ការនាំចេញអង្ករ​កម្ពុជា

ឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជា អាចប្រកៀកប្រកិតទៅនឹងផែនការ ១លានតោន?


បើទោះបីជាឆ្នាំ២០២០នេះ វិស័យស្នូលសំខាន់ៗមួយចំនួនរបស់កម្ពុជា កំពុងត្រូវបានរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិកូវីដ-១៩ក៏ពិតមែន ប៉ុន្ដែ បើយើងក្រឡេកមកមើលការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសវិញ គឺមានសន្ទុះងើបឡើងខ្លាំងគួរឲ្យចាប់អារម្មណ៍។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានអះអាងថា នៅឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសទំនងជាអាចនឹងកើនឡើងប្រកៀកប្រកិតទៅនឹងផែនការនាំចេញអង្ករ១លានតោន ដែលគោលដៅនេះរដ្ឋាភិបាល​បានដៅទុកជាច្រើនឆ្នាំមកហើយនោះ តែមិនទាន់បាន​សម្រេច​នៅឡើយ។
ការដកហូតពន្ធលើអង្ករនាំចូលទៅអឺរ៉ុប ធ្វើឲ្យទីផ្សារអង្ករកម្ពុជាពិតជាស្លាប់ និង អត់ផ្លូវដើរមែនទេ? (រូបភាព៖ Amru Rice)
ដោយ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានអះអាងថា បើទោះបី​រងការគំរាមកំហែងពីជំងឺកូវីដ-១៩ ក៏ដោយ ក៏ប៉ុន្ដែអង្ករកម្ពុជា ត្រូវបានគេរំពឹងថា អាចនឹងត្រូវនាំចេញ​ទៅក្រៅប្រទេសប្រហែល ៨០ម៉ឺនតោន ឬអាចដល់​១លានតោន នៅឆ្នាំ២០២០នេះ។

ឯកឧត្តមបញ្ជាក់ថា  គិតមកដល់រយៈពេល៥ខែដំបូងនេះ កម្ពុជាបាននាំចេញអង្ករ​បានប្រមាណ ៤៥ភាគរយ នៃចំនួនកសិផលដែលបាននាំចេញសរុបទូទាំងប្រទេស ហើយទីផ្សារ​ដែលមានតម្រូវការអង្ករ ពីកម្ពុជានៅតែរក្សារទីផ្សារដដែល ដែលមានជាង ៦០ប្រទេស។

បើតាម​របាយការណ៍ក្រសួងកសិកម្ម ការនាំចេញអង្ករកម្ពុជា​ទៅទីផ្សារ​អន្តរជាតិនៅក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០ សម្រេចបានជាង ៣៥ ម៉ឺនតោនកើនឡើង ៤២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះការនាំចេញ​ទៅកាន់សហគមន៍អឺរ៉ុបមាន ១២ម៉ឺន តោន កើន ៥១ ភាគរយ ខណៈ​ទីផ្សារប្រទេស​ចិនមានចំនួនជាង ១៣ម៉ឺន តោន កើន ២៥ ភាគរយ និងប្រទេសក្នុង​តំបន់អាស៊ាន​មានចំនួនជាង​ ៤ម៉ឺន៥ពាន់​តោនកើន ៤៥ ភាគរយ និងទិសដៅផ្សេងៗ​ទៀតមានចំនួន ៥ម៉ឺន តោន កើនឡើង ៧៩ ភាគរយ។

ឯកឧត្តម ងិន​ ឆាយ បានគូសបញ្ជាក់ទៀតថា ផ្អែកលើតម្រូវការទីផ្សារ និងសន្ទុះ​នៃការនាំចេញ​អង្ករនៅដើមឆ្នាំនេះអាចរំពឹងការនាំចេញបានក្នុងរង្វង់ ៨០ម៉ឺនតោន ឬឈានរហូតជិត ១លានតោន ហើយក៏នឹងអាច​ប៉ាន់ស្មាន​បានថា  ទំហំនៃការនាំចេញ​ផលិតផលកសិកម្មសរុប នៅឆ្នាំ២០២០ ក៏នឹងកើនឡើងដូចគ្នា ប្រមាណ៥លានតោន។

សូមជម្រាបថា កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសកម្ពុជា​ទទួលបានចំណូល​ប្រមាណ៥០០លាន​ដុល្លារអាមេរិក ពីការនាំចេញអង្ករ ក្នុងបរិមាណ៦២ម៉ឺនតោន។

ជាមួយគ្នានេះសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានព្យាករណ៍ដែរថា ក្នុងឆ្នាំ២០២០នេះ​ ស្ថានភាពទីផ្សារ​អាចមានសន្ទុះ និងកំណើនល្អជាងឆ្នាំ២០១៩ ដោយសារកត្តាតម្រូវការអង្ករពីទីផ្សារ ប្រទេសចិន សហគមន៍អឺរ៉ុប ទីផ្សារអាស៊ាន និងទីផ្សារផ្សេងៗទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រផលិតកាស AirPods របស់ Apple នៅវៀតណាម កំពុងប្រកាសរើសបុគ្គលិករាប់ពាន់នាក់

ព័ត៌មាន
Luxshare Precision Industry (Luxshare-ITC) ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅវៀតណាមផលិតកាសស្ដាប់ត្រចៀកឥតខ្សែ AirPods របស់ក្រុមហ៊ុន Apple …

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម រអិល​ធ្លាក់ចុះជាង៨% នៅ៥ខែដើមឆ្នាំនេះ មកនៅត្រឹមជាង ២ពាន់លានដុល្លារ

ព័ត៌មាន
បញ្ហារីករាលដាលនៃវិបត្តិកូវីដ-១៩ បានធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម បានថមថយចុះជាង ៨% នៅរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២០នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ