីកផងដែរ ដើម្បីត្រៀមឆ្លើយតបនឹងសភាពការណ៍នេះ។

ប្រភពដដែលបានបន្តថា ដើម្បីពង្រឹងសមត្ថភាពថែទាំសុខភាពរបស់ពលរដ្ឋ ក្រសួងសុខាភិបាលប្រទេសនេះ កំពុងធ្វើការជាមួយមន្ទីរពេទ្យសាធារណៈនានានូវផែនការបន្ទាន់ រួមទាំងការធានានូវកម្លាំងមនុស្ស និងធនធានបរិក្ខា ដើម្បីបង្កើនសមត្ថភាពសម្រាប់ឆ្លើយតប។

នៅពេលនេះអត្រានៃអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យជាមធ្យមបានកើនឡើងដល់៣៥០ ខណៈដែលសប្តាហ៍មុន គឺមានត្រឹមតែ២២៥នាក់ប៉ុណ្ណោះ។ ក្នុងនោះកាលពីថ្ងៃទី៩ ខែធ្នូ មានអ្នកជំងឺចំនួន២៣នាក់ ត្រូវបានក្រុមវេជ្ជបណ្ឌិតសម្រេចបញ្ជូនទៅបន្ទប់ថែទាំ ដែលពឹងផ្អែកលើឧបករណ៍ជំនួយដង្ហើម និងបំពាក់ឧបករណ៍តាមដានសញ្ញាជីវិត។

លោក អុង យីគុន (Ong Ye Kung) រដ្ឋមន្រ្តីក្រសួងសុខភិបាលសិង្ហបុរី បានណែនាំឱ្យពលរដ្ឋ ដែលជាអ្នកដំណើរគួរតែប្រុងប្រយ័ត្ន ដូចជាពាក់ម៉ាសនៅអាកាសយានដ្ឋាន ទិញធានារ៉ាប់រងការធ្វើដំណើរ ក្នុងករណីដែលពួកគេត្រូវការការថែទាំសុខភាពនៅក្រៅប្រទេស និងជៀសវាងតំបន់មានមនុស្សច្រើន ដែលមានខ្យល់ចេញចូលមិនល្អ។

នៅពេលនេះក្រសួងសុខាភិបាលសិង្ហបុរីកំពុងតែជំរុញប្រជាជនឱ្យចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ និងវ៉ាក់សាំងការពារកូវីដ-១៩ ជាពិសេសប្រសិនបើពួកគេងាយរងគ្រោះផ្នែកវេជ្ជសាស្ត្រ ឬជាមនុស្សចាស់ ដែលមានជំងឺមូលដ្ឋាននៅក្នុងខ្លួនស្រាប់៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ជប៉ុន និងអាស៊ាន នឹងជំរុញទំនាក់ទំនងសន្តិសុខជាមួយគ្នា ក្រោមក្រសែភ្នែករបស់ចិន

បើតាមសេចក្តីថ្លែងការណ៍ព្រាងមួយពីកិច្ចប្រជុំកំពូលដែលបានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី១៦ ឱ្យដឹងថា មេដឹកនាំប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុននឹងយល់ព្រ…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងឯកអគ្គរាជទូតជប៉ុន ប្រកាសបិទបញ្ចប់គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ជាកិច្ចចាប់ផ្តើមនៃកម្មវិធីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតាងនាមឱ្យរាជរដ្ឋាភិបាលកម្ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ