បំណុលសាធារណៈថៃ

ថៃ ប្ដេជ្ញាគ្រប់គ្រងកម្រិតបំណុលសាធារណៈឲ្យបាននៅត្រឹម ៥០% នៃ GDP នៅឆ្នាំ ២០២១-២០២៤


រាជរដ្ឋាភិបាលថៃ បានប្ដេជ្ញាចិត្តគ្រប់គ្រងកម្រិតបំណុលសាធារណៈឲ្យបាននៅត្រឹម៥០% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន នៅក្នុងផែនការសារពើពន្ធរយៈពេលមធ្យម ក្នុងឆ្នាំ ២០២១-២០២៤ ខាងមុខ ខណៈបច្ចុប្បន្ន កម្រិតបំណុលសាធារណៈរបស់ប្រទេសថៃគឺមានជាង៤១% ហើយ នៃផលិតផលក្នុងស្រុកសរុប។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍។
កញ្ចប់ថវិកាជម្រុញសេដ្ឋកិច្ចថៃ
ដោយ

គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ​ និងសារពើពន្ធ ដែល​ដឹកនាំដោយ​លោកនាយក​រដ្ឋមន្ត្រីថៃ ​ប្រាយុទ្ធ​ចាន់ អ៊ូចារ កាលពី​ពេល​ថ្មីៗនេះ បាន​សម្រេច​អនុម័ត​លើ​ក្របខណ្ឌ​គោលនយោបាយ​សារពើពន្ធ​រយៈពេល​មធ្យម តាម​ការ​តម្រូវ​នៃច្បាប់​ស្ដីពី​ការទទួលខុសត្រូវ​សារពើពន្ធ។

ក្របខណ្ឌគោលនយោបាយ​សារពើពន្ធរយៈពេល​មធ្យម​នេះ នឹងត្រូវ​ដាក់ជូន​ទៅ​គណៈរដ្ឋមន្ត្រី​ដើម្បីអនុម័ត​នៅពេល​ខាងមុខនេះ។

លោក ឧបនាយករដ្ឋមន្ត្រីថៃ សមឃីត ជុតទូ ស្រ៊ីពីតាក់ បាន​និយាយថា នៅរយៈពេល​មធ្យមនេះ រដ្ឋាភិបាល​នៅមាន​ពេល​ដើម្បី​អនុវត្ត​គម្រោង​សំខាន់ៗ ដោយមិនមាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ក្របខណ្ឌ​រូបិយវត្ថុ​ និងសារពើពន្ធ​របស់​ប្រទេស​នោះឡើយ។

ក្រសួង​ហិរញ្ញវត្ថុថៃ បានរាយការណ៍​ទៅកាន់គណៈរដ្ឋមន្ត្រី​នាពេល​ថ្មីៗនេះថា បំណុលសាធារណៈ​របស់ថៃ គឺំ​មាន​ប្រមាណ៤១,២៤% គិតត្រឹមខែ​កញ្ញាឆ្នាំ២០១៩នេះ ដែលមាន​តម្លៃជាទឹកប្រាក់​ប្រមាណ ៦,៩ ទ្រីលានបាត ឬស្មើនឹង​ជិត ២៣០ ពាន់​លាន​ដុល្លារអាមេរិក កើនឡើង​ប្រមាណ ៤ពាន់លាន​ដុល្លារ​អាមេរិក ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ 

យ៉ាងណាក៏ដោយចុះ លោក Lavaron Sangsnit អគ្គនាយក​នៃ​ការិយាល័យគោលនយោបាយ​សារពើពន្ធ បាន​ឲ្យដឹងថា កម្រិតបំណុល​ដែលថៃមានបច្ចុប្បន្ននេះ គឺនៅមាន​ទាប​ជាង កម្រិត​៦០% នៅឡើយទេ ក្រោមក្របខណ្ឌ​និរន្តរភាព​សារពើពន្ធ និង​ ៥០% ក្នុងផែនការ​សារពើពន្ធ​រយៈពេលមធ្យម។

លោក Lavaron បានមានបញ្ជាក់ទៀតថា សាធារណជនទូទៅ​មិនគួរព្រួយបារម្ភ​អំពីបំណុល​សាធារណៈទេ ព្រោះការវិនិយោគ​យ៉ាងសកម្មរបស់រដ្ឋាភិបាល​ក្នុងគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន នឹងជួយជំរុញ​កំណើនសេដ្ឋកិច្ច​របស់ប្រទេស។

ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គម ព្យាករពីកំណើន​សេដ្ឋកិច្ចថៃនៅឆ្នាំក្រោយថា នឹង​មាន ២,៧% ទៅ ៣,៧% កើនឡើង​ពីការព្យាករ​នៅឆ្នាំនេះ ដែលថា មានត្រឹមតែ​២,៦%ប៉ុណ្ណោះ។ កំណើននេះ គឺត្រូវបាន​ជំរុញដោយ ការវិនិយោគ​វិស័យរដ្ឋ និងឯកជន និងភាពប្រសើរឡើង​នៃការនាំចេញ និងវិស័យ​ទេសចរណ៍។ 

ជាមួយគ្នានេះ ចំនួន​ទេសចរបរទេស ត្រូវបាន​ប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ៤១លាន​៨សែននាក់ នៅឆ្នាំក្រោយ ផ្ដល់ចំណូល​ប្រមាណ​២,២ទ្រីលានបាត ឬស្មើប្រមាណ ៧៣ពាន់លាន​ដុល្លារអាមេរិក ដែលចំនួន​ភ្ញៀវទេសចរនេះ កើនឡើងពី​២៩លាន​៨សែននាក់​នៅឆ្នាំនេះ ដែលបាន​ផ្ដល់ចំណូល​ប្រមាណជាង ៦៧ពាន់លាន​ដុល្លារអាមេរិក។

រីឯ​ការវិនិយោគ​ឯកជនវិញ ត្រូវបានព្យាករថា នឹង​កើនឡើង​៤,២% នៅឆ្នាំក្រោយ កើនឡើង ពី​២,៨% នៅឆ្នាំនេះ ជាមួយនឹង​ការពង្រីកការវិនិយោគ​របស់រដ្ឋាភិបាល មាន​៦,៥% កើនឡើងពី​២,៣% នៅឆ្នាំនេះ។

ដោយឡែក ការនាំចេញវិញ ត្រូវបានរពឹងថា នឹងកើនឡើង​២,៣% នៅឆ្នាំក្រោយ បន្ទាប់ពីមាន​ការព្យាករ​ធ្លាក់ចុះ​២%​នៅឆ្នាំនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រឿង EBA៖ កម្ពុជា​ឆ្លើយតប​ទៅអឺរ៉ុប​ហើយ និង​​​​អំពាវនាវ​ឱ្យ​ពិចារណា​ផល​ប៉ះពាល់​ដល់​កម្មការិនី​ជិត​ ១​លាន​នាក់

ព័ត៌មាន
ក្រសួង​ការបរទេស​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែ​ធ្នូ​នេះ​ថា កម្ពុជា​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​សហគមន៍​អឺរ៉ុ…

ធនាគារ ADB៖ កំណើនសេដ្ឋកិច្ចវៀតណាមកើនខ្ពស់ជាង​ព្យាករណ៍​នៅឆ្នាំ២០១៩នេះ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានធ្វើកំណែប្រែការព្យាករកំណើនសេដ្ឋកិច្ចរវៀតណាម នៅឆ្នាំនេះ ដោយបានកែតម្រូវពី៦,៨% ទៅ៦,៩%វិញ ដោយសារតែធនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ