កិច្ចព្រមព្រៀង RCEP

សិង្ហបុរីក្លាយជាប្រទេសទីមួយផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP


ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរីបានឲ្យដឹងថា ខ្លួនបានសម្រេចផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថា RCEP រួចហើយកាលពីថ្ងៃសុក្រទី៩មេសាសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសិង្ហបុរី Channel New Asia។
ប្រទេសសិង្ហបុរី រូបភាព៖ Xinhua
ដោយ

ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សិង្ហ​បុរី​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា សិង្ហ​បុរី​បាន​ក្លាយជា​ប្រទេស​ទី​១​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​១៤​ប្រទេស​ផ្សេង​ទៀត ដែល​បាន​សម្រេច​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្នាក់​តំបន់​ដ៏​ធំ​មួយ​នេះ​។

សូម​រំឭក​ថា កិច្ចព្រមព្រៀង RCEP មាន​ប្រទេស​ជា​សមាជិក​សរុប​១៥​ប្រទេស ដែល​ក្នុង​នោះ​បូក​រួម​ប្រទេស​នៅ​តំបន់​អាស៊ាន​ទាំង​១០ ជាមួយនឹង​ប្រទេស​៥​ផ្សេង​ទៀត​ដូច​ជា អូស្ត្រាលី ជប៉ុន ចិន ញូ​ហ្សេ​លែ​ន និង​កូរ៉េ​ខាងត្បូង​។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​សិង្ហ​បុរី លោក ចាន់ ឈុ​ន​សី​ង បាន​គូសបញ្ជាក់​ថា​៖ ការ​ផ្តល់​សច្ចាប័ន​ឆាប់រហ័ស​មុនគេ​បែប​នេះ ដោយសារ​តែ​សឹ​ង្ហ​បុរី​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ជា​ប្រទេស​ជា​ដៃគូ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​រៀង​ៗ​ខ្លួន​។

លោក​បាន​បន្ថែម​ថា ប្រទេស​សិង្ហ​បុរី​បាន​ដាក់​លិខិត​នៃ​ការ​ផ្តល់​សច្ចាប័ន​នេះ​ដល់​អគ្គលេខាធិការ​អាស៊ាន​រួច​ហើយ ព្រមទាំង​បាន​ជំរុញ​ឲ្យ​ប្រទេស​ជាស​មា​ជិន​ដទៃ​ទៀត​ផ្តល់​សច្ចាប័ន​ឲ្យ​បាន​ឆាប់រហ័ស​។

សូម​ជម្រាប​ជូន​ថា កិច្ចព្រមព្រៀង RCEP នឹង​ចូល​ជា​ធរមាន​នៅ​ក្រោយ​ពី​ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៦ បូក​រួម​ទាំង​ប្រទេស​៣​ផ្សេង​ទៀត​បាន​ផ្តល់​សច្ចាប័ន​រួចរាល់​។

សូម​បញ្ជាក់​ថា កិច្ចព្រមព្រៀង​RCEP មាន​ទំហំ​ស្មើ​ផលិតផល​ក្នុងស្រុក​សរុប​ជិត ៤០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​ពិភពលោក ឯ​ទីផ្សារ​អ្នក​ប្រើប្រាស់​វិញ​មាន​សរុប​ប្រមាណ ៣,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្រប​ពេល​ដែល​ទំហំ​ពាណិជ្ជកម្ម​សរុប​មាន​ជិត ២៩% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ចថៃឆ្នាំ២០២១អាចនឹងមានទាបជាងការព្យាករ

សេដ្ឋកិច្ចថៃនៅឆ្នាំ២០២១នេះ ត្រូវបានធនាគារកណ្តាលរបស់ខ្លួន ធ្វើការព្យាករថា នឹងអាចមានកំណើនទាបជាងអ្វីដែលបានព្យាករទុក។ កំណើនទាបជាងការព្យាករ …

បន្លែត្រីសាច់កំពុងឡើងថ្លៃនៅអំឡុងពេលមានការបិទខ្ទប់តំបន់មួយចំនួននៅភ្នំពេញ

នៅប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថា តម្លៃសាច់គោ សាច់ជ្រូ ត្រីសាច់ បន្លែបង្ការផ្សេងៗ លក់នៅលើទីផ្សារមាន ការឡើងថ្លៃគួរឲ្យកត់សម្គាល់ បន្ទាប់ពីប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ