កិច្ចព្រមព្រៀង RCEP

ការនាំចេញក្រោមកិច្ចព្រមព្រៀង RCEP សម្រេចបានជាង៧ពាន់លានដុល្លារ កើនឡើង២៧% នៅ១១ខែឆ្នាំនេះ


ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រេចបានទំហំទឹកប្រាក់ជាង២៦ពាន់លានដុល្លារ នៅរយៈពេល១១ខែឆ្នាំនេះ ថយចុះជាង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ទោះបីការដោះដូរពាណិជ្ជកម្មជារួមមានការថយចុះក្តី ប៉ុន្តែសម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារ RCEP នៅ១១ខែឆ្នាំនេះហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបានទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារ កើនឡើងជាង២៧% បើធៀបនឹងឆ្នាំមុន។
កិច្ចព្រមព្រៀង RCEP
ដោយ

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ផ្ដល់ឱ្យសារព័ត៌មានខេមបូណូមីសបានបង្ហាញឱ្យដឹងថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសក្នុងក្របខណ្ឌ RCEP ហាក់មានទំនោរធ្លាក់ចុះបន្តិចនៅក្នុងរយៈពេល១១ខែឆ្នាំនេះ ដោយសម្រេចបានជាង២៦ពាន់លានដុល្លារថយចុះជាង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីទំហំពាណិជ្ជកម្មជារួមមានការធ្លាក់ចុះក្តី តែបើក្រឡេកទៅមើលការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិក RCEP នៅក្នុងរយៈពេលដូចគ្នានេះវិញ ហាក់មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺសម្រេចបានទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារកើនឡើងជាង២៧% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះវៀតណាម គឺជាទីផ្សារធំជាងគេសម្រាប់ការនាំចេញរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណជាង២ពាន់៦លានដុល្លារ បន្ទាប់មក គឺទីផ្សារចិនស្ថិតក្នុងចំណាត់ថ្នាក់ទី២មានទំហំជាង១ពាន់៣រយលានដុល្លារ បន្ទាប់មក គឺទីផ្សារជប៉ុនមានទំហំជាង១ពាន់លានដុល្លារ។

ជុំវិញកំណើននាំចេញនេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានវាយតម្លៃថា កត្តាដែលធ្វើឱ្យការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសក្រោមកិច្ចព្រមព្រៀង RCEP នៅតែរក្សាបានកំណើនខ្ពស់នៅ១១ខែឆ្នាំនេះ គឺដោយសារទំនាក់ទំនងរវាងប្រទេសកម្ពុជា ជាមួយប្រទេសទាំងនោះនៅតែរក្សាបានភាពល្អប្រសើរជាមួយគ្នា ខណៈទំនិញកម្ពុជានៅតែមានសក្តានុពល និងគុណភាពខ្ពស់ ដែលអាចឆ្លើយតបទៅតាមតម្រូវការបញ្ជាទិញរបស់ប្រទេសទាំងនោះ ជាពិសេសទំនិញកសិកម្មតែម្តង។ ម្យ៉ាងទៀត ដោយសារបច្ចុប្បន្នតម្លៃស្បៀងអាហារនៅលើសកលលោកមានការកើនឡើងខ្ពស់ដែលធ្វើឱ្យប្រទេសទាំងនោះងាកមករកប្រទេសជាដៃគូក្នុងក្របខណ្ឌ RCEP រួមទាំងកម្ពុជា។

យ៉ាងណាមិញ អ្នកជំនាញរូបនេះ នៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារក្រោមក្របខណ្ឌ RCEP នេះ ដោយរំពឹងថា នៅឆ្នាំ២០២៤ខាងមុខ ការនាំចេញរបស់កម្ពុជានឹងកាន់តែមានកំណើនខ្ពស់បន្ថែមទៀត ស្របពេលដែលកម្ពុជាបានត្រៀមខ្លួន និងមានកម្លាំងផលិតកម្មគ្រប់គ្រាន់សម្រាប់នាំចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សារ RCEP ជាពិសេសផលិតផលកសិកម្ម និងឧស្សាហកម្មតែម្តង។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ មានប្រទេសជាសមាជិកចំនួន១៥រួមមាន ប្រទសសមាជិកអាស៊ានចំនួន១០ បូករួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលបានក្លាយជាកិច្ចព្រមព្រៀងធំជាងគេបំផុតលើពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេគយ៖ កម្ពុជាមិនមានគោលការហាមឃាត់ការនាំចូលសាច់បង្កកឡើយ តែអ្នកនាំចូលត្រូវគោរពតាមវិធានការចាំបាច់

ព័ត៌មាន
បញ្ហានាំចូលសាច់បង្កកពីខាងក្រៅនៅតែជាក្ដីព្រួយបារម្ភសម្រាប់ក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុក នាពេលបច្ចុប្បន្ន ជាពិសេសធ្វើឲ្យរង្គោះរង្គើទីផ្សារជ្រូករស់យ…

សាច់ប្រាក់ច្រើនមិនធ្លាប់មានដល់ទៅ៦ទ្រីលានដុល្លារ នឹងជួយជំរុញផ្សារហ៊ុនពិភពលោកឱ្យហក់ឡើងក្នុងឆ្នាំ២០២៤

ព័ត៌មាន
ការកើនឡើងនៃសាច់ប្រាក់នៅក្នុងមូលនិធិទីផ្សារប្រាក់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញផ្សារហ៊ុនឱ្យហក់ឡើងនៅឆ្នាំ២០២៤ ខាងមុខ។ នេះបើយោង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ